វះកាត់​កែ​សម្ផស្ស​ខុស តារា​អ៊ីនធឺណិត​ចិន​លោត​ពី​ជាន់​ទី​២៣​សម្លាប់​ខ្លួន

  • 2019-08-15 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ត្រូវ​បាន​គេ​សង្គ្រោះ​លើក​ទី​មួយ​ពី​ការ​សម្លាប់​ខ្លួន តារា​អ៊ីនធឺណិត​ស្រី​ចិន​ម្នាក់​បាន​ព្យាយាយម​លោត​ពី​អគារ​ម្ដង​ទៀតនៅ​ថ្ងៃ​បន្ទាប់​​ព្រោះ​លទ្ធផល​វះកាត់​មុខ​ខូច។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​លើ​មនុស្ស​ស្រី​មួយ​រូប​វ័យ​២៣​ឆ្នាំ នៅ​ខេត្ត An Hui ប្រទេស​ចិន។ តាម​នោះ​ដែរ នៅ​ពេល​ថ្ងៃ គេ​បាន​ប្រទះ​ឃើញ​នាង​​បម្រុង​លោត​ពី​អគារ​កម្ពស់​១៨​ជាន់​មួយ។ នៅ​ពេល​អ្នក​សង្គ្រោះ​មក​ដល់ នាង​បាន​ស្រែក​រហូត​ថា៖ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​ឃើញ​មុខ​របស់​ខ្ញុំ​ទេ។

យោង​តាម​ការ​ចុះ​ផ្សាយ នារី​រូប​នេះ​មាន​ត្រកូល Liu និង​ជា​តារា​អ៊ីនធឺណិត​ល្បី​ឈ្មោះ​គួរ​សម។ តាម​ការ​ពិត រូប​សម្បត្តិរបស់​នាង​ធម្មជាតិ​គឺ​ស្អាត​ណាស់​ទៅ​ហើយ តែ​ដោយ​សារ​តែ​ចង់​ទាក់ទាញ​អ្នក​គាំទ្រ​រឹត​តែ​ច្រើន នាង​បាន​ទៅ​វះ​កាត់​កែ​មុខ​ថែម​ទៀត​ដូច​ជា ធ្វើ​ច្រមុះ កាត់​ត្របក​ភ្នែក និ​ងកាត់​មាត់​ជាដើម។ ជា​អកុសល លទ្ធផល​កែ​មុខ​នេះ​ចេញ​មុខ​គឺ​ខូច ធ្វើ​ឲ្យ​មុខ​នាង​អាក្រក់​ខ្លាំង ដល់​ថ្នាក់​មិន​ហ៊ាន​ដើរ​ចេញ​ពី​ផ្ទះ។

ដោយ​សារ​តែ​អស់​សង្ឃឹម​នឹង​សម្រស់​ដែល​មិន​អាច​ស្រោច​ស្រង់​របស់​ខ្លួន​ខ្លាំង​ពេក នាង​បាន​សម្រេច​ចិត្ត​ថា​នឹង​សម្លាប់​ខ្លួន។ នាង​បាន​ឡើង​ទៅជាន់​ទី​១៨​នៃ​អគារ​មួយ​ហើយ​ប្រុង​លោត​ចុះ​ក្រោម តែ​ត្រូវ​បាន​គេ​មក​សង្គ្រោះ​ទាន់​ពេល។​ ស្មាន​តែ​នាង​លែង​មាន​បំណង​សម្លាប់​ខ្លួន​ហើយ ទើប​គេ​បំបែក​គ្នា​រៀង​ៗ​ខ្លួន។

យ៉ាងណាក្ដី នៅ​អធ្រាត្រ​ថ្ងៃ​បន្ទាប់​នាង​បាន​ទម្លាក់​ខ្លួន​ចុះ​ពី​អគារជាន់​២៣​​ផ្សេង​មួយ​ទៀត ដោយ​គ្មាន​អ្នក​ណា​បាន​ដឹង​ឮ ដល់​ព្រឹក​ឡើង​ទើប​ឃើញ​សព​របស់​នាង។

គួរ​បញ្ជាក់​ផង​ដែរ ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​វក់​នឹង​ភាព​ស្អាត​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ចំនួន​អ្នកវះកាត់​កែ​មុខ​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ៕

ចុចអាន៖​​​ ​ រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​ភ្នែក​​ ច្រមុះ មាត់​ស្អាតប៉ុណ្ណា​ តែ​មុខ​ធំ គឺ​អាក្រក់​ទាំង​ស្រុង?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម