មើល​អត្តចរិត​​​តាម​រយៈ​ខ្សែ​​បាត​ដៃ ចង់​ដឹង​ទេ​ថា​អ្នក​ត្រូវ​ចំ​មួយ​ណា?

  • 2019-08-15 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មាន​ជំនឿ​ ខ្សែ​បាត​ដៃ​គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​បង្ហាញ​ពី​រឿង​ផ្សេង​ៗ​ក្នុង​ជីវិត​រាប់​តាំង​ពី​ស្នេហា​ ការងារ​ និង​ថែម​ទាំង​អត្ត​ចរិត​ទៀត​ផង។ ចង់​ដឹង​ទេ​ថា​ខ្សែ​ដៃ​របស់​អ្នក​បង្ហាញ​អ្វី​ខ្លះ? តោះ​ទៅ​មើល​ទាំង​អស់​គ្នា​៖

១. ប្រភេទ​ A

បើ​អ្នក​មាន​ខ្សែ​ដៃ​ប្រភេទ​នេះ​ អ្នក​គឺ​ជា​មនុស្ស​ឯករាជ្យ ឆ្លាត និង​មាន​គំនិត​ច្នៃ​ប្រឌិត​ដែល​​វា​អាច​ជួយ​​អ្នក​បាន​ច្រើន​ក្នុង​រឿង​ការងារ។ អ្នក​មិន​ដែល​រុញរា​នឹង​សម្រេច​អ្វី​ដែល​ខ្លួន​បាន​ដាក់​ទិស​ដៅ​ទេ។ ​​

២. ប្រភេទ​ B

ក្នុង​ភ្នែក​មិត្តភ័ក្ដិ​ អ្នក​គឺ​ជា​មនុស្ស​ល្អ​ និង​គួរ​ឲ្យ​គោរព។ អ្នក​ក៏​ជា​មនុស្ស​មាន​ទ្រព្យ​ និង​មាន​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​សាច់ញាតិ​ បងប្អូន ឬ​មិត្តភ័ក្ដិ​ពេល​គេ​មាន​បញ្ហា​ផង​ដែរ។ ប៉ុន្តែ​អ្នក​​តែង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្នក​មិន​សូវ​ស្និទ្ធ​ស្នាល។

៣. ប្រភេទ​ C

ជា​មនុស្ស​ឆាប់​តូច​ចិត្ត​ និង​សង្ស័យ​ច្រើន។ អ្នក​តែង​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះ​បង់ ឬ​ក្បត់​ពី​ក្រោយ​ខ្នង​។​ ប៉ុន្តែ​កុំ​អន់​ចិត្ត​អី​ព្រោះ​​មិត្ត​ជិត​ស្និទ្ធ​​នឹង​មិន​​បោះបង់​អ្នក​ទេ​ ហើយ​ទៅ​អនាគត​អ្នក​នឹង​ជួប​តែ​រឿង​សប្បាយ​ៗ​ប៉ុណ្ណោះ។

៤. ប្រភេទ​ D

ជា​មនុស្ស​ឧស្សាហ៍ និង​មាន​អំណត់​ខ្ពស់​ព្រោះ​អ្នក​​​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​អាច​​នាំ​អ្នក​ទៅ​រក​ជោគជ័យ​បាន។ អ្នក​ក៏​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ ចេះ​ជួយ​អ្នក​ដទៃ ចេះ​ចង​ចាំ​ទង្វើ​ល្អ​ដែល​គេ​ធ្វើ​មក​លើ​ខ្លួន​​ និង​ចេះ​ទទួល​យក​ការ​រិះគន់​ទៀត​ផង៕

ចុច​អាន៖ ដល់​ពេល​ហើយ​ដែល​​គួរ​បោះ​ទម្លាប់​ឥត​ប្រយោជន៍​ចោល​​ ហើយ​ផ្ដោត​លើ​គម្រោង​ជីវិត​វិញ

ប្រភព៖ thoibao ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម