ឲ្យកូនហូបអាហារ៤មុខនេះដូចធ្វើបាបគេ ព្រោះអាចបាត់បង់ភាពវៃឆ្លាតបាន

  • 2019-08-15 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​បួន​ប្រភេទ​​ខា​ង​ក្រោម​ ជះ​ឥទ្ធិពល​អាក្រក់​ដល់​​កុមារ អាច​កាត់​បន្ថយ​ភាព​វៃ​ឆ្លាត​បាន។ ​ដូច្នេះ​អ្នក​ម្ដាយ​ទាំង​ឡាយ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ​ក្នុង​ការ​ផ្ដល់​ចំណី​ដល់​ពួក​គេ។

​១. មី​តុង​យ៉ាំ

​កុមារ​តូច​ៗ​ចូ​ល​ចិត្ត​ញ៉ាំ​មី​ខ្លាំង​ណាស់ ​មិន​ថា​ឆុង ឆា ​នោះ​ទេ។ ប៉ុន្តែ​នៅ​ក្នុង​​គ្រឿង​ផ្សំ​របស់​មី​តុង​យ៉ាំ មិន​មាន​សារជាតិ​បំប៉ន​ច្រើន​ដល់​រាង​កាយ​នោះ​ឡើយ។ ​គេ​ប្រទះ​ឃើញ​តែ​សារធាតុ​កាបូន​អ៊ី​​ដ្រាត​ប៉ុណ្ណោះ ដោយ​គ្មាន​​សូម្បី​វីតាមីន​ B ​គ្លុយ​កូស​នោះ​ទេ។ ​វា​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​​ណឺ​រ៉ូន​​ដែល​អភិវឌ្ឍ​ដល់​សមត្ថភាព​ខួរ​ក្បាល​របស់​កុមារ។ ​ដូច្នេះ ​អ្នក​ម្ដាយ​គ្រប់​រូប​មិន​គួរ​ឲ្យ​កូន​បរិភោគ​មី​ ឡើយ។ ​​

២. ប៊ីចេង

ថ្វី​ដ្បិត​ប៊ី​ចេង​អាច​បង្កើន​រស​ជាតិ​ក្នុង​ម្ហូប​អាហារ តែ​សម្រាប់​កុមារ​វា​មិន​ល្អ​ទេ ព្រោះ​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​​ក្នុង​ប្រព័ន្ធ​ប្រសាទ។ វា​ថែម​ទាំង​ប៉ះ​ពាល់​សុខភាព​កុមារ ពន្យារ​ភាព​​លូត​លាស​ផ្នែក​ប្រាជ្ញា​ និង​បង្ក​លទ្ធភាព​នៃ​ជំ​ងឺ​មហារីក​​ថែម​ទៀត។ ​អ្នក​ជំនាញ​ជា​ច្រើន​មិន​លើក​ទឹក​ចិត្ត​ឲ្យ​កុមារ​ហូប​អាហារ​ប្រើ​ប៊ី​ចេង​ឡើយ។

៣. អាហារ​ចៀន​បំពង

​​ផ្ដល់​ប៉ះ​ពាល់​​​ដល់​ការ​លូត​លាស​ភាព​ឆ្លាត​វៃ​របស់​កុមារ ធ្វើ​ឲ្យ​គេ​ចាប់​មេរៀន​មិន​សូវ​បាន​ពេល​សិក្សា។ សារធាតុ​អា​លុយ​មី​ញ៉ូម​ភាគ​ច្រើន​រក​ឃើញ​នៅ​ក្នុង​អាហារ​ចៀន​បំពង​ដូច​ជា ​ដំឡូង​បំពង ​មាន់​បំពង​ជា​ដើម។ ​ញ៉ាំ​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​មិន​សូវ​មាន​ភាព​រហ័ស​រហូន ស្ទក់ ​មិន​សូវ​ស្វាហាប់​ជា​ដើម។

​៤. ​​អាហារ​មាន​ជាតិ​ប្រៃ​ពេក

​​ពេល​​ពួក​គេ​ហូប​អាហារ​មាន​ជាតិ​ប្រៃ​ពេក ​ផល​ប៉ះ​ពាល់​ខ្លាំង​​ជាង​គេ​គឺ​តម្រង​នោម។ ហានិភ័យ​លើស​​នេះ ​កម្រិត​ជាតិ​ប្រៃ​ពេក​នៅ​ក្នុង​រាង​កាយ ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​យល់​ដឹង​និង​បណ្ដាល​ឲ្យ​ខួរ​ក្បាល​ផ្ចង់​មិន​បាន​ល្អ ធ្វើ​ឲ្យ​កុមារ​ឆាប់​បាត់​បង់​បញ្ញា​ថែម​ទៀត។

ម្ល៉ោះ​ហើយ ​អ្នក​ជំ​នាញ​ណែ​នាំ​ថា អ្នក​ម្ដាយ​គួរ​ប្រុង​ប្រយ័ត្ន​លើ​ប្រភេទ​អាហារ​ខាង​លើ។ ​ជំនួស​​មកវិញ គួរ​ផ្ដល់​នូវ​អាហារ​សម្បូរ​បន្លែ ត្រី សាច់ ល្ពៅ ប៉េង​ប៉ោះ ​ជា​ដើម៕

​ចុចអាន៖ ​​ គួរចៀសវាង! អាហារ៣មុខនេះឲ្យកូនតូចញ៉ាំងាយនឹងកើតមហារីកបំផុត

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា