រូបមន្តធម្មជាតិ ចំណាយតិច ចំណេញមុខក្មេងជាងវ័យ
- 2019-08-15 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តធម្មជាតិ ចំណាយតិច ចំណេញមុខក្មេងជាងវ័យ
ផ្ទៃមុខពិតជាសំខាន់សម្រាប់នារីៗ។ ដើម្បីទប់ស្កាត់មុខកុំឲ្យមានភាពចាស់បាន សុភាពនារីគ្រប់រូបអាចអនុវត្តវិធីធម្មជាតិងាយៗបានចំណាយថវិការតែបន្តិចនឹងឃើញប្រសិទ្ធភាព។ ចង់ដឹងថារូបមន្តនោះមានអ្វីខ្លះ សូមមើលដូចខាងក្រោម៖
រូបមន្ត៖
ដំឡូងបារាំងកោសឫឈូស (តាមទំហំមុខ)
យ៉ាអួរ ២ ស្លាបព្រាបាយ។
វិធីធ្វើ៖
១ យកដំឡូងបារាំងមកកោសឫឈូសរាងហ្មត់ល្មមរួចលាយជាមួយយ៉ាអួរ ពីរស្លាបព្រាបាយ។ ការលាយគឺអាស្រ័យទៅលើផ្ទៃមុខរបស់អ្នក បើមុខធំលាយច្រើន បើមុខតូចលាយតិចចៀសវាងខាត។
២ លាយវាឲ្យសប់ហើយយកមកប៉ាតលើផ្ទៃមុខអ្នកថ្នមៗដូចម៉ាស់ រួចទុកចោលឲ្យស្ងួតរយះពេល ១៥ ទៅ ២០ នាទី សឹមលាងទឹកចេញ។ យកកន្សែងជូតមុខថ្នមៗ អ្នកនឹងឃើញប្រសិទ្ធភាពជាទីគាប់ចិត្ត។
ចំណាំ៖ គួរធ្វើពីរដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។
ចុចអានបន្ត៖
មករៀនធ្វើម៉ាស់ចេក បិទមុខឲ្យសស៊ីជម្ពូហើយបាត់មុនទៀត
គ្រឿងផ្សំថែស្បែកចម្រាញ់ពីធម្មជាតិ៥ប្រភេទ ត្រូវបានប្រើប្រាស់រាប់លានឆ្នាំមកហើយ