មូលហេតុចាក់ដោត ៦ យ៉ាង ធ្វើឲ្យអ្នកក្រដល់គូនឹងគេ

  • 2019-08-15 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​មុន​ធ្លាប់​គិត​ថា​មិន​ទាន់​បាន​ត្រៀម​​ខ្លួន​​រួច​រាល់ ទើប​សម្រេច​ចិត្ត​នៅ​ម្នាក់​ឯង ប៉ុន្តែ​ដល់​ពេល​ចង់​មាន​ស្នេហា បែរ​ជា​មិន​អាច​ទៅ​វិញ​។ ពេល​ខ្លះ​ក៏​នឹក​ឆ្ងល់​ដែរ ហេតុអ្វី​មិត្តភក្តិ​និង​អ្នក​ជុំវិញ​ខ្លួន​ ដែល​មាន​អាយុ​ដំណាលៗ​គ្នា គេ​ដល់​គូ​មុន​អស់​ហើយ​ នៅ​តែ​ឡើយ​តែ​ខ្ញុំ។

មិន​ចាំ​បាច់​ឆ្ងល់​ទេ ខាង​ក្រោម​នេះ​ គឺ​ជា​ហេតុផល​ចំៗ ដែល​ធ្វើ​ឲ្យ​អ្នក​ពុំ​អាច​មាន​ស្នេហា​នឹង​គេ។

១. គ្មាន​ពេលវេលា​សម្រាប់​ស្នេហា

អ្នក​រវល់​ខ្លាំង​រហូត​ដល់​គ្មាន​ពេល​ឆ្លៀត​ទៅ​ណាត់​ជួប​នរណា​ទាំង​អស់។ ការងារ​ឬ​របរ​រក​ស៊ី បាន​ក្លាយ​ជា​រនាំង​ឃាំង​ឃា​អ្នក​មិន​ឲ្យ​មាន​ឱកាស​ទាល់​​តែ​សោះ។ ចំណែក​​ឯ​ថ្ងៃ​ចុង​សប្តាហ៍​​ ឬ​ពេល​ទំនេរ​ម្តងៗ​ អ្នក​បាន​ត្រឹម​ទៅ​ណាត់​ជួប​មិត្ត​ភ័ក្តិ​ញ៉ាំ​អី​ជុំ​គ្នា និង​និយាយ​លេង​តែ​ប៉ុណ្ណឹង។

ដំណោះ​ស្រាយ៖ បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់។ កុំ​ព្យាយាម​យក​បញ្ហា​មក​ដាក់​ខ្លួន និង​ធ្វើ​កិច្ច​ការ​សព្វគ្រប់​បែប​យ៉ាង​ដោយ​ខ្លួន​ឯង ហួសហេតុ​ពេក។

២. មិន​អាច​បំភ្លេច​អ្នក​ចាស់​បាន

ខំ​តុប​តែង​ខ្លួន​ស្អាត​បាត ចង់​ចាប់​ផ្តើម​​សាជាថ្មី​ ប៉ុន្តែ​ឲ្យ​តែ​នឹក​ដល់​ស្នេហា​ចាស់​ម្តងៗ គឺ​អួល​ដើម​ក​ចង់​តែ​ហូរ​ទឹក​ភ្នែក​គ្រប់​ពេល។ ដោយ​សារ​តែ​អនុស្សាវរីយ៍​ចាស់​ៗ បាន​ដល់​ជាប់​ខួរ​ក្បាល ពិបាក​បំភ្លេច។

ដំណោះ​ស្រាយ៖ កុំ​បណ្តោយ​ឲ្យ​រឿង​អតីតកាល មក​គ្រប​ដណ្តប់​បេះ​ដូង​របស់​អ្នក។ សួរ​ខ្លួន​ឯង​ថា ហេតុ​អី​ត្រូវ​ឈឺចាប់​យូរ? អ្នក​ចាក់​មិន​មែន​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ។ កាល​ណា​អ្នក​អាច​បំភ្លេច​គេ​បាន មិន​ខ្វះ​ទេ មនុស្ស​ដែល​ល្អ​ជាង​នេះ​ និង​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​មុន​។

៣. អ្នក​ចំណាយ​ពេល​នៅ​តែ​ផ្ទះ​ច្រើន​ពេក

អ្នក​​តែង​តែ​​ដេក​ដណ្តប់​ភួយ ញ៉ាំ​ចំណី​អាហារ​ ឬ​មើល​រឿង​ភាគ​នៅ​ផ្ទះ​ មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក​ឡើយ។ នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កក់​ក្តៅ​មែន​ ប៉ុន្តែ​ជួន​កាល​អ្នក​ក៏​ឯកោ​ខ្លាំង​បំផុត​ដែរ។

ដំណោះ​ស្រាយ៖ អ្នក​អាច​ចេញ​ទៅ​ដើរ​លេង​នៅ​​ខាង​ក្រៅ​ មើល​កុន ជិះ​ស្គី ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​អ្នក​ចូល​ចិត្ត នោះ​ពេល​ណា​មួយ​អ្នក​នឹង​អាច​​ជួប​បុរស​ក្នុង​ក្តី​ស្រមៃ​ដោយ​ចៃដន្យ​ផង​ក៏​មិន​ដឹង​។

៤. អ្នក​មិន​ធ្វើ​ខ្លួន​បន្តិច​សោះ

មិន​មែន​ត្រូវ​ធ្វើ​ខ្លួន​ជ្រុល​ខ្លាំង​ពេក ឬ​ស្លៀក​ពាក់​ដើម្បី​ទាមទារ​ចំណាប់​អី​ទេ។ យ៉ាង​ហោច​ណាស់ អ្នក​គួរ​ដឹង​ពី​របៀប​រៀប​ចំ​​ខ្លួន ឲ្យ​បាន​សម​សួន​តាម​កាលៈទេសៈ មាន​អនាម័យ​ មាន​ក្លិន​ក្រអូប ដើម្បី​បង្កើន​ទំនុក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ទ្វេ​ដង​។

ដំណោះ​ស្រាយ៖ ពិត​ណាស់ ភាព​ស្រស់​ស្អាត​​របស់​​មនុស្ស​ស្រី​ស្ថិត​នៅ​លើ​​ចិត្ត​គំនិត​និង​ភាព​វៃ​ឆ្លាត​ជា​ចម្បង​ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​បំភ្លេច​ចោល​ការ​តុប​តែង​ខ្លួន​ទាំង​ស្រុង​ ហើយ​បណ្តោយ​ឲ្យ​ខ្លួន​មើល​ទៅ​រយីករយាក​នោះ​ទេ។

៥. អ្នក​ខ្វល់​ពី​គំនិត​ឪពុក​ម្តាយ​ខ្លាំង​ពេក

ពេល​ជួប​បុរស​​ដែល​អ្នក​ធ្លាប់​​ស្រមៃ​ប៉ង​ចង់​បាន​ ពេញ​ចិត្ត​​ហើយ តែ​បែរ​ជា​គិត​ដល់​គំនិត​អ្នក​ផ្ទះ​ទៅ​វិញ​។ អ្នក​ខ្វាយ​ខ្វល់​ពី​អារម្មណ៍​​ប៉ា​ម៉ាក់​ ភ័យ​ខ្លាច​ពួក​គាត់​ប្រកែក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​ហ៊ាន​បើក​ចិត្ត​ទទួល​យក​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដ។

ដំណោះ​ស្រាយ៖ គំនិត​របស់​ប៉ាម៉ាក់​ពិត​ជា​សំខាន់ ប៉ុន្តែ​សិទ្ធិ​សម្រេច​ចិត្ត​ ស្ថិត​នៅ​លើ​រូប​អ្នក​ ហើយ​ស្នេហា​ក៏​ជា​​របស់​អ្នក ដូច្នេះ​ហើយ​មាន​តែ​អ្នក​ប៉ុណ្ណោះ ដឹង​ថា​អ្វី​ល្អ​ស័ក្តិសម​សម្រាប់​ខ្លួន​ឯង។​

៦. អ្នក​មិន​ហ៊ាន​សាក​ល្បង​ធ្វើ​អ្វី​ថ្មីៗ

បើ​អ្នក​ចូល​ចិត្ត​ធ្វើ​រឿង​ដដែលៗ អ្នក​ក៏​ជួប​មនុស្ស​ដដែល​ៗ​ដូច​គ្នា គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។ ពេល​ខ្លះ អ្នក​ក៏​ដឹង​ដែរ​ថា​ កន្លែង​ថ្មី​ សកម្មភាព​ថ្មី អាច​នាំ​អ្នក​ឲ្យ​ជួប​មនុស្ស​ថ្មី​ៗ ប៉ុន្តែ​អ្នក​នៅ​តែ​មិន​​ហ៊ាន​សាក​ល្បង បោះ​ជំហាន​ដល់​ចំណុច​មួយ​នោះ​។

ដំណោះ​ស្រាយ៖ ចាប់​ផ្តើម សាងសង់​ទំនុក​ចិត្ត​ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ កុំ​ខ្លាច​ក្នុង​ការ​សាក​ល្បង​ ពិភព​លោក​នេះ ពិត​ជា​ធំ​ខ្លាំង​ណាស់។ យ៉ាង​ណា​មិញ មិន​បាច់​ប្រញាប់ប្រញាល់​ពេក​ក៏​បាន បុរស​ក្នុង​សុបិន កំពុង​តែ​រង់​ចាំ​​អ្នក​នៅ​កន្លែង​ណា​មួយ គ្រាន់​តែព្រហ្មលិខិតមិន​ទាន់​គូស​បន្ទាត់​ឲ្យ​​បាន​ជួប​គ្នា​តែ​ប៉ុណ្ណោះ​៕​

ចុចអានបន្ត​៖ ​ត្រូវ​ធ្វើ​ខ្លួន​ជា​ព្រះ​នាង​​ដ៏​​រឹង​មាំ ​នោះ​​ថ្ងៃ​ណា​មួយ​អ្នក​នឹង​​ជួប​ព្រះអង្គ​ម្ចាស់​​​​​​ក្នុង​​សុបិន​មិន​ខាន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម