​សាក​ល្បង​​សម្គាល់​ចិត្ត​​មនុស្ស​ តាម​រយៈ​​ទម្រង់​​មុខ

  • 2019-08-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទម្រង់​មុខ​អាច​​ឆ្លុះ​បញ្ជាំង​​ពី​​បុគ្គលិក​លក្ខណៈ​​និង​​​​របៀប​នៃ​ការ​រស់​នៅ​​​​របស់​មនុស្ស​ម្នាក់​ៗ។ ស្តាប់​​ទៅ ដូច​​​ជា​មិន​គួរ​ឲ្យ​​ជឿ​​ ប៉ុន្តែ​នេះ​គឺ​​​​ជាការ​បង្ហាញ​ច្បាស់ៗ របស់​​លោក​  Jean Haner ដែល​​ជា​អ្នក​​និពន្ធ​ និង​អ្នក​ជំនាញ​​​​វិភាគ​​ចរិត​មនុស្ស​​​តាម​​​រយៈ​​ទម្រង់​មុខ។ លោក​​​​ក៏​ជា​អ្នក​សរសេរ​​ចង​ក្រង​សៀវ​ភៅ​​មួយ​​ដែល​មាន​ឈ្មោះ​ថា “The Wisdom Of Your Face”។

១. ទម្រង់​មុខ​បេះដូង

អ្នក​​​ទម្រង់​មុខ​បេះដូង ​​មាន​ថ្ងាស​ទូលាយ​និង​ន​ចង្កា​ស្រួច ​​ជា​មនុស្ស​​​​ប្រកាន់​​ភាព​រឹងរូស ពោរ​ពេញ​ដោយ​ថាម​ពល និង​​មិន​បណ្តោយ​​ឲ្យ​អ្នក​ដទៃ​មក​ត្រួត​​ត្រា​​​ផ្តេសផ្តាស​​បាន​​ទេ។ ​​ពួក​គេ​​មាន​ភាព​រឹង​រូស​​បន្តិច​មែន​ ​ប៉ុន្តែ​​ធ្វើ​អ្វី​មួយ​តែង​​ប្រកប​ដោយ​វិចារណញ្ញាណ ដូច្នេះ​​ពេល​ខ្លះ​​ហើយ​កុំ​ប្រកាន់​​ខឹង​នឹង​​ពួក​គេ​អី។

២. ទម្រង់​មុខ​មូល

ទម្រង់​​មុខ​បែប​​​នេះ​​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទៅ​នឹង​ព្រះ​ចន្ទ​​ ឬ​​​កូន​ក្មេង។ មនុស្ស​ភាគ​​ច្រើន​​ ពេល​​មាន​​​ទម្រង់​មុខ​មូល​ពេញ​បែប​នេះ​ មិន​សូវ​​ជា​ពេញ​ចិត្ត​​នឹង​ប៉ុន្មាន​ទេ ព្រោះ​​គិត​​ថា​ខ្លួន​ឯង​ធាត់​ឬ​មាន​គេ​​បង្អាប់​​ច្រើន។ ការ​ពិត​​ទៅ ​​អ្នក​​មុខ​មូល​ មាន​​សណ្តាន​ចិត្ត​ល្អ​និង​សប្បុរស​​ខ្លាំង​​ណាស់។ យ៉ាង​ណា​​មិញ ​​​ពេល​​​ខ្លះ​​ចិត្ត​ល្អ​ពេក អាច​នឹង​​ងាយ​​ធ្លាក់​ក្រោម​ឧបាយកល​មនុស្ស​​ខិល​ខូច​មួយ​ចំនួន។

៣. ទម្រង់​មុខ​ជ្រុង

មនុស្ស​​​មាន​ទម្រង់​មុខ​ជ្រុង មិន​ត្រឹម​តែ​មើល​ទៅ​​ម៉ឺងម៉ាត់​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ចិត្ត​គំនិត​​ក៏​មិន​ខុស​ពី​រូប​​រាង​ខាង​ក្រៅ​​​​ដែរ​។ ពួក​គេ​មាន​​មហិច្ឆតា​ខ្ពស់​​ និង​​​សមត្ថភាព​អាច​ឈាន​​ចាប់​ក្តី​​ស្រមៃ​​របស់​​ខ្លួន​បាន​ដូច​ប្រាថ្នា។ ​​​​ការ​ប្រកួត​ប្រជែង​​ ជា​អ្វី​ដែល​ពួក​គេ​​ចូល​ចិត្ត​ធ្វើ មិន​​ជិន​ណាយ។

៤. ទម្រង់​មុខ​ពង​ក្រពើ

​សម្រាប់​​អ្នក​ដែល​មាន​​ទម្រង់​​មុខ​ពង​​​ក្រពើ ​គឺ​​​ចូលចិត្ត​​​មាន​​ទំនាក់​​ទំនង​​​ជា​មួយ​​​​មនុស្ស​ទូទៅ​ក្នុង​សង្គម ដោយ​មិន​ប្រកាន់​​រើស​​​អើង។ មនុស្ស​បែប​នេះ ​​ទៅ​ទី​ណា​មិន​ខ្វះ​ញាតិ​ទេ ព្រោះ​​ពួក​គេ​​​​តែង​​តែ​ មាន​ការ​គិត​ពិចារណា​​ខ្ពស់​ ​​ខ្លាច​ក្រែង​ចិត្ត​​អ្នក​ដទៃ​ជា​និច្ច។

៥. ទម្រង់​មុខ​គ្រាប់​ពេជ្រ

ទម្រង់​មុខ​គ្រាប់​ពេជ្រ ​គឺ​មាន​ថ្គាម​​ខ្លា ចង្កា​និង​ថ្ងាស​រាង​តូច​បន្តិច ជា​មនុស្ស​​ដែល​ចូល​ចិត្ត​​​​គ្រប់​​គ្រង​អ្នក​​ដទៃ​ មាន​ភាព​ជា​អ្នក​​ដឹក​នាំ​​ជាប់​​នៅ​ក្នុង​ខ្លួន។ រួម​​ជា​មួយ​នឹង​ថ្គាម​ខ្លា​ដ៏​មាន​អំណាច ​បង្ហាញ​ថា​​ពួក​​គេ​​ជា​មនុស្ស​​រឹងប៉ឹង​​ មិន​ងាយ​ចុះ​​ចាញ់​​ងាយៗ ​និង​​យក​ចិត្ត​ទុក​ដាក់​គ្រប់​រឿង​រ៉ាវ​ទាំង​អស់​នៅ​ក្នុង​ជីវិត។​

៦. ទម្រង់​មុខ​ជ្រុង​ហើយ​វែង

ទម្រង់​​មុខ​បែប​នេះ​កម្រ​​អ្នក​ណា​មាន​ណាស់។ មុខ​ជ្រុង​ហើយ​វែង​ ជា​មនុស្ស​​​ចូល​ចិត្ត​​គិត​រវើរវាយ​ច្រើន ​ហើយ​ក្រៅ​ពី​​នេះ​​​​​ពួក​គេ​​​​​ចូល​ចិត្ត​រៀប​​គម្រោង​ការ​ផ្សេងៗ​សម្រាប់​​គោល​ដៅ​របស់​ខ្លួន ដោយ​​​​ធ្វើ​​​ថ្លឹង​​ថ្លែង​ហេតុ​ផល​យ៉ាង​ម៉ត់​ចត់។

ចុះ​អ្នក​វិញ​មាន​ទម្រង់​មុខ​​មួយ​ណា​ដែរ?​​​

ចុចអានបន្ត៖

​- ​ជ្រើស​​រើស​​​​​​​ត្បូង​មួយ​គ្រាប់​ ហើយ​​សង្កេត​មើល​ខ្លួន​ឯង​ជា​មនុស្ស​បែប​ណា?

ប្រភព៖ herbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម