ចង់ពាក់ស្បែកជើងស្រួល ស្រីៗគួរដឹង ៦ ចំណុចនេះ

  • 2019-08-14 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ជើងមានច្រើនប្រភេទហើយត្រូវ​បាន​ប្រើ​ទៅ​តាមបរិបទ​ដូចជា ទៅ​ធ្វើការ ចូលរួម​សិក្ខា​សាលា​ឫ​ចូលរួម​កម្មវិធី​ផ្សេង​ៗមាន​ដូចជា ជប់​លៀង ខួប​កំណើត មង្គលការ​ជាដើម។ ត្រឹមត្រូវ​ណាស់ ការប្រើ​ប្រាស់​ស្បែក​ជើង​ក៏ទៅ​តាម​កាលៈទេសៈ​ដែរ តែ​សម្រាប់​មនុស្ស​ស្រីមួយ​ចំនួនតែង​ជួបបញ្ហា​ក្រោយ​ពេល​ទិញរួច។ ដើម្បី​ចៀសវាង​មានបញ្ហា​និងជ្រើស​រើសស្បែក​ជើង​កែង​ដែល​មានផា​សុក​ភាព​នោះ អ្នក​គួរ​ដឹង​នូវ ៦​ ចំណុច​នេះ៖

១ វាស់​ទំហំ​ជើង

មុនទៅ​ហាង​លក់​ស្បែក​ជើង អ្នកគួរ​ដឹង​ទំហំ​ជើង​តាមរយះ​ការវាស់​ប្រអប់​ជើង។ ពេលវាស់​ប្រអប់​ជើង​អ្នក​គួរតែ​វាស់​ម្រាម​ជើង​ដែរ​ចៀសវាង​មិន​សម​ទៅ​នឹង​ស្បែក​ជើង។​ ចំណែក​ការវាស់​នឹង​ទៀត អ្នកគួរ​វាស់ពេល​ល្ងាច​ព្រោះ​ជើងមាន​ការប្រែប្រួល​ទំហំ​ពេល​ល្ងាច។

២ គូរ​ប្រអប់​ជើងអ្នក​នៅលើ​ក្រដាស​ស

ធ្វើ​បែប​នេះ​ដើម្បី​ដឹង​ពី​ទំហំ ជើង​មុខ​តូច​ឫ​ធំ​ងាយ​ស្រួល​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ។ ពេលគូរត្រូវ​យក​ចិត្តទុក​ដាក់ព្រោះ​ជើង​របស់​អ្នក​តែង​រីក​មាឌ​ទៅ​តាម​វ័យ។

៣ ពិនិត្យមើល​ស្បែក​ជើង

ពេល​ពាក់​ស្បែកជើងអ្នក​គួរយក​ដៃទៅ​សង្កត់លើ​ម្រាម​ជើងថា​តើ​ម្រាម​ជើង​មាន​ជាន់​គ្នា​ដែរ​អត់ ឫ​ក៏​ធូរ​ពេកមិន​ស្រួល​ដើរ។

៤ កុំ​ជ្រើស​រើស​បាត​ស្បែក​ជើង​ស្តើង​ពេក

មិនគួរ​ប្រើស្បែក​ជើង​ដែល​មានបាត​ស្តើង​ពេក ព្រោះវា​មិនអាច​ការពារ​វត្ថុរឹងៗ​បាន​ដូចជា ដុំ​ថ្ម ដែក​គោល ឫ​កម្ទេច​កម្ទី​កែវ។ មិនគួរ​ប្រើ​ស្បែក​ជើងកែង​មាន​កម្ពស់​ខ្ពស់​ជាង ៥​ សង់ទីម៉ែត្រ ប្រសិន​បើ​អ្នក​មិនចង់​ពិបាក​ពេល​ដើរ ក្នុង​ករណី​ចង់​ពាក់​ស្បែក​ជើង​កែង។ ផ្ទុយទៅវិញ គួរប្រើស្បែកជើងណាដែលមានបាតក្រាស់ៗទើបការពារជើងអ្នកបាន។

៥ ពាក់​ស្រោម​ជើង

បើអ្នក​ពាក់​ស្បែក​ជើង​ប៉ាត់តា​ឫ​ឃ្លប់គួរ​តែពាក់​ស្រោម​ជើង​ដើម្បី​មាន​ភាព​ងាយ​ស្រួល។

៦ ល​មុន​ទិញ

មុន​សម្រេចចិត្ត​ទិញអ្នក​ត្រូវល​ជាមុន​សិនថា​ត្រូវ​សម​នឹង​ជើង​អ្នក​ឫ​អត់។ ម្យ៉ាង​ទៀត គួរតែ​ពាក់​ស្បែក​ជើង​តាម​លេខ​ខ្លួនឯង ព្រោះ​ថា​គ្រប់​ស្បែក​ជើង មានម៉ូដ ទំហំ រូបរាង​ខុសៗ​គ្នា ដូច្នេះ​ត្រូវ​ល​ឲ្យ​បាន​ត្រឹម​ត្រូវ​។

ចុចអានបន្ត៖ ខោជើងវែងទាំង ៥ ម៉ូដ នារីៗមិនគួរមើលរំលង

ចេញពីផ្ទះយ៉ាងជឿជាក់ បើស្លៀករ៉ូបសាច់ក្រណាត់បែបសុភាពៗទាំងនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម