​កុំ​​ឲ្យ​​ទិញ​ប៉ះ​​​របស់​​ក្លែងក្លាយ​​​​​​​ ពេល​ទិញ​​គ្រឿង​​សម្អាង​ ស្រីៗ​​​​​ត្រូវ​​​​​​ចេះ​​​ល្បិច​​វ័យ​​​​ឆ្លាត​​​​​​​​ទាំង​​​​​នេះ​​​

  • 2019-08-12 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​សព្វ​​ថ្ងៃ​​នេះ​​​គ្រឿង​​​​​សម្អាង​​​​​យីហោ​​​​ល្បី​ៗ​​មាន​​​ច្រើន​​​​ម៉ូដ​​​ច្រើន​​បែប​​​ខ្លាំង​​ណាស់​​ ​​ហើយ​​​របស់​​ក្លែង​​ក្លាយ​​​​ក៏​​ចេញ​​មក​​​​​​​ប្រដេញ​​​​​​​ត្រសងគ្នា។ ហ៊ាន​​តែ​​​ធ្វេស​​ប្រហែស​​​បន្តិច​​​ អ្នក​​​នឹង​​​​​ខាត​​​លុយ​​​ និង​​​​​​បង្ក​​គ្រោះ​​​ថ្នាក់​​​ដល់​​​សុខភាព​មិនខាន។ ​ដើម្បី​​ការពារ​​​​​​​កុំ​​ឲ្យ​​ប៉ះ​​ចំ​​​​​​គ្រឿង​​​​សម្អាង​​​មិន​សុទ្ធ គុណ​ភាព​​អន់​​មិន​សម​នឹង​​​​តម្លៃ​ ត្រូវ​​​​​ប្រើ​​​​ល្បិច​​​​​វ័យ​​​​ឆ្លាត​​​​​​​​​ក្នុង​​ការ​​​​សម្គាល់​។

​​​​​​​​​​១. ទិញ​​ផលិត​ផល​​​​​​​ដែល​​​​​មាន​​​​​​យីហោ​​​​​​​​​​​ និង​​​មាន​​តំណាង​​​​​ចែក​​​ចាយ​​​​​ត្រឹម​​ត្រូវ

ហាង​​​​ខ្លះ​​​ធំ​​​​​​​​​ពិត​មែន​ប៉ុន្តែ​​នៅ​​​​​តែ​មាន​​​យក​​​​ផលិត​​​ផល​ក្លែង​​​ក្លាយ​មក​​​បន្លំ។ យីហោ​​ល្បី​​​​​​​​តែង​​មាន​​តម្លៃ​រាង​​ខ្ពស់​ ​​​ដូច្នេះ​​​បើ​​​គេ​​លក់​​ថោក​​​ ឬ​​​បញ្ចុះ​​​តម្លៃ​​​​​​​​រហូត​​​ដល់​​​​៨០% ​​​​​មាន​​ន័យ​​ថា​​វា​ជា​​របស់​​មិន​សុទ្ធ ព្រោះ​​​​​​​​​​​​​​​​ផលិតផល​​​​​សុទ្ធ​​១០០​​% មិន​អាច​​បញ្ចុះ​​​​ច្រើន​​ដល់​​​ម្ល៉ឹង​ទេ​។ ​​​​​មុន​​ទិញ​​គួរ​​ពិនិត្យ​​មើល ​ថា​​​តើ​​អ្នក​​លក់​​​​​ជា​តំណាង​​​​ចែក​​ចាយ​ត្រឹម​​ត្រូវ​​​​ពិត​​​ប្រាកដ​​​​ដែរ​ឬ​​អត់​​​។

២. មើល​លើ​​​​​ការ​​​​​​​វេច​​ខ្ចប់​

ផលិតផល​​​​​ខ្លះ​គ្រាន់​​តែ​​​​ក្រឡេក​​​​មួយ​​​ខ្វាច់​​​​​ដឹង​​ថា​​​​​​​ក្លែងក្លាយ​​​បាត់​ទៅ​​ហើយ តែ​​​​ខ្លះ​វិញ​​​​ដូច​​​ខ្លាំង​សឹង​តែ​​​​មិន​​អាច​​​​​សម្គាល់​​​​ចំណុច​​​ខុស​​បាន​​​​។​ អ្វី​​ដែល​​អ្នក​​​អាច​ធ្វើ​បាន​ មាន​​តែ​​​ឆែក​​​រក​មើល​​​​​​​​រូប​ភាព​ក្នុង​អ៊ីនធឺណិត​ ពិនិត្យ​​​​លើ​​​​​​​សំបក​​វេច​ខ្ចប់ ពណ៌​​​និង​​អក្សរ​​​​ហើយ​​យក​​​​ទៅ​​​ផ្ទឹម​គ្នា​មុន​​​នឹង​ទិញ​​​​​។

៣. ពិនិត្យ​មើល​​​លេខ​​បារ​កូដ ព័ត៌មាន​​​នៃ​​ការ​ផលិត និង​លេខ​​​សម្គាល់

​នៅ​​​លើ​​​​ផលិតផល​​ក្លែង​​ក្លាយ លេខ​​​២ឬ​៣​ខ្ទង់​​ដំបូង​​​​​​​នៃ​បារ​​កូដ​ មិន​​​ត្រឹម​​ត្រូវ​​​ជាមួយ​​​​នឹង​​​​លេខ​​កូដ​​​ផ្លូវ​​ការ​​​​នៃ​​ប្រទេស​​​​​​ដែល​​​​បាន​​​ផលិត​​​។ ឯ​​​​​លេខ​​​​សម្គាល់​​​​​​​លើ​​​​សំបក​​ប្រអប់​​​ក៏​​​​​ខុសគ្នា​ជាមួយ​​​នឹង​​លេខ​​ដែល​​​​​​​​​មាន​លើ​​ផលិតផល​។ ​​​សូម្បី​តែ​​​​​ធាតុ​ផ្សំ និង​ព័ត៌មាន​​​​ផ្សេងៗ​​ទាក់​​ទង​​​​​​​​​នឹង​​​ផលិត​​ផល ក៏​មាន​​តិច​ជាង​​​​របស់​​​ពិត​​​ដែរ​។

៤. ពិនិត្យ​មើល​​ពណ៌​

​​​​​​ពណ៌​​​​​​​ក្រែម ​​គូល័រ​ភ្នែក​ គូល័រ​​​ថ្ពាល់​​​​​​...​ជា​​​ច្រើន​ដែល​​​​​​​យីហោ​​​​ល្បី​​​មិន​បាន​​​ផលិត​​ចេញ​មក មាន​​តែ​​​​របស់​​ក្លែង​​​​ក្លាយ​​ប៉ុណ្ណោះ​​ដែល​មាន​​​។ ​​​​​​​​​គួរ​​​​​​មើល​​​លើ​​ឈ្មោះ​​​​និង​​ផ្ទៀង​​ផ្ទាត់​ពណ៌​​​​ឲ្យ​បាន​​ច្បាស់​​លាស់​​​សិន​​​មុន​សម្រេច​​​ចិត្ត​​​​​ទិញ​។

៥. យក​​​ចិត្ត​​ទុក​​ដាក់​ជាមួយ​​​ក្លិន​និង​​​​​​​​​​​​​​​​​​​គ្រឿង​ផ្សំ​​​ខាង​​​ក្នុង

សំបក​​អាច​​មើល​​​ទៅ​​ស្រដៀង​គ្នា ប៉ុន្តែ​​ក្លិន​​​​និង​​​គ្រឿង​​ផ្សំ​​​មិន​អាច​​ដូច​គ្នា​ដាច់​គ្នា​។ ដូច​ជា​​​ពណ៌​ក្រែម សាច់​ឡេ​ឬ​​​ម្សៅ​​លាប​មក​​គឺ​​​​​​​មើល​ទោ​​ខុស​គ្នា​​ស្រឡះ។ បើ​ម៉ាស្ការា​​ក្លែង​ក្លាយ​មាន​ក្លិន​​​រាង​ឈួល​​ និង​ប្រតេកប្រតាក​។​​

​​​ចុចអានបន្ត៖ ម៉ូដ​​​សក់​​​​ងាយ​​ៗ​​​​​​ មើល​ទុក​ធ្វើ​​​​​​​ពេល​​ទៅ​​ញ៉ាំ​ការ​​ ឬ​ជប់​​លៀង ​​​​​​

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម