ស្នេហា​បាន​ជួប​គ្នា គឺ​មក​ពី​និស្ស័យ តែ​រក្សា​បាន​ឬ​អត់​គឺ​មក​ពី​ខ្លួន​យើង

  • 2019-08-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​និស្ស័យ​ ឬ​វាសនាអាច​បំបែក​​មនុស្ស​២​នាក់​ដែល​កំពុង​​ស្រលាញ់​គ្នា​បាន​នោះ​ឡើយ ប្រសិន​បើយើង​នៅ​ស្រលាញ់​នោះ លើក​លែង​តែ​មក​ពី​អ្នក​ទាំង​២​អស់​ចិត្ត​នឹង​គ្នា។

នៅ​ពេល​ស្នេហា​មួយ​ដែល​បែក​បាក់​ចេញ​ទៅ មនុស្ស​មួយ​ចំនួន​តែង​មាន​ទំនោរ​ទម្លាក់​កំហុស​ទៅ​លើ​ព្រហ្មលិខិត ដោយ​សារ​តែ​ភាគី​សង​ខាង​អស់​និស្ស័យ​នឹង​គ្នា ទើប​ត្រូវ​បែក​គ្នា​បែប​នេះ។ កម្រ​មាន​អ្នក​ណា​ទទួល​ថា​ ការ​បែក​គ្នា​គឺ​មក​ពី​កំហុស​របស់​ខ្លួន​ខ្លាំង​ណាស់។

នៅ​ពេល​ស្រលាញ់​គ្នា គឺ​មាន​ហេតុ​ផល​តែ​មួយ​គត់ គឺ​មក​ពី​មនោសញ្ចេតនា តែ​នៅ​ពេល​បែក​គ្នា​វិញ ស្រាប់​តែ​មាន​ហេតុផល​ស្ទើ​មួយ​លាន​ហេតុផល។ មនុស្ស​ដែល​ចង់​ចាក​ចេញ​ទៅ ហេតុផល​អ្វី​ក៏​អាច​ចេញ​មក​បាន​ដែរ ដើម្បី​រក​លេស​ដើរ​ចេញ។

ចឹង​បាន​គេ​ថា ក្នុង​ចំណោម​ហេតុផល​មួយ​លាន​ដែល​ត្រូវ​ដើរ​ចេញ​នេះ បើ​គេ​នៅ​ស្រលាញ់​ គេ​ប្រាកដ​ជា​រក​ហេតុផល​មួយ​គត់ដើម្បី​នៅ​ហើយ។

ពេល​ស្រលាញ់​គ្នា សន្យា​សុទ្ធ​តែ​មួយ​ជីវិត រហូត​ដល់​ចាស់​សក់​ស្កូវ​ក៏​នៅ​ស្រលាញ់​គ្នា តែ​មិន​ទាន់​បាន​ពាក់​កណ្ដាល​ផ្លូវ​ផង​ក៏​វង្វេង​គ្នា​បាត់​ទៅ​ហើយ។ ទើប​គេ​និយាយ​ថា នៅ​ស្រលាញ់​គ្នា​ដល់​ថ្ងៃ​ណា​ ក៏​ព្យាយាម​ទៅ មិន​ចាំ​បាច់​សន្យា​ឡើយ ប្រយ័ត្ន​ធ្វើ​មិន​បាន​នៅ​ថ្ងៃ​ក្រោយ។

អ៊ីចឹង​នៅ​ពេល​ដែល​ស្រលាញ់​គ្នា ក៏​អ្នក​ទាំង​ជា​អ្នក​​ស្ម័គ្រ​ចិត្ត​ព្រម​ព្រៀង​គ្នា​ទាំង​សងខាង ដូច​នេះហើយ បើ​រក្សា​ស្នេហា​ខ្លួន​មិន​បាន សូម​ទទួល​ខុស​ត្រូវ​ចំពោះ​វា​ផង កុំ​ទម្លាក់​កំហុស​មក​ពី​ព្រហ្មលិខិត​អី ព្រោះ​គាត់​មិន​បាន​ដឹង​ឮ​រឿង​អ្នក​​ទាំង​២​ទេ៕

ចុចអាន៖ ​​ កុំបន្ទោសភរិយាថាប្រែប្រួល បើស្វាមី​បង្កើតប៉ុន្មាន​ចំណុច​នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម