កុំបន្ទោសភរិយាថាប្រែប្រួល បើស្វាមីបង្កើតប៉ុន្មានចំណុចនេះ
- 2019-08-09 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបន្ទោសភរិយាថាប្រែប្រួល បើស្វាមីបង្កើតប៉ុន្មានចំណុចនេះ
ពេលរៀបការ មនុស្សស្រីចង់បានជីវិតអាពាហ៍ពិពាហ៍ពេញលេញមួយ។ មនុស្សស្រីមិនចង់ក្លាយជាខ្លាំងពូកែអ្វីនោះទេ នាងចង់បានត្រឹមតែជាមនុស្សស្រីម្នាក់ដែលអ្នកផ្ដល់ក្ដីស្រលាញ់ឲ្យ យកចិត្តទុកដាក់លើនាង និងចេះមើលថែគ្រួសារ។ ប៉ុន្តែបើនាងបានចងចំណងអាពាហ៍ពិពាហ៍ជាមួយមនុស្សប្រុសទន់ជ្រាយ មិនចេះមើលថែប្រពន្ធកូន នាងក៏ចាប់ផ្ដើមក្លាយជាស្រ្តីម្នាក់កាន់តែរ៉ឹងមាំ និងឯករាជ្យ។ នាងត្រូវតែរឹងមាំដើម្បីការពារខ្លូនឯងនិងកូន។ ពេលស្វាមីនាងបង្កើតចំណុចទាំងនេះក្នុងគ្រូសារ នាងកាន់តែរឹងមាំនិងមានភាពអត់ធន់ជាងមុន៖
១ ជាស្វាមីដែលទន់ជ្រាយខ្លាំងពេក
នៅពេលមនុស្សស្រីលែងមានគំនិតវិជ្ជមានចំពោះប្ដីក្នុងគ្រួសារហើយ នាងក៏ចាប់ផ្តើមធ្វើអ្វីៗខ្លួនឯងដោយមិនចាំបាច់មានវត្តមានស្វាមី។ នាងសម្រេចចិត្តរៀបការជាមួយអ្នក ព្រោះតែនាងគិតថាអ្នកជាផ្នែកសំខាន់មួយរបស់នាងក្នុងការជួយរ៉ាប់រងជីវិតគ្រួសារឲ្យកាន់តែមានសុភមង្គល។ ដូច្នេះហើយ ពេលស្វាមីនាងមិនបានបំពេញតូនាទីជាស្វាមីដ៏ល្អ នាងក៏ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួននាងផ្ទាល់។
ជីវិតប្តីប្រពន្ធខុសគ្នាទាំងស្រុងនឹងជីវិតនៅលីវ។ ពេលមិនទាន់មានគ្រូសារ នាងចង់រស់នៅបែបណាក៏បានតាមតែចិត្តខ្លួនឯង។ តែមានគ្រួសារ នាងមានបន្ទុកច្រើនណាស់ត្រូវព្រួយបារម្ភ។ ពេលស្វាមីនាងគ្មានទំនួលខុសត្រូវក្នុងគ្រួសារ នាងកាន់តែចេះអត់ធន់និងក្លាយជាស្រ្តីរឹងមាំម្នាក់។
២ ជាស្វាមីដែលគ្មានភាពរីកចម្រើនទៅមុខ
មនុស្សស្រីមិនខ្លាចថាគ្មានលុយចាយ ឬគ្មានសម្លៀកបំពាក់ស្អាតៗពាក់នោះទេ ប៉ុន្តែអ្វីដែលនាងខ្លាចបំផុតនោះ គឺមានប្តីខ្ជិលនិងមិនចេះខិតខំធ្វើការងារដើម្បីជួយគ្រួសារ។ គ្រប់គ្នាតែងតែចង់បានស្វាមីដ៏ល្អម្នាក់សម្រាប់ជាទីពឹងក្នុងគ្រួសារទាំងមូល។ គ្មាននរណាម្នាក់ចង់បានស្វាមីមិនចេះធ្វើអ្វី ឥតប្រយោជន៍ និងគ្មានសមត្ថភាពនោះទេ។
៣ ជាប្ដីបានតែនិយាយ តែគ្មានចេះធ្វើអ្វីបានជាសាច់ការសោះ
ស្វាមីល្អនឹងចេះជួយធុរៈភរិយា មិនមែននិយាយរអ៊ូនេះរអ៊ូនោះ ហើយខ្លួនឯងមិនជួយធ្វើការអ្វីសោះ។ នៅពេលរៀបការជាមួយបុរសបែបនេះ មនុស្សស្រីត្រូវតែចាស់ទុំខ្លាំងហើយ ទើបអាចបង្រា្កបស្វាមីអ៊ីចឹងបាន។
ចុចអានបន្ត៖ចង់ឲ្យប្រពន្ធសប្បាយចិត្ត និងមានសុភមង្គល មិនមែនជារឿងលំបាកនោះទេ