គួរចៀសវាង! អាហារ៣មុខនេះឲ្យកូនតូចញ៉ាំងាយនឹងកើតមហារីកបំផុត

  • 2019-08-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្ដាយ​ទាំង​ឡាយ បើ​ស្រលាញ់​កូន​ៗ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​របស់​គេ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​អាច​ឲ្យ​គេ​កើត​មហារីក​ទាំង​វ័យ​ក្មេង​បាន​។ ​មាន​អាហារ​៣​ប្រភេទ មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​កុមារ ដែល​ញ៉ាំ​កាន់​​តែ​ច្រើន​នឹង​បង្ក​ជា​ជំ​ងឺ​មហារីក​ដល់​កុមារ​បាន។​

១. ភេសជ្ជៈ​កំប៉ុង

ក្មេង​តូច​ៗ​ចូល​ចិត្ត​ណាស់ ទឹក​ក្រូច​កំប៉ុង​ដោយសារ​វា​មាន​រស​ជាតិ​ឆ្ងាញ់​ហើយ​ជួន​កាល​គេ​រំអុក​ម្ដាយ​ឲ្យ​ទិញ​ផឹក​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង។ យោង​តាម​​ការ​ស្រាវជ្រាវ ​ពណ៌​ក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ​បង្ក​ឲ្យ​កើត​មហារីក​ខ្ពស់​ណាស់។ ​ទន្ទឹម​នឹង​នេះ ភេសជ្ជៈ​កំប៉ុង​ជះ​ឥទ្ធិពល​ឲ្យ​កើត​មហន្តរាយ​ផ្សេង​ៗ​ដូច​ជា ​រលាក​ក្រពះ បំពង់​អាហារ ​និង​​បង្ក​គ្រោះ​​ថ្នាក់​ច្រើន​មុខ​ទៀត។

២. សាច់​កែ​ច្នៃ

​​សាច់​ក្រក គោ​ងៀត ​មឹក​បន្ទះ​កញ្ចប់ អាហារ​អាំង​ឡើង​ខ្លោច​ខ្មៅ​សុទ្ធ​តែ​កំពូល​បង្ក​ក្លាយ​ជា​ជំ​ងឺ​មហារីក។ ​តែ​សម្រាប់​កុមារ​តូច​ៗ​វិញ ជា​អាហារ​សំណព្វ​ចិត្ត​ហើយ​ចូល​ចិត្ត​ញ៉ាំ​ទៀត​ផង។ ​អ្នក​ម្ដាយ​មិន​គួរ​ឲ្យ​កូន​បរិភោគ​អាហារ​​ទាំង​នេះ​ទេ ព្រោះ​វា​បណ្ដាល​ឲ្យ​កើត​មហារីក​ក្រពះ មហារីក​ពោះ​វៀន​ធំ ​និង​បង្ក​ឲ្យ​កើត​មហារីក​ផ្សេងៗ​ទៀត​បាន។

៣. អាហារ​ចៀន​បំពង

​​​​ដោយសារ​តែ​រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់ ភាគច្រើន​អាហារ​ចៀន​បំពង​​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្មេង​តូច​​ៗ​ឲ្យ​ចង់​ញ៉ាំ​ជា​ទី​បំផុត។ ​សម្រាប់​ដំឡូង​បំពង​ជា​ដើម ​ត្រូវ​បាន​គេ​បំពង​ក្នុង​ខ្ទះ​ខ្លាញ់​ដោយ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​ឲ្យ​ស្រួយ​ល្អ តែ​វា​នឹង​ផលិត​សារធាតុ Acrylamide ​ដែល​បង្ក​ឲ្យ​កើត​មហារីក​និង​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​របស់​អ្នក​៕

​ចុចអាន៖ ​ មិនត្រឹមយកធ្វើម្ហូបឆ្ងាញ់ បន្លែ៤មុខនេះ អាចប្រឆាំងជំងឺមហារីកបាន

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម