ចប់​បណ្ដឹង​លែងលះ Yang Mi ទទួល​បាន​៦៤០លាន​ដល្លារ ប្ដី​បាន៧១លាន តែ​កូន​មើល​លែង​ស្គាល់

  • 2019-08-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​បណ្ដាញ​ព័ត៌មានហុងកុង នៅ​ពេល​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ទៅ​ផ្ទះ​អតីត​ស្វាមី​ដើម្បី​មើល​កូន​ស្រី កូន​ស្រី​រូប​នេះ​មិន​បាន​ទៅ​រក​នាង​ឡើយ ត្បិត​នាង​បាន​ភ្លេច​មុខ​ម្ដាយ​ហើយ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន OH របស់​ហុងកុង​បាន​បានរាយការណ៍​ ក្រោយ​ពេល​បញ្ចប់​បណ្ដឹង​លែងលះ​គ្នា​រួច អតីត​ប្ដី​ប្រពន្ធ​​តារា​​សម្ដែង​ចិន Harwick Lau និង Yang Mi ត្រូវ​បាន​បែង​ចែក​ទ្រព្យសម្បត្តិ​ដូច​តទៅ៖ ប្រុស​ស្អាត​វ័យ ៤៤​ឆ្នាំ​ទទួល​បាន​៧១​លាន​ដុល្លារ រីឯ​ស្រី​ស្អាត​លំដាប់A វិញ​ទទួល​បាន​ដល់​ទៅ​៦៤០​លាន​ដុល្លារ​ឯណោះ។

ដោយឃើញ​ដូច​នេះ ខាង​ស្រី​បាន​កាត់​ភូមិគ្រឹះ​នៅ​តំបន់ Bao Qing តម្លៃ​១១​លានដុល្លារ​ទៀត​ឲ្យ​ទៅ​អតីត​ស្វាមី។ ក្រោយ​ពេល​ព័ត៌មាន​នេះ​ត្រូវ​បែក​ចេញ មនុស្ស​ជា​ច្រើន​បាន​រិះគន់​ខាង​ប្រុស​ថា បែក​គ្នា​ហើយ​នៅ​តែ​តោងទាម​ប្រពន្ធ។

ដោយ​សារ​តែ​មាន​ឈ្មោះ​តោងទាម​ប្រពន្ធ​ចាស់ ទើប​មនោសញ្ចេតនា​របស់​អតីត​គូស្នេហ៍​នេះ​គឺ​មិន​ល្អ​ឡើយ។ ដោយ​សារ​តែ​នៅ​ជាមួយ​ឪពុក ទើ​បកូន​ស្រី​មិន​សូវ​ខ្វល់​នឹង​ម្ដាយ​ដូច​មុន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាល​ពី​ខែ​មុន នៅ​ពេល​ទៅលេង​កូន កូន​ស្រី​របស់ Yang Mi ថែម​ទាំង​ភ្លេច​មុខ​ម្ដាយ​ទៀត​ផង។

បណ្ដាញ​ព៏ត៌មាន QQ បាន​រាយការណ៍​សម្ដី​របស់ Harwick ថា នៅ​ពេល​នេះ Yang Mi លែង​សមធ្វើ​ជា​ម្ដាយ​គេ​ទៀត​ហើយ ព្រោះ​បារម្ភ​តែ​រឿង​អាជីព​របស់​ខ្លួន​ប៉ុណ្ណោះ៕

ចុចអាន៖ ​​ សំបុត្រ​មរណៈ​របស់​កូន​ស្រី​អាយុ​១០​ឆ្នាំ សុខ​ចិត្ត​ចង​ក​សម្លាប់​ខ្លួន ព្រោះ​ចង់​ឲ្យ​ម្ដាយ​មាន​សុភមង្គល

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម