ចង់​​ដឹង​​ថា​​ពេលណា​លែង Single ទៅទៀត អាច​សាក​ល្បង​តេស្ត​នេះ​បាន

  • 2019-08-08 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​នៅ​ Single ​​យូរ​ ពេល​ខ្លះ​​​​សប្បាយ​រីករាយ ជាមួយ​នឹង​​ជីវិត​​របស់​ខ្លួនបែបនោះ ព្រោះ​​រស់​នៅ​​ម្នាក់ឯង​សេរីភាព​ ប៉ុន្តែ​ពេល​ខ្លះ​ទៀត ក៏​មាន​អារម្មណ៍​ថា​ឯកា​​ មិន​ដឹង​ថា​ពេល​ណា​​មាន​​គូ​នឹង​គេ​​នោះ​ទេ។ ចម្ងល់​ទាំង​នោះ នឹង​ត្រូវ​​បាន​បក​ស្រាយ​ ​ដោយ​គ្រាន់​តែ​​ឆ្លើយ​សំណួរ​​នៅ​ខាង​ក្រោម​នេះ ឲ្យ​បាន​​គ្រប់​សំណួរ ជ្រើសរើស​​ចម្លើយ​ដែល​ចេញ​ពី​ចិត្ត​​តែ​មួយ​គត់ ហើយ​កុំ​ភ្លេច​បូក​ពិន្ទុ​ទៅ​តាម ចម្លើយ​នីមួយៗ​ដែល​អ្នក​ជ្រើសរើស។

១. តើ​អ្នក​ចូល​ចិត្ត​គេង​​របៀប​ណា?

ក. គេង​ផ្កាប់​មុខ = ៥ ពិន្ទុ

ខ. គេង​ផ្ងារ​ធម្មតា = ១ ពិន្ទុ

២. ពេល​ព្រឹក​​ដាក់​នាឡិការោទ៍​បែប​ណា?

ក. ដាក់​សម្លេង​នាឡិកា​រោទ៍​ធម្មតា = ១ ពិន្ទុ

ខ. ដាក់​បទ​ចម្រៀង​ដែល​ខ្លួន​ចូលចិត្ត ពេល​​នាឡិការោទ៍ = ៥ ពិន្ទុ

៣. តើ​អ្នក​ចូលចិត្ត​ផឹក​អី?

ក. កាហ្វេ = ៥ ពិន្ទុ

ខ. តែ = ១ ពិន្ទុ

៤. ចូល​ចិត្ត​ញ៉ាំអី?

ក. នំពុម្ព = ៥ ពិន្ទុ

ខ. នំបុ័ង = ១ ពិន្ទុ

៥. តើ​អ្នក​យក​មួយ​ណា?

ក. ប្រាក់ = ១ ពិន្ទុ​

ខ. មាស = ៥ ពិន្ទុ

៦. ចូល​ចិត្ត​ជិះ​អី?

ក. ឡាន​ក្រុង = ៥ ពិន្ទុ

ខ. រថភ្លើង = ១ ពិន្ទុ

៧. ចូលចិត្ត​​​ក្រណាត់​បែប​ណា?

ក. មាន​ឆ្នូត = ១ ពិន្ទុ

ខ. ក្រឡាការ៉ូ = ៥ ពិន្ទុ

៨. ចូល​ចិត្ត​លេង​អី?

ក. លេង​ហ្គេម = ១ ពិន្ទុ

ខ. លេង​កីឡា = ៥ ពិន្ទុ

៩. យក​មួយ​ណាដែរ?

ក. ភ្លៀង = ១ ពិន្ទុ

ខ. ព្រះ​អាទិត្យ = ៥ ពិន្ទុ

១០. ចូល​ចិត្ត​មុខ​វិជ្ជា​មួយ​ណា?

ក. គណិត​វិទ្យា = ១ ពិន្ទុ

ខ. អង់​គ្លេស = ៥ ពិន្ទុ

១១. ចូល​ចិត្ត​ពណ៌​មួយ​ណា?

ក. ក្រហម = ៥ ពិន្ទុ

ខ. ខៀវ = ១ ពិន្ទុ

១២. ចង់​ទៅ​លេង​ទ្វីប​ណា?

ក. អឺរ៉ុប = ១ ពិន្ទុ

ខ. អាមេរិក = ៥ ពិន្ទុ

១៣. យក​សត្វ​មួយ​​ណា?

ក. តោ = ៥ ពិន្ទុ

ខ. ខ្លា = ១ ពិន្ទុ

១៤. ចូល​ចិត្ត​ពាក់​អាវ​អី​ដែរ?

ក. អាវ​សាច់​ក្រណាត់​ធម្មតា = ១ ពិន្ទុ

ខ. អាវ​យឺត = ៥ ពិន្ទុ

១៥. យក​មួយ​ណា​?

ក. កុំព្យូទ័រ = ១ ពិន្ទុ

ខ. ទូរសព្ទ​ដៃ = ៥ ពិន្ទុ

១៦. ចូល​ចិត្ត​សម្រេច​ចិត្ត​បែប​ណា?

ក. សម្រេច​ទៅ​តាម​អារម្មណ៍ = ៥ ពិន្ទុ

ខ. សម្រេច​ចិត្ត​ដោយ​ហេតុផល = ១ ពិន្ទុ

១៧. យក​មួយ​ណា?

ក. ​ផ្លែ​ក្រូច = ៥ ពិន្ទុ

ខ. ក្រូចឆ្មារ = ១ ពិន្ទុ

១៨. ចូល​ចិត្ត​ពេល​ណា​ជាង​គេ?

ក. ពេល​យប់ = ១ ពិន្ទុ

ខ. ពេល​ថ្ងៃ = ៥ ពិន្ទុ

១៩. ជ្រើសរើស​មួយ​ណា?

ក. ភ្នំ = ១ ពិន្ទុ

ខ. សមុទ្រ = ៥ ពិន្ទុ

បូក​ពិន្ទុ​ហើយ​ឬនៅ? បើ​បូក​​ហើយ​តោះ​ទៅ​មើល​​លទ្ធផល​ទាំង​អស់​គ្នា។

*​ចាប់​ពី ២០ ដល់​ ៣៤​ ពិន្ទុ​​

១​ឆ្នាំ​ទៀត​​ទើប​អាច​​ជួប​គូ ប៉ុន្តែ​បើ​អ្នក​​ចង់​ដល់​គូ​​ឆាប់​ជាង​នេះ គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដដែលៗ ​ឧស្សាហ៍​​ចេញ​ទៅ​​ខាង​ក្រៅ​ជួប​មនុស្ស​ថ្មីៗ ហើយ​រៀប​​ចំ​ឬកពារ​ឲ្យ​បាន​​សមរម្យ។

*ចាប់ពី ៣៥ ពិន្ទុ ដល់ ៥២​ ពិន្ទុ

៩​​ ខែ​ ឬ ១​ ឆ្នាំ​អី​ទៀត​​ទើប​​អាច​ជួប​គូ ព្រោះ​អ្នក​​មិន​ទាន់​អស់​អាល័យ ពី​ភាព​ Single​ នៅ​ឡើយ។ អ្នក​គ្រាន់​តែ​គិត​ថា​ចង់​មាន ប៉ុន្តែ​មិន​ទាន់​​បាន​ត្រៀម​ខ្លួន​រួច ឬ​ចាំ​គិត​នៅ​ពេល​ក្រោយ។ យ៉ាង​ណា​អ្នក​​មិន​ចាំ​បាច់​​បារម្ភ​​​​ខ្លាំង​​ពេក​ថា​​ថ្ងៃ​ស្អែកនឹង​​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ត្រូវ​រស់​ថ្ងៃ​នេះ​ឲ្យ​មាន​ន័យ ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន គង់​តែ​ពេល​ណា​មួយ អ្នក​នឹង​បាន​ជួប​គូ​នៅ​ក្នុង​ក្តី​ស្រមៃ​ជាក់​ជា​មិន​ខាន។

*ចាប់ពី ៥៣ ពិន្ទុ ដល់ ៧០ ពិន្ទុ

៦ ទៅ​ ៩​ខែ​ទៀត​អ្នក​​លែង​​នៅ​​ឯកា​ម្នាក់​ឯង​ទៀត​ហើយ​ ព្រោះ​អ្នក​ជា​មនុស្ស​មាន​អត្តចរិត​ល្អ រួសរាយ​រាក់​ទាក់ មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​មនុស្ស​ទូទៅ ប៉ុន្តែ​​អ្នក​ត្រូវតែ​បន្ត​ទង្វើ​ល្អ​ និង​គំនិត​វិជ្ជមាន​ជានិច្ច។

*ចាប់ពី ៧១ ពិន្ទុ ដល់ ៨៨​ ពិន្ទុ

៣ ទៅ ៦​ ខែ​អី​ទៀត​ទេ​ អ្នក​លែង​ នៅ​ Single អាជីព​ទៀត​ហើយ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​​ទៅ។ សង្សារ​អ្នក​​អាច​ជា​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​ពី​មុន​មក ឬ​អ្នក​ដែល​នៅ​ជិតៗ​ខ្លួន​នេះ​ឯង អ្នក​គួរ​សប្បាយ​ចិត្ត​ ក្នុង​អំឡុង​ពេល ដែល​រង់​ចាំ​នេះ។

*បើ​អ្នក​បាន លើស​ពី​ ៨៨​ ពិន្ទុ

១ ទៅ ៣​ ខែ​ទៀត​អ្នក​អាច​ជួប​គូ​ព្រេង​មែន​ទែន​ហើយ ព្រោះ​បើ​សង្កេត​​មើល​ទៅ លក្ខណៈសម្បត្តិ​របស់​អ្នក​ពិត​ជា កាក់​កប​រឿង​ស្នេហា​ខ្លាំង​ណាស់។ អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ មាន​គំនិត​សុទិដ្ឋិនិយម​ ចឹង​មិន​​យូរ​ទេ អ្នក​នឹង​​ឆាប់​បាន​ជួប​គូ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ជាចុង​ក្រោយ ​ទោះ​បី​ជា​លទ្ធផលអ្នក​យ៉ាង​ណា​ក៏​ដោយ មិន​ត្រូវ​ប្រញាប់​ពេក​ទេ មើល​ឲ្យ​ច្បាស់​លាស់​សិន​ចាំ​សម្រេច​ចិត្ត​ ថា​អាច​ទាក់​ទង​គ្នា​ជា​សង្សារ​បាន​ដែរ​ឬ​អត់ ទើប​អ្នក​មិន​រើស​មនុស្ស​ខុស។

ចុចអាន​បន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម