រឿង​ ៨​ យ៉ាង​ដែល​បង​ស្រី​ ​មិន​ដែលប្រាប់​យើងនោះ​ទេ

  • 2019-08-07 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​មាន​អារម្មណ៍​ថា​យើង​មិន​មែន​ត្រូវ​ស្ដាប់​ឪពុក​ម្ដាយ​​តែ​មួយ​ទេ​ តែ​​ត្រូវ​ស្ដាប់​បង​ស្រី​​ទៀត។ វា​ពិត​ជា​គួរ​ឲ្យ​​​ធុញ​មែន​​ពេល​គ្មាន​សិទ្ធ​អ្វី​​សោះ​បែប​នេះ​ ប៉ុន្តែ​ប្រហែលយើងមិន​ដឹង​ទេ​ថា​មាន​រឿង​​ច្រើន​ណាស់​ដែល​បង​ស្រី​ត្រូវ​ដោះស្រាយ​ ហើយ​​គាត់​ក៏​មិន​ដែល​បង្ហាញ​ចេញ​មក​ដែរ។​

១. គាត់​​ត្រូវ​ទទួល​វិន័យ​តឹងតែង​ជាង​​យើង​៖ ដោយ​សារ​ជា​កូន​ដំបូង​ ហើយ​ឪពុក​ម្ដាយ​យើង​មិន​មាន​បទពិសោធន៍​ ​កូន​បង​ត្រូវ​ទទួល​វិន័យ​យ៉ាង​​តឹង​តែង​​​ព្រោះ​ខ្លាច​ខូច។ សម្រាប់​​យើង​កើត​មក​ក្រោយ​ វិន័យ​ក៏​មិន​សូវ​តឹង​ដូច​មុន​ដែរ​ ព្រោះ​ប៉ា​ម៉ាក់​យើង​មាន​បទពិសោធន៍​ច្រើន​ហើយ។​

២. គាត់​តែង​ត្រូវ​ឪពុក​ម្ដាយ​រំឭក​ជា​និច្ច​ពី​រឿង​មើល​ថែ​ប្អូន៖ បង​ស្រី​ត្រូវ​តែ​ឆ្លាត​ មាន​ទំនួល​ខុស​ត្រូវ​ និង​​ផ្ដល់​អ្វី​ដែល​ខ្លួន​មាន​ទៅ​ប្អូន​ទោះ​គាត់​មិន​ចង់​ក៏​ដោយ។​ តាំង​ពី​យើង​នៅ​តូច​ គាត់​មិន​ហ៊ាន​បង្ក​សំឡេង​ខ្លាំង​ទេ​ខ្លាច​ប្អូន​ភ្ញាក់​ ជួយ​ស្លៀក​ពាក់​ និង​ជូន​ប្អូន​ទៅ​រៀន​ ជួយ​ធ្វើ​ការងារ​សាលា និង​ការ​ទទួលខុស​ត្រូវ​ផ្សេង​ៗ​រាប់​មិន​អស់។​

៣. គាត់​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ប្អូន​ៗ​៖ ពេល​ខ្លះ​គាត់​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​ទេ។ គាត់​ត្រូវ​គិតគូរ​គ្រប់​ពេល​អំពី​សកម្មភាព​ផ្សេង​ៗ​ព្រោះ​ទង្វើ​របស់​គាត់​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ប្អូន​ៗ។​

៤. ​​យើង​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គាត់៖ ទោះ​បី​​ពេល​ខ្លះ​និយាយ​ទៅ​ដូច​ចាក់​ទឹក​លើ​ក្បាល​ទា​ក៏​ដោយ ក៏​គាត់​នៅ​តែ​ព្យាយាម​ពន្យល់​យើង​ដែរ​ព្រោះ​​ខ្លាច​ប្អូន​ខូច។​

៥. ជួន​កាល​គាត់​ត្រូវ​ធ្វើ​ជា​អាជ្ញាកណ្ដាល​៖ ពេល​យើង​មាន​រឿង​ជាមួយ​ឪពុក​ម្ដាយ​គឺ​គ្មាន​នរណា​សម្របសម្រួល​ក្រៅ​ពី​បង​ស្រី​ទេ។​ ទោះ​យើង​ធ្វើ​ខុស​ក៏​គាត់​នៅ​តែ​ព្យាយាម​ពន្យល់​ប៉ា​ម៉ាក់​តាម​ដែល​អាច​ធ្វើ​បាន​ដែរ។​

៦. គាត់​ព្រួយ​ពេល​យើង​ធំ​ឡើង​ ហើយ​ចាប់​ផ្ដើម​មាន​ស្នេហា៖ ​មិន​មែន​មិន​ចង់​ឲ្យ​ប្អូន​មាន​សង្សារ​ទេ​ តែ​​គាត់​ព្រួយ​ពេល​ឃើញ​យើង​​​ឈឺ​ចាប់​។​

៧. ​ត្រូវ​តឹង​រឹង​ជាមួយ​ប្អូន​គ្រប់​ពេល៖ ​យើង​អាច​មាន​អារម្មណ៍​ថា​គាត់​គ្មាន​ខ្វល់​ពី​យើង​សោះ​ តែ​តាម​ពិត​គាត់​កំពុង​បង្រៀន​យើង​ឲ្យ​រឹង​មាំ​ និង​ចេះ​ជួយ​ខ្លួន​​ឯង។​

៨. ​​តែង​ត្រៀម​ជួយ​យើង​ជានិច្ច​៖ បើ​មាន​បញ្ហា​ គាត់​នឹង​ផ្ដល់​ជំនួយ​ឲ្យ​យើង​ភ្លាម​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​នោះ​ទេ។​

ដូចនេះ​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​ បង​ស្រី​តែង​ថែរក្សា និង​បារម្ភ​ពី​​ប្អូន​ជា​និច្ច​។​ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ស្រឡាញ់​គាត់​ឲ្យ​ច្រើន​ៗ៕

ចុចអាន៖ ​​ ជា​អ្នក​មាន​ប៉ុណ្ណា ក៏​ត្រូវ​បង្រៀន​កូន​តាម​បែប​អ្នក​​ក្រ (មេរៀន​ដែល​​​ឪពុក​ម្ដាយ​​ត្រូវ​ចាំ)

ប្រភព៖ Brightside ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម