ភរិយា​វ័យ​ឆ្លាត​តែងតែ​ដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ ទើប​ឲ្យ​ស្វាមី​សរសើរមិនដាច់ពីមាត់

  • 2019-08-07 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ផល​ប្រ​យោជន៍​រួម​មួយ នាម​ជា​ប្រពន្ធ​សុខចិត្ត​លះ​បង់​ច្រើន​ណាស់​ដើម្បី​សេចក្ដី​សុខ​គ្រួសារ​ខ្លួន ក៏​ដូច​ជា​គ្រូ​សារ​ស្វាមី​ផង​ដែរ​។ ប៉ុន្តែ​ស្រ្តី​ឆ្លាត ក៏​មិន​ធ្វើ​អ្វី​ដែល​គ្មាន​ភាព​ច្បាស់​លាស់​នោះ​ដែរ។ ខាង​ក្រោម​នេះ ជា​វិធី​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​ឆ្លាត​តែង​តែ​ប្រ​កាន់​ខ្ជាប់​ ដោយ​គ្រប់​ចំណុច​ទាំងនោះ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​មោ​ទ​កភាព​ចំពោះ​រូប​នាង​ជា​ខ្លាំង៖

១ មា​ន​ចិត្ត​ស្មោះត្រង់​នឹង​គ្រូ​សារ​ស្វាមី

ពី​ក្រោយ​នៃ​ការ​ប្រមូល​ផល​ស្រូវ​គឺ​ពិត​ជា​ពិ​បា​ក​ណាស់ ​ហើយ​វា​ក៏​មិន​ខុស​ប៉ុន្មាន​ពី​ទំនាក់​ទំនង​រវាង​ម្ដាយ​ក្មេក​និង​កូន​ប្រ​សារ​ស្រី​នោះ​ដែរ។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​យើង​ដោះ​ស្រាយ​មិន​បាន​នោះ​ទេ។

នាង​​ស្រលាញ់​និង​ស្មោះត្រង់​​សមាជិក​គ្រួសារ​អ្នក​ដូច​គ្រួសារ​នាង​​អី​ច៊ឹង​។ ប៉ុន្តែ​ពេល​ខ្លះ​អ្វីៗ មិន​ចេះ​តែ​បាន​ដូច​ចិត្ត​ប៉ង​ឡើយ​ វា​អាច​កើត​មាន​ទំនាស់​ ទើស​ទាល់​ចិត្ត​នាង​​មួយ​ចំនួន​ដែរ។ តែ​បើ​វា​លំ​បា​ក​ខ្លាំង នាង​ក៏​ព្យា​យាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ដែរ។​ លឿន​ឬ​ក៏​ឆាប់ ការ​ត​ស៊ូ​អ្នក​នឹង​ផ្ដល់​ផ្លែ​ផ្កា​ដល់​អ្នក​យ៉ាង​គាប់​ចិត្ត​ជាក់​ជា​ពុំ​ខាន។ ​

២ ចេះ​គួរ​សម​នឹង​មិត្ត​ភក្កិស្វាមី

​​មនុស្ស​ប្រុស​ពិតជា​ឲ្យ​តម្លៃ​មិត្ត​ភាព​របស់​មិត្ត​ភក្ដិ​ខ្លួន​ណាស់។ ជួនកាល​ គាត់​ចំណាយ​ពេល​យ៉ាង​ច្រើន​សម្រាប់​ចំណង​មិត្តភាព​ខ្លូន​។ ប៉ុន្តែ​បើ​អ្នក​ជា​ភរិយា​វៃ​ឆ្លាត រឿង​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​ទើសទាល់​ចិត្ត​អ្នក​ទេ។ ផ្ទុយ​មក​វិញ អ្នកផ្ដល់​​សិទ្ធិ​ផ្ទាល់​ខ្លួន​ឲ្យ​ស្វាមី បាន​ចេញទៅ​ខាង​ក្រៅ​​ជា​មិត្ត​គាត់​​យ៉ាង​រីករាយ។ ហើយ​ពេល​ខ្លះ​ អ្នក​ក៏​​អាច​រក​ពិន្ទុ​បាន​ដោយ​​ឲ្យ​ស្វា​មី​អ្នក​អ​ញ្ចើញ​មិត្ត​ស្និត​ស្នាល​មក​ផ្ទះ ផឹក​ភេសជ្ជៈ​ ឬ​ហូប​អាហារ​ជុំ​គ្នា​ខ្លះ​ផង​ដែរ។ ប្រាកដ​ណាស់ ស្វាមី​អ្នក​នឹង​មិន​លាក់​បាំង​ពី​អ្វី​ដែល​គាត់​មាន​មោ​ទ​ន​ភាព​ចំពោះ​អ្នក​នោះ​ទេ។

៣ មិន​និយាយ​អាក្រក់​ពី​មនុស្ស​ជុំវិញ​គាត់

ប្រសិន​បើ​អ្នក​ជុំវិញ​គាត់​ធ្វើ​អ្វីមួយ​ដែល​អ្នក​មិន​សប្បាយ​ចិត្ត អ្នក​ត្រូវ​និយាយ​ប្រាប់​គាត់​តាម​ត្រង់ ជា​ជាង​ចាំ​ពេល​គាត់​ទៅ​បាត់ ហើយ​អ្នក​និយាយ​មិន​ល្អ​ពី​មនុស្ស​ជុំវិញ​ខ្លួន​គាត់​តាម​ក្រោយ​។ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ ដូច្នេះ​ហើយ​មាន​តែ​ការ​យោគយល់​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក។

៤ ដឹង​ពី​របៀប​តុប​តែង​ខ្លូ​ន​ឲ្យ​បាន​ស្រស់​ស្អាត

មនុស្ស​ស្រី​ដែល​ដឹង​ពី​ល្បិច​ពូកែ​ស្លៀក​ពាក់​តុប​តែង​ខ្លូន​ មាន​ក្លិន​ក្រអូប ថែ​រក្សា​សុខ​ភាព​បាន​ល្អ គឺ​ពិត​ជា​អាច​ទាក់​ទាញ​អារម្មណ៍​ស្វាមី​ឲ្យ​កាន់​តែ​ស្រលាញ់​និង​ចង់​នៅ​ក្បែរ​កាន់​តែ​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្វាមី​មាន​មោ​ទ​ន​ភាព​ដែល​មាន​ប្រពន្ធ​ស្អាត​ដូច​អ្នក។ ​​​​​​​​​​

ចុចអានបន្ត៖៥ បំរាម​ស្នេហា​ដែល​មនុស្ស​គ្រប់​រូប​មិន​គួរ​សាក​ទាល់​តែ​សោះ សូម្បី​មួយ​ដង

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម