មុខតូចដោយមិនបាច់វះកាត់ ជាមួយនឹងម៉ូដសក់ទាំងនេះ

  • 2019-08-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារី​ជា​ច្រើន​ ដែល​មាន​ឆ្អឹង​ថ្ពាល់​ធំ ឬ​ថ្គាម​​ខ្លា​ ដែល​​អាច​ធ្វើ​ឲ្យ​ទម្រង់​មុខ​កាន់​តែ​​​ឃើញ​ធំជាង​មុន​។ វា​​មិន​មែន​ជា​បញ្ហា​អី​ធំដុំ​ឡើយ ព្រោះ​ទម្រង់​​​បែប​នេះ ក៏​មើល​ទៅ​ស្រស់​ស្អាត​ ប្លែក​ម្យ៉ាង​ដែរ មិន​ចាំ​បាច់​ត្រូវ​តែ​មាន​មុខ V ទើប​ហៅ​ថា​ស្អាត​នោះ​ឡើយ។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក ចង់​ឲ្យ​​ទម្រង់​មុខ​មើល​ទៅ​តូច​ជាង​នេះ​បន្តិច និង​កាន់​តែ​ទាក់ទាញ មាន​ម៉ូដ​សក់​ជា​ច្រើន ដែល​អ្នក​អាច​ជ្រើសរើស​ដើម្បី​ផ្លាស់​ប្តូរ​សម្រស់​ភ្លាមៗ ដោយ​មិន​ពិបាក ឬ​ត្រូវ​ទៅ​វះ​កាត់​កែ​សម្ផស្ស​​នាំ​មាន​គ្រោះថ្នាក់​ទេ​។

១. កាត់​ខ្លី​ប្រះ​ស្មា​ហើយ​កៀប​ក្តោប

២. ទម្លាក់​សង់​សង​ខាង​ដើម្បី​បិទបាំង​ឆ្អឹង​ថ្ពាល់

៣. កៀប​សក់​​ត្រង់​ទម្លាក់​ចុះ​ហើយ​សៀត​ត្រចៀក​ម្ខាង

៤. ម៉ូដ​នេះ​អាច​ជួយ​ឲ្យ​ឃើញ​មុខ​ស្លីម​តូច​ស្អាត

៥. បើ​បាន​ទុក​វែង​បន្តិច​កាន់​តែ​ងាយ​ស្រួល​ធ្វើ​ម៉ូដ

៦. បើ​ស្រលាញ់​សក់​វែង គួរ​មូរ​ទឹក​រលក​តិចៗ​

៧. សក់​ពណ៌​មូរ​ទឹក​​ធំ​ៗ​បែប​ធម្មជាតិ​ស្អាត​ទាន់​សម័យ​

៨. ម៉ូដ​គ្រប​មុខ​សង​ខាង

៩. កៀប​ត្រង់​ភ្លឹង​ហើយ​ទម្លាក់​ចុះ​​បែប​សុភាព​នារី

១០. សក់​ខ្លី​​ហើយ​មូរ​ទឹក​រលក

១១. ទម្លាក់​បែប​ធម្មជាតិ

១២. មួរ​ទឹក​រលក​តូចៗ

១៣. ​ទម្លាក់​វែក​ចំហៀង

១៤. វែក​ទៅ​ម្ខាង​ស្អាត​ប្លែក

១២. ពណ៌ខ្មៅហើយវែងក្រាស់និងទម្លាក់សក់សេះតិចៗ

ចុចអានបន្ត​៖ ចង់​ធ្វើសក់ទឹករលកស្អាត ​គួរមើល​តាម​ទម្រង់​មុខ​សិន ទើបមិនខក​បំណង​!

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម