រឿង​៨យ៉ាង​ដែល​បុរស​គ្មាន​ថ្ងៃ​យល់​ពី​ស្ត្រី

  • 2019-08-05 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​គួរ​ដឹង​រឿង​ពិត​​មួយ​គឺ​ថា​ពេល​ខ្លះ​បុរស​ៗ​ពិត​ជា​ពិបាក​យល់​ថា​យើង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ណាស់​ព្រោះ​មាត់​និយាយ​ផ្សេង​ តែ​ចិត្ត​ផ្សេង​ ជាក់​ស្ដែង​​ដូច​ជា​រឿង​ខាង​ក្រោម​នេះ​អញ្ចឹង​៖

១. និយាយ​ផ្ទុយ​ពី​អ្វី​ដែល​ចង់​បាន៖ ចំណុច​នេះ​គឺ​ផ្ទុយ​ស្រឡះ​ពី​បុរស​តែ​ម្ដង។

២. ស្រឡាញ់​ស្បែកជើង​ខ្លាំង​៖​ វា​ជា​មូលហេតុ​ដែល​ស្ត្រី​តែង​មាន​ស្បែក​ជើង​ច្រើន​។ ចំពោះ​បុរស​វិញ​ ៣​គូ​យ៉ាង​ច្រើន។​

៣. ពូកែ​ធ្វើ​ការងារ​ច្រើន​មុខក្នុង​ពេល​តែ​មួយ៖ សម្រាប់​បុរស​វិញ​គឺ​ធ្វើ​បែប​នេះ​មិន​កើត​នោះ​ទេ។​

៤. តែង​ចង់​ដឹង​ពី​មិត្ត​ស្រី​ចាស់​របស់​សង្សារ៖ ដល់​ពេល​ប្រាប់​ទៅ​បែរ​ជា​ខឹង​ តែ​មុន​ហ្នឹង​សួរ​ឥត​ឈប់។

៥. ដឹង​ថា​ពាក់​ស្បែក​ជើង​កែង​ឈឺ​ជើង​ដែរ​ តែ​នៅ​តែ​ពាក់៖ ព្រោះ​តែ​​វា​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ព្រះ​នាង​នោះ​អី។

៦. ចូលចិត្ត​សូកូឡា​៖ ស្ត្រី​សឹង​គ្រប់​គ្នា​ទៅ​ហើយ​ដែរ​ចូលចិត្ត​វា។

៧. ពូកែ​យំ៖ ​ចេញ​ឈុត​​កម្សត់​​តែ​បន្តិច​ហ្នឹង​គឺ​ដឹង​តែ​យំ​ហើយ​។​

៨. អារម្មណ៍​មួល​ម៉ៅ​ពេល​មក​រដូវ៖ ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​អារម្មណ៍​នេះ​ទេ៕

អាន៖ រូប​ភាព​ស្រៀវ​សាច់​ទាំង​នេះ​ប្រាប់ពីមូល​ហេតុ​ដែល​មនុស្ស​ប្រុស​អាយុ​ខ្លី​ជាង​មនុស្ស​ស្រី

អាន៖ ចង់​សម្គាល់​បុរស​រឹងមាំ​ម្នាក់​ តើ​យើង​គួរ​មើល​លើ​អ្វី​ខ្លះ?

ប្រភព៖ wallstreetinsanity ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម