មិត្ត​ៗ​នារី មាន​ទម្ងន់​តែ​ចង់​ស្លៀកពាក់​ស្អាត កុំ​ភ្លេច​ម៉ូដ​ខោអាវ​ទាំង​នេះ

  • 2019-08-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហួស​ហើយ​សម័យ​ដែល ស្រី​មាន​គភ៌​ស្លៀក​បាន​តែ​រ៉ូប​ទម្ងន់​នោះ។ សម័យ​នេះ​ គ្រប់​អ្នក​ម្ដាយ​ទាន់​សម័យ​ទាំង​អស់ គឺ​មាន​ជម្រើស​ស្លៀកពាក់​ច្រើន មិន​ពិបាក​ដូច​មុន​ឡើយ។

ជាមួយ​នឹង​សម័យ​កាល​ជឿនលឿន​ដូច​បច្ចុប្បន្ន អ្នក​ម្ដាយ​ជា​ច្រើន​នៅ​ពេល​ពពោះ តែង​ធ្វើ​ការ​សឹង​តែ​ដល់​ថ្ងៃ​សម្រាល​កូន​តែ​ម្ដង ទើប​សម្រាក​ឆ្លង​ទន្លេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កំឡុង​ពេល​មាន​កូន អ្នក​ម្ដាយ​ជាច្រើន ក៏​មិន​បាន​នៅ​តែ​ផ្ទះ​រក្សា​គភ៌​ដូច​មុន​ឡើយ ពោល​​គឺ​ពួក​គេ​តែង​ដើរ​លេង​ទេសចរណ៍​ជា​ច្រើន​កន្លែង ដើម្បី​លំហែរ​កាយ។

ហេតុនេះហើយ សម្លៀកបំពាក់​របស់​អ្នក​កូន​ ក៏​មាន​ការ​វិវដ្ដន៍​ច្រើន​ដូច​គ្នា។ ប្រសិនបើ​ពី​មុន មាន​ជម្រើស​តែ​រ៉ូប​ទម្ងន់នោះ នៅ​ពេល​នេះ មាន​ម៉ូដ​ខោ​អាវ​ជា​ច្រើន​ដែល​អាច​ប្រើ​បាន​ពេល​ពពោះ។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​ខោអាវ​ស្អាត​ៗ អាច​ស្លៀក​បាន​ពេល​មាន​គភ៌ តែ​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ៕

ចុចអាន៖ ​​ ស្ទីលស្លៀកពាក់ធម្មតាៗ តែគួរឲ្យស្រលាញ់ សម្រាប់ដើរលេងថ្ងៃចុងសប្តាហ៍

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel