លើសពីឡូយ! ពិព័រណ៍នារីលើកទី២នេះ មានទាំងកាដូ និងការបញ្ចុះតម្លៃយ៉ាងសន្ធឹក

  • 2019-08-01 05:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃទី ៩-១០-១១ ខែសីហា ឆ្នាំ ២០១៩ នៅផ្សារទំនើប Aeon Mall Phnom Penh ជាន់ផ្ទាល់ដី មានការតាំងពិព័រណ៍នៅផលិតផលច្រើនសម្បូរបែប និងពិសេសសម្រាប់ស្រ្តីគ្រប់វ័យ។ នោះគឺជា "ពិព័រណ៍នារីសម័យថ្មី" ឬ "Ladies' Fair” ដែលជាឱកាសពិសេសសម្រាប់អតិថិជន ដែលចូលចិត្ត និងកំពុងស្វែងរកទំនិញថ្មីៗ ជាមួយតម្លៃពិសេស។

"Ladies' Fair” បានសហការ ជាមួយក្រុមហ៊ុនជាច្រើនដាក់តាំងផលិតផលថ្មីៗ មានផលិតផលយ៉ាងសម្បូរបែបដូចជា សំលៀកបំពាក់ គ្រឿងសម្អាង សម្ភារៈក្នុងផ្ទះ -ល-។ ជាមួយគ្នានោះក៏មានកម្មវិធីពិសេសៗសម្រាប់អតិថិជនផងដែរ។ ដោយអ្នកចូលរួមចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ២:០០ រសៀល "សន២រ" នឹងមានការចែកជូនភេសជ្ជៈ ៥០០ កែវ ដោយឥតគិតថ្លៃ ខណៈ The First Man នឹងត្រៀមចែកម៉ាសបិទមុខរហូតដល់ ១០០ សន្លឹកទៀតផង។

ផលិតផលផ្សេងៗទៀតក៏មានបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកផងដែរដូចជា៖

  • បញ្ចុះតម្លៃចាប់ពី ២០-៨០% ពីផលិតផល The First Man
  • ការចែកជូនឈុតពង្រីកដើមទ្រូងដោយឥតគិតថ្លៃពី Bela Shop
  • ទទួលបានសៀវភៅ ១ ក្បាល ក្រោយចំណាយអស់ចាប់ពី ២៥ ដុល្លារឡើងទៅ នៅស្តង់ Dj Nana។
  • បញ្ចុះតម្លៃរហូតដល់ ៧០% ពី Under Amour, PDM Closet, GBS Luggage
  • ទិញ១ ថែម១ ព្រមទាំងបញ្ចុះតម្លៃ ២០-៣០% ចំពោះផលិតផលរបស់ CHARLOTTE CHIC និង Sara Waist Trainer
  • ទិញ ២ ថែម ១ ចំពោះផលិតផល Pinchi Fiber
  • បញ្ចុះតម្លៃ ១០%លើផលិតផលគ្រប់មុខ នៅហាង Momo by Sreymom
  • បញ្ចុះ ៣០-៥០% ចំពោះផលិតផល Nasa Cosmictic, Ginger Shampoo និង Daisy Cambodge Swimwear
  • បញ្ចុះតម្លៃ ២០% Paris Optic Peach Cambodia និង Miss Bora
  • បញ្ចុះតម្លៃ ២០% ពី Naniya Anne
  • បញ្ចុះតម្លៃ ១០% ពី Karimah Comestic Trading
  • បញ្ចុះតម្លៃយ៉ាងធំពី Grab ពេលជិះមកពីកម្មវិធីវិញ។

ជាមួយកម្មវិធីនេះ អតិថិជននឹងមានឱកាសដឹងពីតម្លៃ និងប្រៀបធៀបគុណភាពរបស់ផលិតផលនិមួយៗដែលមានដាក់តាំង ព្រមជាមួយចំណេះដឹងពីរបៀបផាត់មុខដែលមានការពន្យល់ណែនាំពីអ្នកជំនាញ។ លើសពីនេះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃផ្សេងៗទៀតពីស្តង់ចំនួន ៦០ នៅក្នុងកន្លែងតែមួយ។

សម្រាប់ម្ចាស់អាជីវកម្មផ្សេងៗដែលចង់ដាក់តាំងលក់ផលិតផលនិងសេវារបស់ខ្លួន នេះជាឱកាសដ៏ល្អក្នុងការណែនាំអោយអតិថិជនបានស្គាល់កាន់តែច្បាស់។ តួយ៉ាង អ្នកអាចទាក់ទាញអតិថិជនថ្មីៗ ដោយគ្រាន់តែផ្ដល់នូវផលិតផលអោយអតិថិជនបានសាកប្រើ ជាមួយប្រូម៉ូសិនផ្សេងៗ។

ត្បិតអីឱកាសនេះ មានមិនច្រើនទេសម្រាប់ផលិតផលខាងក្រៅដែលអាចយកមកដាក់លក់នៅ ផ្សារទំនើបAeon Mall Phnom Penh។ ហេតុនេះអ្នកជំនួញដែលមានផលិតផលចង់ដាក់លក់ ឬតាំងអោយសាធារណជនស្គាល់ គួរតែប្រញាប់រួសរាន់ទាក់ទងទិញស្តង់ ដើម្បីរកបានដៃគូរចែកចាយធំតូច ជាច្រើនទៀត។

Ladies' Fairធ្វើឡើងដោយក្រុមហ៊ុន 360 Event ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការរៀបចំពិព័រណ៍នានាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ជាក់ស្ដែងក្រុមហ៊ុននឹងបន្តរៀបចំពិព័រណ៍សំខាន់ៗជាច្រើនទៀតដូចជា "ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០១៩" នៅ Aeon Mall Sensok City និង “Beauty Fairs"លើកទី ៥ ដែលរៀបចំនៅថ្ងៃទី ២៥-២៦ -២៧ តុលា ២០១៩ នៅ The Heritage Walk ខេត្តសៀមរាប។

បើមានចំណាប់អារម្មណ៍ចង់កក់ស្តង់ សូមទាក់ទង៖

  • Email៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 469 959 / 010 514 143
  • Facebook៖ Ladies' Fair Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម