កំហុស​ឆ្គង​ក្នុង​ស្នេហា​របស់​មនុស្ស​ស្រី​គឺ ខំ​ប្រឹង​រក​តែ​មនុស្ស​ល្អ តែ​មិន​ត្រូវនឹង​យើង

  • 2019-08-01 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​អាច​ជា​មនុស្ស​ល្អ​គ្រប់​ដប់ គ្មាន​ចន្លោះ​ខ្វះខាត​អ្វី​សម្បី​បន្តិច តែ​នៅ​ពេល​ផ្គុំ​ជាមួយ​យើង បែរ​ជា​មិន​ត្រូវ​គ្នាទៅ​វិញ។

នៅ​ក្នុង​សង្គម​នេះ យើង​សង្កេត​ឃើញ​រឿង​ជា​ច្រើន​ថា ខាង​ប្រុស ឬ​ខាង​ស្រី​ណា​មួយ​នៅ​ក្នុង​ចំណង​មនោសញ្ចេតនា តែង​មាន​មនុស្ស​ម្នាក់ ល្អ​ជាង​មនុស្ស​ម្នាក់​ទៀត។ ដល់​ថ្នាក់ មាន​ម្នាក់​ល្អជាង​ខ្លាំង​រហូត​ដល់​គ្មាន​តុល្យ​ភាព។ យ៉ាងណាក្ដី លទ្ធផល​ចុង​បញ្ចប់​គឺ​ជា​អ្វី? នោះ​គឺ​ជា​ការ​បែក​គ្នា។

នៅ​អាស៊ី​ផ្ទាល់ មនុស្ស​ជា​ច្រើន​តែង​មាន​ការ​គិត​ថា យក​គេ​ដោយ​សារ​គេ​ល្អ មាន​ជីវភាព​ធូរធារ តែ​មិន​ដែល​គិត​ថា​យក​គេ​ដោយ​សារ​តែ​ត្រូវ​គ្នា​ឡើយ។ សូម្បី​តែ​អាណាព្យាបាល​ក៏​ដូច​គ្នា គឺ​តែង​ឲ្យ​កូន​យក​មនុស្ស​ដែល​មាន​មុខ​មាត់​ក្នុង​សង្គម ក៏​ដូច​ជា​មាន​ការងារ​ល្អ​ជា​ដើម ដោយ​មិន​សូវ​ចាប់​អារម្មណ៍​ថា​កូន និង​បុគ្គល​ម្ខាង​ទៀត​នោះ ចុះ​សម្រុង​នឹង​គ្នា​ឬ​អត់​ឡើយ។

តែ​ពួក​គាត់​មិន​បាន​ដឹង​​ឡើយ​ថា គេ​ល្អ​គ្រប់​ដប់​ក៏​មិន​ប្រាកដ​ថា​​នឹង​ត្រូវ​គ្នា​នឹង​កូន​ពួក​គាត់។ មិន​មែន​មក​ពី​យើង​អាក្រក់​ឡើយ តែ​ធម្មជាតិ​កើត​មក​គឺ​មិន​មែន​សម្រាប់​ឲ្យ​គ្នា​តែ​ម្ដង។ ឧទាហរណ៍​ដូច​ជា គេ​ក្រៅ​ពី​ការងារ​គឺ​គ្មាន​អ្វី​លំហែរ​អារម្មណ៍​ទាំង​អស់។ តែ​ចំពោះ​អ្នក ក្រៅ​ពី​ធ្វើ​ការងារ​អស់​ពី​ចិត្ត អ្នក​ក៏​លេង​អស់​ពី​ចិត្ត​ដែរ ដូចជា​កម្មវិធី​ជាមួយ​មិត្តភ័ក្ដិ​ជា​ដើម ហើយ​ធ្វើ​ឲ្យ​គេ​គិត​ថា​ទង្វើ​នេះ​មិន​ស័ក្ដសម ហើយ​វាយ​តម្លៃ​យើង ទាំង​ដែល​ទង្វើ​នេះ​គ្មាន​ប៉ះពាល់​ដល់​អ្នក​ណា​ទាំង​អស់។

សម័យ​​នេះ​ទៅ​ហើយ ស្រលាញ់​គ្នា បែក​គ្នា​គឺ​ជា​រឿង​ដ៏​សាមញ្ញ​បំផុត ហើយ​មូលហេតុ​ដែល​ធំ​ជា​ង​គេ​គឺ​មក​ពី​ចិត្ត​គំនិត​មិន​ចុះ​សម្រុង​គ្នា​នេះ​ឯង។ មិន​ថា​គេ មិន​ថា​យើង​ឡើយ ទោះ​ល្អ​យ៉ាងណា​ក៏​ដោយ បើ​មិន​ត្រូវ​គ្នា នៅ​តែ​ចែក​ផ្លូវ​ជា​ធម្មតា​ទេ។ ដូច​នេះ នៅ​ពេល​ដែល​ស្វែង​រក​ដៃ​គូ អាច​រក​មនុស្ស​ដែល​មិន​ល្អ​គ្រប់​យ៉ាង តែ​មាន​ចរិត​លក្ខណៈ​ស្រដៀង​អ្នក​វិញ ទើប​គង់វង្ស​ជាង។

ចុចអានបន្ត៖ ទម្រង់​ត្របក​ភ្នែក​បង្ហើប​ពី​និស្ស័យ​ស្នេហា​ក្នុង​ជីវិត​អ្នក

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel