ទម្រង់​ត្របក​ភ្នែក​បង្ហើប​ពី​និស្ស័យ​ស្នេហា​ក្នុង​ជីវិត​អ្នក

  • 2019-08-01 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​គ្នា​នឹង​បាត​ដៃ​ដែរ ត្របក​ក៏​អាច​នឹង​បង្ហើប​ពី​រឿង​ស្នេហា​របស់​អ្នក​បាន​ដែរ។

អ្នក​មាន​ត្របក​ភ្នែក​២​ជាន់ (ទាំង​សងខាង)

អ្នក​មាន​ត្របក​ភ្នែក​២​ជាន់​ភាគ​ច្រើន​មាន​និស្ស័យ​ល្អ មាន​គំនិត​វិជ្ជមាន ត្រូវ​បាន​គេ​ស្រលាញ់​រាប់​អាន។ ជាមួយ​គ្នា​នោះ​ដែរ មនុស្ស​ប្រភេទ​នេះ​ក៏​ស្មោះ​ត្រង់​ក្នុង​រឿង​ស្នេហា​ដែរ។ បើ​សិន​ជា​បុរស ពួក​គេ​ពូកែ​វោហារ​សព្ទ​ណាស់ អាច​រក​បាន​ស្នេហា​យ៉ាង​ងាយ​ស្រួល។

រូបតំណាង

**អ្នក​មាន​ត្របក​ភ្នែក​១​ជាន់ (ទាំង​សង​ខាង)**

ពួក​គេ​ជា​ប្រភេទ​មនុស្ស​ម៉ត់ចត់ ធ្វើ​អ្វី​ក៏​គិត​ច្រើន ពេល​ខ្លះ​មិន​ចេះ​សម្រេច​ចិត្ត រារែក​ច្រើន។ អ្នក​មាន​ត្របក​ភ្នែក​១​ជាន់ តែង​តឹងរ៉ឹង​ចំពោះ​ការងារ​ក៏​ដូច​ជា​ការ​ជ្រើស​គូ​ស្រករ។ ពួក​គេ​មាន​ទំនួលខុសត្រូវ​ខ្ពស់​ចំពោះ​គ្រួសារ និង​ខ្នង​បង្អែក​ដ៏​រឹង​មាំ​របស់​គ្រួសារ។

រូបតំណាង

ភ្នែក​ឆ្វេង​មួយ​ជាន់ ភ្នែក​ស្ដាំ​២​ជាន់

អ្នក​កំពុង​លាក់​បាំ​ភាព​សកម្ម​របស់​ខ្លួន​ដោយ​សម្បក​របស់​មនុស្ស​មិន​និយាយ​ស្ដី។ មនុស្ស​ស្រី​បែប​នេះ​ភាគ​ច្រើន​គឺ​ជ្រាល​ជ្រៅ ឯ​មនុស្ស​ប្រុស​ពូកែ​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ។ អាស្រ័យ​ហេតុនេះ អ្នក​ទាក់ទាញ​អ្នក​ដទៃ តែ​គួរ​ឲ្យ​សោក​ស្ដាយ អ្នក​ដទៃ​ពិបាក​យល់​ពី​ជម្រៅ​ចិត្ត​របស់​អ្នក។

រូបតំណាង

ភ្នែក​ឆ្វេង​២​ជាន់ ភ្នែក​ស្ដាំ​១​ជាន់ អ្នក​ជា​មនុស្ស​ត្រជាក់​ក្រៅ ក្ដៅ​ក្នុង។ ដំបូង​ពេល​ជួប​អ្នក គេ​នឹង​គិត​ថា​ពិបាក​នៅ​ក្បែរ តែ​ការពិត​ជា​អ្នក​មនុស្ស​កក់ក្ដៅ។ វិថី​ស្នេហា​របស់​អ្នក​ក៏​មិន​ជួប​ឧបសគ្គ​ច្រើន​ដែរ។ បើ​ទោះ​បី​ជា​មិន​ខ្លាំង​ក្លា តែ​យូរ​អង្វែង និង​ជ្រាលជ្រៅ៕

ចុចអាន៖បង្ហើប​ឈ្មោះ​ឆ្នាំ​ទាំង​៤​ដែល​មាន​សំណាង​រឿង​ស្នេហា​ក្នុង​ខែ​សីហា​នេះ

ប្រភព៖ doisong ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម