ឃើញតែប៉ុន្មាន​ចំណុច​នេះ បញ្ជាក់​ថា​មនុស្ស​ជា​ទី​ស្រលាញ់​អ្នក​ចាប់​ផ្ដើម​លាក់បាំង​ហើយ

  • 2019-08-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ពេល​កំពុង​ស្រលាញ់ អ្វីៗ​ក៏​ល្អ​ដែរ ប៉ុន្តែ​កុំ​ភ្លេច​សង្កេត​ប៉ុន្មាន​ចំណុច​នេះផង បើ​មិន​ចង់​ក្លាយ​ជា​មនុស្ស​ល្ងង់​ដោយ​មិន​ដឹង​ខ្លួន​។ បើ​គេ​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​ទាំង​នេះ ​មាន​ន័យ​ថា​គេ​លាក់​បាំង​យើង​អ្វី​មួយ​ហើយ។ យើង​មិន​ត្រូវការ​រក​រឿង​អ្វី​នោះ​ទេ​ តែ​យើង​គ្រាន់​តែ​ចង់​បាន​អ្វី​ដែល​ច្បាស់​លាស់​និង​ភាព​ស្មោះ​ត្រង់។ ខាង​ក្រោម​នេះ ជា​ចំណុច​បង្ហាញ​ថា​គេ​កំពុង​លាក់​បាំង​អ្នក៖

១ ចំណុច​ទី​១​

សញ្ញា​ដំបូង​និង​សំខាន់​បំផុត​នោះ គឺ​គេ​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ​ពី​រូប​រាង​កាយ​ខ្លាំង​ជាង​មុន វា​ជា​អ្វី​ដែល​គេ​មិន​ធ្លាប់​ធ្វើ​ពី​មុន។ តួយ៉ាង គេ​ចាប់​ផ្ដើម​ប្រើ​ប្រភេទ​ទឹក​អប់​ថ្មីៗ កាត់​សក់​យ៉ាង​ស្រស់​ស្អាត និង​ទិញ​សំលៀក​បំពាក់​ថ្មីៗ​ជា​ច្រើន។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ គេ​លែង​ចង់​ចំណាយ​ពេល​ជា​មួយ​អ្នក​ហើយ នោះ​មាន​ន័យ​ថា គេ​ផ្ដើម​លាក់​បាំង​អ្នក​ហើយ។

២ ចំណុចទី២

ប្រសិន​បើ​គេ​កំណត់​លេខ​ស​ម្ងាត់​ក្នុង​ទូរ​សព្ទ ឬ​កុំ​ព្យូទ័រ​របស់​គេ​ដោយ​គ្មាន​ហេតុផល​សមរម្យ នេះ​ប្រហែល​ជា​មាន​អ្វី​ឆ្គាំ​ឆ្គង​​ហើយ​។ ពិត​ណាស់ បើ​អ្នក​គ្រាន់​មើល​ទូរសព្ទ​គេ តែ​គ្មាន​អ្វី​ប្លែក នេះ​មាន​ន័យ​ថា គេ​គ្រាន់​តែ​ត្រូវ​ការ​សិទ្ធិ​ផ្ទាល់​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បើ​ស្នេហា​អ្នក​ពោរពេញ​ដោយ​ការ​ទុកចិត្ត​និង​ការ​ជឿជាក់​គ្នា ហើយ​គេ​នៅ​តែ​ដាក់​លេខ​ស​ង្ងាត់​រាល់​ឧបករណ៍​គេ​ទាំង​អស់​ នេះ​មាន​ន័យ​ថា គេ​ប្រហែល​មាន​អ្វី​លាក់​បាំង​អ្នក​ហើយ។

៣ ចំណុចទី៣

ចំណុច​បន្ទាប់​នោះ គេ​ងាយ​ខឹង ប្រើ​ហឹង្សា និង​ ប្រើ​សម្ដី​មិន​គួរ​សម។ គ្រប់​ពេល​ទូ​រស​ព្ទ​រោទ៍ គេ​ប្រញាប់​ទទួល ហើយ​តែង​ទៅ​និយាយ​ខាង​ក្រៅ។ គ្រាន់​តែ​អ្នក​សួរសំនួរ​ធម្មតាៗ​ទៅ​កាន់​គេ ក៏​អាច​ធ្វើ​ឲ្យ​គេ​ទាស់​ចិត្ត​ និង​អាច​បង្ក​ជម្លោះ​បាន​ទៀត។ វា​ហាក់​ដូច​ជា​គេ​ចង់​មាន​ជម្លោះ​នឹង​យើង។ ក្រោយ​ពេល​អ្នក​និយាយ​រឿង​ណឹង​ហើយ គេ​តែង​ដើរ​ចេញ​ដោយ​និយាយ​ថា​ចង់​ទៅ​ស្រូប​យក​ខ្យល់​អាកាស​ខាង​ក្រៅ។ ពិត​ណាស់! ក្នុង​ស្ថាន​ភាព​នេះ គេ​ព្យាយាម​ធ្វើ​បែប​នេះ​ដើម្បី​កុំ​ឲ្យ​គេ​មាន​អារម្មណ៍ថា​ខុស ។ គេ​ព្យា​យាម​ធ្វើ​ខ្លួន​ឯង​ជា​អ្នក​ត្រូវ​ដោយ​ដាក់​កំហុស​ទៅ​លើ​អ្នក។ ​​​​​​​

៤ ចំណុចទី៤

សញ្ញាចុង​ក្រោយ បញ្ជាក់​ពីភាពមិន​ស្មោះ​ត្រង់ គឺ​គេ​មិន​ចង់​ចំ​ណាយ​ពេល​ជា​មួយ​អ្នក​។ ប្រសិន​បើ​ពី​មុន គេ​ធ្លាប់​នាំ​អ្នក​ទៅ​មើល​កុន ដើរ​កំ​ម្សាន្ត​ ជួប​ជុំ​មិត្ត​ភក្តិ ញ៉ាំ​អាហារ​ខាង​ក្រៅ​ជា​មូយ​គ្នា ប៉ុន្តែ​ឥឡូវ​គេ​មាន​លេស​ច្រើន​ដើម្បី​ទៅ​ខាង​ក្រៅ​ដោយ​គ្មាន​វត្ត​មាន​អ្នក​ទៅ​ជា​មួយ​គេ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ព្រួយ​បារម្ភ​ខ្លះ​ហើយ។ ដោយសារពី​មុន​គេ​តែង​តែ​ចង់​ចំណាយ​ពេល​និង​ចង់​ក្បែរ​អ្នក​ តែ​ពេល​នេះ​បែរ​ជា​មាន​ណាត់​ខាង​ក្រៅ​ស្ទើរ​រាល់​ពេល។ ​​

ចុចអានបន្ត៖ទាំង​នេះ​បញ្ជាក់​ថា​មនុស្ស​ស្រី​លែង​ចង់​ទាក់​ទង​អ្នក​ទៀត​ហើយ ទោះ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម