ងាយ​ៗ​ចំ​ណេញពេល​ទៀត!​ ញ៉ាំ​តែ​ផ្លែ​ឈើ​៣ ប្រភេទ​នេះ សម្រកទម្ងន់​បាន​ដូច​ចិត្ត

  • 2019-07-31 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចង់​ស្រក​គីឡូ​ឆាប់ ចង់​បាន​រាង​ស្លីម​ដែល​សក្កិសមនឹង​ខ្លួន​ឯង​នោះ​ កុំ​ស្ទាក់​ស្ទើរ​អ្វី​ទៀត​។ ញ៉ាំ​តែ​ផ្លែ​ឈើ ៣ មុខ​នេះ​ជា​ប្រចាំ អ្នក​នឹង​ទទួល​បាន​សុខ​ភាព​ល្អ ហើយ​ស្រក​ទម្ងន់​បាន​ដូច​បំណង​ទៀត។

១ ផ្លែ​ក្រូច​ថ្លុង

​​​ផ្លែ​ក្រូច​ថ្លុង មាន​តូ​នាទី​ជួយ​កាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ និ​ង​ជាតិម្សៅ​មាន​ផ្ទុក​ក្នុង​ដំឡូង គ្រាប់​ធញ្ញជាតិ​ដូច​ជា​អង្ករ ពី​សារ​ពាង្គ​កាយ។ វា​ជួយ​កាត់​បន្ថយ​កម្រិត​អាំង​ស៊ុយ​លីន កំណត់​ចំណង់​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​មាន​អារម្មណ៍​ឃ្លាន​ ដូច្នេះ​ហើយ វា​មាន​ប្រសិទ្ធ​ភាព​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់។

សម្រាប់​អ្នក​ញ៉ាំ​ក្រូច​ថ្លុង ១ ភាគ២ នៃ​ផ្លែ​ទាំង​មូល​ អាច​ស្រក​បាន​ ២ គី​ឡូគ្រាម ក្រោយ​រាល់​ញ៉ាំ​អាហារ(​មួយ​ពេល​ៗ)។ ចំណែក​អ្នក​ញ៉ាំ​ទឹក​ក្រូចថ្លុង អាច​កាត់​បន្ថយ​​គីឡូ​បាន​ ១,៥ គីឡូក្រាម ឯ​មួយ​ចំនួន​ទៀត អាច​កាត់​បន្ថយ​បាន​ដល់​ទៅ ១០ គីឡូក្រាម។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​ញ៉ាំ​វា​បន្ទាប់​ពី​ញ៉ាំ​អាហារ​បាន​ ៣០​ នាទី ដោយសារ​ក្រូច​ថ្លុង​មាន​ផ្ទុក​ជាតិ​អា​ស៊ីត​ច្រើន ប៉ុន្តែ​វា​មាន​ប្រតិកម្ម​ជា​មួយ​អា​ល់​កា​លី​តែ​ក្រោយ​ពេល​រំ​លាយ​អាហារ​ប៉ុណ្ណោះ។ ដូច្នេះ វា​មាន​ប្រយោជន៍​ក្នុង​ការ​រំលាយ​អាហារ។

២ ផ្លែ​ព័រ

​​​​ញ៉ាំ​ផ្លែ​ព័រ​ ជា​វិធី​ដ៏​សាក​សម​បំផុត​សម្រាប់​អ្នក​តម​អាហារ។ ផ្លែ​ព័រ គ្មាន​សារធាតុ​អ្វី​ដែល​ធ្វើឲ្យ​ធាត់​នោះ​ទេ​ តែ​វា​មា​ន​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ដល់​រាង​កាយ​ជា​ច្រើន​។ ជាង​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​យើង​មិន​ឃ្លាន​ក្នុង​រ​យៈ​ពេល​យ៉ាង​យូរ។ ផ្លែ​ព័រ ​មាន​ផ្ទុក​ជាតិ​សរ​សៃរ​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ​ដែល​មាន​អត្ថ​ប្រ​យោ​ជ​ន័​ណាស់​សម្រាប់​ការ​រំលាយ​អាហារ។​ ជាពិសេស វា​ជួយ​​ប្រមូល​ជាតិ​ខ្លាញ់​ក្នុង​ខ្លូន​បាន​យ៉ាង​ល្អ ដែល​មិន​បណ្ដាល​ឲ្យ​យើង​ធាត់​នោះ​ទេ។

៣ ផ្លែ​ប័រ

នៅ​ក្នុង​ផ្លែ​ប័រ មាន​ផ្ទុក​នូវ​សារធាតុ​បេ​តា​សេ​ទី​តា​ណុ​ល​ ដែល​ជា​សារធាតុ​កាត់​បន្ថយ​ជាតិ​កូ​លេ​ស្ដេ​រ៉ុល​ក្នុង​ឈាម។ បើ​អ្នក​ញ៉ាំ​ផ្លែ​ប័រ ១​ផ្លែ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ញ៉ាំ​មួយ​សប្ដាហ៍​ពេញ​ នោះអ្នក​អាច​ស្រក​ទម្ងន់​បាន​២០ ភាគរយ​។ ជា​ពិសេស​ អា​​ស៊ីត​អូ​លិក​​ ជា​ប្រភេទ​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​ប័រ​ អាច​ជួយ​ទប់​ស្កាត់​កុំឲ្យ​ឆាប់​ឈ្លាន។ ​​

ចុចអានបន្ត៖រឿង១០​យ៉ាង​នេះ​នឹង​កើត​ឡើង​ចំពោះ​រាង​កាយ​អ្នក​ បើ​អ្នក​ញ៉ាំ​គ្រាប់​ឈីស​​មួយ​ពែង​រាល់​ថ្ងៃ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម