ត្រូវ​គេ​ថា​លក់​អាវ​ដូច​ក្រណាត់​ជូត​ជើង អ្នក​លក់​សួរ​វិញ​ថា​ផ្ទះ​គ្មាន​ឆ្នាំង​អ៊ុត​ទេ​ឬ?

  • 2019-07-31 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​សម្ដី​របស់​អ្នក​លក់​មួយ​នេះ​ អាវ​ដែល​ទិញ​ទៅ​ហើយ ហើយ​ពាក់​មិន​ស្អាត​នេះ គឺ​មក​ពី​អ្នក​ទិញ​មិន​ចេះ​វិធី​ពាក់ មិនមែន​មក​ពី​អាវ​របស់​នាង​អាក្រក់​នោះ​ឡើយ។

មុន​នេះ​បន្តិច បណ្ដាញ​សង្គម​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ជម្លោះ​មួយ​រវាង​អ្នក​លក់​ខោអាវ​អនឡាញ និង​អ្នក​ទិញ។ ដោយ​តាម​នោះ​ដែរ ភាគីខាង​អ្នក​ទិញ​បាន​កម្ម៉ង់​ទិញ​អាវ​មួយ​បែប​សិចស៊ី ដោយ​ប្រើ​សម្រាប់​ចូល​រួម​កម្មវិធី​ខួប​កំណើត​របស់​មិត្តភក្ដិ។

យ៉ាងណាក្ដី នៅ​ពេល​ដែល​អ្នក​ដឹក យក​អាវ​នេះ​មក​ដល់​ដៃ​អ្នក​ទិញ អាវ​នេះ​បែរ​ជា​មាន​សាច់​ក្រណាត់​ផ្សេង​ទៅ​វិញ ពោល​គឺ​សាច់​ឡើង​ទក់ និង​អន់ ដែល​អ្នក​ទិញ​ឲ្យ​ដឹង​ថា​មិន​ខុស​ពី​ក្រណាត់​ជូត​ឥដ្ឋ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ខឹង​ខ្លាំង​នោះ​គឺ តម្លៃ​អាវ​គឺ​ថ្លៃ​សម​គួរ​ដែរ គឺ​ជាង​២០​ដុល្លារ​បន្តិច​មិន​មែន​តម្លៃ ៥ ៦​ដុល្លារ​ទេ។

ពេល​ទទួល​បាន​អាវ​របស់​ខ្លួន​បែប​នេះ អ្នក​ទិញ​បាន​ឆាត​សួរ​អ្នក​លក់​ថា ហេតុ​អ្វី អ្វី​ដែល​​នាង​កម្ម៉ង់​ និង​អ្វី​ដែល​បាន​មក​គឺ​ខុស​គ្នា​នោះ អ្នក​ទិញ​មិន​បាន​ឆ្លើយ​តប​ឡើយ ថែម​ទាំង​ប្លុក​នាង​ទៀត។ រហូត​ដល់​ពេល​អ្នក​ទិញ​បង្ហោះ​ជា​សាធារណៈ​ថា​ខ្លួន​ត្រូវ​គេ​បោក​នោះ ទើប​អ្នក​លក់​ឡាយ​ប្រកែក​វិញ​ថា មក​ពី​អ្នក​ទិញ​យក​មក​មិន​ចេះ​អ៊ុត ហើយ​មិន​ចេះ​របៀប​ពាក់​ទើប​បានជា​បែប​នេះ។ បន្ថែម​ពី​នេះ អ្នក​លក់​ក៏​ពាក់​អាវ​នេះ​ពេល​ឡាយ​ឲ្យ​ឃើញ​ដូច​គ្នា៕

ចុចអាន៖ ​​ aya និង Baifern ឈរ​លើ​ឆាក​តែ​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ភ្លឹក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម