ពេលទៅណាមកណា ស្រីៗគួរមានរបស់ ៥ មុខ ក្នុងកាបូបដាក់តាមខ្លួន

  • 2019-07-29 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​និយាយ​ដល់​កាបូប​មនុស្ស​ស្រី អ្នក​ច្បាស់​ជា​ចង់​ដឹង​ណាស់​ ថា​មាន​អ្វី​ខ្លះ​ទៅ​? ស្រី​ៗ​ខ្លះ និយម​ប្រើ​កាបូប​តូច​ល្មម​ពិត​មែន​ ប៉ុន្តែ​​មិន​ដែល​ភ្លេច​ដាក់​របស់​ ៥​ មុខ​នេះ​​ជាប់​តាម​ខ្លួន​នោះ​ទេ ព្រោះ​វា​សុទ្ធ​តែ​ជា​របស់​ចាំ​បាច់។

១. ក្រែម​​ផ្តល់​សំណើម​បបូរ​មាត់

ចង់​ឲ្យ​បបូរ​មាត់​ស្អាត​ទន់​រលោង​​ពេញ​មួយ​ថ្ងៃ លាប​ក្រែម​ធម្មតា​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ ត្រូវ​​ដាក់​ក្រែម​ផ្តល់​សំណើម​​ជាប់​ខ្លួន​ជា​និច្ច ពុំ​នោះ​ទេ​បរិយាកាស​ខាង​ក្រៅ នឹង​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត​ប្រេះលាប​អី​ក៏​មិន​ចូល​សព្វ​ល្អដែរ។

២. ក្រដាស​សើម

របស់​សំខាន់​ទី​ ២ គឺ​កន្សែង​សើម។ វា​តូច​ហើយ​ស្រាល​ល្មម មិន​ពិបាក​ស្ពាយ​តាម​ខ្លួន​ទេ។ អ្នក​ចាំ​បាច់​ត្រូវ​ប្រើ​វា ដើម្បី​ជូត​ដៃ​សម្លាប់​មេរោគ​មុន​ញ៉ាំ​ចំណី​អាហារ ពេល​ចូល​បន្ទប់​ទឹក ឬ​ប្រើ​ក្នុង​ស្ថានភាព​បន្ទាន់​ណា​មួយ។

៣. ក្រែម​លាប​មាត់

គួរ​មាន​ក្រែម​លាប​មាត់ ដែល​អាច​ប្រើ​នៅ​លើ​ថ្ពាល់ ឬ​ភ្នែក​ក៏​បាន​ ដើម្បី​ងាយ​ស្រួល​ថែម​ថយ​និង​ចំណេញ​ពេល​វេលា​ទៀត​ផង​។

៤. ទឹក​បាញ់​មុខ

ទឹក​បាញ់​មុខ​ក៏​មិន​អាច​ខ្វះ​បាន​ដែរ។​ វា​អាច​ជួយ​ឲ្យ​ការ​ផាត់​មុខ​ជាប់​បាន​យូរ​ ធ្វើ​ឲ្យ​ស្បែក​​ទន់ មាន​សំណើម ត្រជាក់​ស្រស់ស្រាយ។ អាច​ទិញ​ដប​ដែល​តូច​ល្មម ដើម្បី​ងាយ​ស្រួល​​ដាក់​តាម​ខ្លួន និង​យក​ទៅ​កន្លែង​ធ្វើ​ការ​ សម្រាប់​អ្នក​ដែល​​ប៉ះ​នឹង​​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង។

៥. ខ្សែ​ចង​សក់​ជ័រ

ខ្សែ​ចង​សក់​ប្រភេទ​នេះ គួរ​មាន​ជាប់​ខ្លួន ឬ​ពាក់​នៅ​ក​ដៃ​ ធ្វើ​ជា​ស្ទីល​មួយ​បែប​ក៏​បាន​ដែរ។ អាច​ទុក​ប្រើ​នៅ​ពេល​ក្តៅ​ស្អុះ​​ចង់​ចង​សក់​ឡើង​លើ​ឲ្យ​ស្រឡះ​ ព្រោះ​វា​មិន​​ផុយ​ងាយ​ដាច់​ដូច​ជា​កៅស៊ូ​ ថែម​ទាំង​មិន​បាក់​សក់​ទៀត​ផង៕

ចុះ​អ្នក​វិញ ចូលចិត្ត​យក​របស់​អ្វី​​​​ខ្លះ​តាម​​ខ្លួន ខ្វះ​មិន​បាន​នោះ​?​​

ចុចអានបន្ត៖ ឈប់ភ្លាម! គ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ បើទម្លាប់គេងបែបនេះរាល់យប់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម