មក​យល់​​អត្ថន័យ​​ពាក្យ​កាត់​ពេញ​និយម​ ៣៥ពាក្យ កុំ​ឲ្យ​ក្រញាញ់​ខួរ​ពេល Chat

  • 2019-07-25 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ Chat តាម​បណ្ដាញ​សង្គម ចាត់​ទុក​ថា​ជា​សកម្មភាព​សាមញ្ញ​មួយ​ទៅ​ហើយ​ក្នុង​ជីវិត​យើង​បច្ចុប្បន្ន។ មិន​ថា​ឆាត​ទៅ​អ្នក​ណា ប្រិយមិត្ត​ធ្លាប់​អត់ គឺ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ផ្ញើរ​តែ​អក្សរ​កាត់​មក។ ​​ពេល​ខ្លះ​យើង​ក៏​ឆ្ងល់​មិន​ដឹង​ថា​វា​មាន​ន័យ​យ៉ាង​ម៉េច ឬ​មក​ពី​ពាក្យ​ពេញ​យ៉ាង​ម៉េច ហើយ​អត់​ហ៊ាន​សួរ​គេ​វិញ​ទៀត ព្រោះ​អៀន ខ្លាច​គេ​ថា​គ្រាន់​តែ​ពាក្យ​ប៉ុណ្ណឹង​ក៏​មិន​ចេះ។

សម្រាប់​​ប្រិយមិត្ត​ដែល​ជួប​ប្រទះ​បញ្ហាខាង​លើ​​នេះ ឬ​ចង់​ចេះ​ប្រើ​ពាក្យ​កាត់​ទំនើប​ៗ​នឹង​គេ​ខ្លះ ថ្ងៃ​នេះ Kanha ​មាន​កម្រង​ពាក្យកាត់​ដែល​មាន​ការ​ពេញ​និយម​ច្រើន និង​អត្ថន័យ​របស់​វា មក​បង្ហាញ៖

សួរសុខ​ទុក្ខ និង​ណែនាំ​ខ្លួន

HRU = how are you ប្រែ​ថា សុខសប្បាយ​ទេ?

A/S/L ឬ asl = Age/Sex/Location ប្រែ​ថា អាយុ/ភេទ/ទីលំនៅ

ពាក្យ​កាត់​ទូទៅ

JK = Just Kidding ប្រែ​ថា លលេង

OMG = Oh My God! ប្រែ​ថា ឱ​ព្រះអើយ!

EZ = Easy ប្រែ​ថា ងាយ​ស្រួល

GJ = Good job ប្រែ​ថា ធ្វើ​បាន​ល្អ

IC = I see ប្រែ​ថា យល់​ហើយ

BC = Busy ប្រែថា រវល់

Y = Why ប្រែ​ថា ហេតុ​អី

JTLYK = Just to let you know ប្រែ​ថា គ្រាន់​តែចង់​ឲ្យ​ដឹង

KIS = Keep it simple ប្រែ​ថា ធម្មតា​ៗ​ទៅ

FYI = For your information ប្រែ​ថា​ ជូន​ជា​ព័ត៌មាន

NP = No problem ប្រែ​ថា គ្មាន​បញ្ហា

NVM = Never mind ប្រែ​ថា មិន​អី​ទេ

PLZ = Please ប្រែ​ថា សូម, សូម​អង្វរ

IDK = I don't know ប្រែ​ថា ខ្ញុំ​មិន​ដឹង​ទេ

ពាក្យ​អស់​សំណើច

LOL = Laughing out Loud មាន​ន័យថា​ អស់​សំណើច​ខ្លាំង

LMAO = Laughing my a** off ប្រែ​ថា កំប្លែង​ដល់​​ហើយ​

  ​ប្រាប់​ឲ្យ​ចាំ​បន្តិច

B-R-B = Be Right Back មាន​ន័យ​ថា ចាំ​ម៉ាភ្លែត មក​វិញ​ឥលូវ​ហើយ

AFK = Away from computer keyboard ប្រែ​ថា មិន​នៅ​ជិត​កុំព្យូទ័រទេ

JAS = Just a sec ប្រែ​ថា ចាំ​មួយ​ភ្លែត    

ពាក្យ​ផ្អែមល្ហែម និង​ផ្ដល់​កម្លាំង​ចិត្ត

XOXO = kiss ប្រែ​ថា ថើប

H&K = Hugs and Kisses ប្រែ​ថា ឱប និង​ថើប

MU = miss you ប្រែ​ថា នឹក

LYL = Love you lots ប្រែ​ថា ស្រឡាញ់​ខ្លាំង

TC = Take care ប្រែ​ថា មើល​ថែ​ខ្លួន​ឯង​ណា

RUOK = Are you ok? ប្រែ​ថា អត់​អី​ណា​ហ្អី?

HAND = Have a nice day ប្រែ​ថា សំណាង​ល្អ​ណា  

  ពេល​លា​គ្នា

SIT = Stay in touch ប្រែ​ថា រក្សា​ទំនាក់ទំនង​ដដែល

SYS = See you soon ប្រែ​ថា ជួប​គ្នា​ថ្មី​ឆាប់​ៗ

SUL = See You Later ប្រែ​ថា ជួប​គ្នា​ពេល​ក្រោយ   TTYL = Talk to you later ប្រែ​ថា ចាំ​និយាយ​គ្នា​ពេល​ក្រោយ

CUOL = See you on Line ប្រែ​ថា ចាំ​និយាយ​គ្នា​ក្នុង Line

G2G = go to go ប្រែ​ថា ទៅ​សិន​ហើយ​ណា

G9 = Good Night ប្រែ​ថា រាត្រី​សួស្ដី  

នៅ​មាន​ពាក្យ​អី​ទៀត​អត់?

​ចុចអាន៖ ​​ ទម្លាប់គិតវិជ្ជមានឲ្យបានច្រើន ដូចកំពុងបង្កើតកំណប់ទ្រព្យសម្រាប់ជីវិតខ្លួនឯង

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម