ទស្សនិកជន​ចិនរិះគន់​ពេល Song Hye Kyo ចុះ​កុងត្រា​នឹង​ផលិតកម្ម​យក្ស​ប្រទេស​នេះ

  • 2019-07-24 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​លែងលះ​ជាមួយ​តារា​សម្ដែង​ប្រុស​លំដាប់ A កូរ៉េ Song Joong Ki រួច​ កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo មិន​មាន​សកម្មភាព​សិល្បៈ​ច្រើន​នៅ​កូរ៉េ​ឡើយ ពោល​គឺ​សូន្យ​តែ​ម្ដង។ យ៉ាង​ណាក្ដី គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​សម្រុក​លើ​ទីផ្សារ​ប្រទេស​ចិន​ខ្លាំង​ណាស់។

តាម​នោះ​ដែរ អ្នក​គាំទ្រ​ចិន​បាន​លើក​ឡើង​ថា កំពូល​តារា​សម្ដែង​កូរ៉េ Song Hye Kyo បាន​អស់​ផ្លូវ​ដើរ​នៅ​ប្រទេស​ខ្លួន​ហើយ ទើប​ពួយ​មក​ប្រទេស​ជិត​ខាង​បែប​នេះ។

ក្រៅ​ពី​ចុះ​កុងត្រាជាមួយ អ្នក​ដឹកនាំរឿង​ជើងចាស់ Wong Kar Wai ហើយ​នោះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ​រឹត​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​លើស​ដើម​នៅ​ពេល​ប្រកាស​ថា នៅ​ពេល​នេះ​នាង​បាន​ក្លាយ​ជា​ទៅ​សិល្បការិនី​នៅ​ក្រោម​ដំបូល​តែ​មួយជាមួយ តារា​សម្ដែង​ស្រី Shu Qi ហើយ គឺ​នៅ​ក្នុង​ផលិតកម្ម​យក្ស Baiyu Media។

ភ្លាម​ៗ​នោះ រូបភាព ក៏​ដូច​ជា​ព័ត៌មាន​របស់​តួ​រឿង “បំណុលផ្ទះ​ជំពាក់​ស្នេហ៍” បាន​មាន​វត្តមាន​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​តែ​ម្ដង។ ខណៈ​ត្រូវ​បាន​ប្រជាជន​ក្នុង​ស្រុក​មិន​សូវ​ជា​គាំទ្រ​ក្រោយ​លែងលះ​នោះ នៅ​ពេល​នេះ ស្រី​ស្អាត​ត្រកូល Song ក៏​ត្រូវ​គេ​រើស​អើង​នៅ​ចិន​ដែរ។

មតិ​នៅ​លើ​ព័ត៌មាន​ដែល​នាង​ចុះ​កុងត្រា​នឹង​ក្រុមហ៊ុន​ចិន​មាន​ដូច​ជា៖

  • អស់​លុយ​ហើយ ទើប​រត់​មក​ប្រទេស​ចិន​មែន​ទេ?

  • ជាមួយ​នឹង​កម្ពស់ នឹង​សម្រស់​បែប​នេះ នាង​ក៏​មិន​អាច​ប្រជែង​ទៅ​រួច​ដែរ

  • ហេតុ​អ្វី​ពួក​យើង​ត្រូវ​មើលមនុស្ស​បែប​នេះ​នោះ?

  • ឲ្យ​តែ​តារា​កូរ៉េ​ទាំង​អស់​ណា​ដែល​លែង​ល្បី ម៉េច​ក៏​តែង​មក​រក​លុយ​នៅ​ចិន?

ចុចអាន៖ ​ បះ​សក់​ជា​មួយ​ផ្ទះ​ជួលថ្មី​របស់ Song Hye Kyo ក្រោយ​លែងលះ ក្លាយ​ជា​អ្នក​ជិត​ខាង​នឹង BTS

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម