ប្រពន្ធ​ៗ​ត្រូវ​ចាំ​ថា បើ​អ្នក​ទម្លាប់​ធ្វើ ៤ យ៉ាង​នេះ​ចំពោះ​ប្ដី ជីវិត​អ្នក​នឹង​វេទនាដោយសារ​ខ្លួនឯង

  • 2019-07-23 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ស្រលាញ់​ប្ដី​ពិត កុំ​ទម្លាប់​ធ្វើ​រឿង​ទាំង​ជំនួស​ប្ដី ព្រោះ​នាំឲ្យ​គាត់​ខូច​ចរិត ហើយ​អ្នក​ក៏​នឹង​ត្រូវ​រ៉ាប់រង​បន្ទុក​ទាំងអស់​ក្នុង​គ្រួសារ។

១.ខ្លាច​ប្ដី​ហត់​ការងារ​ខាងក្រៅ ដូចនេះ​ពេល​មក​ដល់​ផ្ទះ​មិន​ឲ្យ​ប្ដី​ធ្វើ​អ្វី​សោះ

កុំ​ធ្វើ​ជា​ស្រ្តីបែបនេះ​អី ចេញ​មុខ​ពាំង និង​រ៉ាប់រង​ការងារ​ផ្ទះ​ទាំង​អស់ ដោយ​មិន​ឲ្យ​ប្ដី​ប៉ះពាល់​អ្វី​ឡើយ ព្រោះ​ខ្លាច​ប្ដី​ហត់។ នេះ​ជា​ការ​ធ្វើ​បាប​ខ្លួនឯង​ទៅ​វិញ​ទេ ។ មិន​តែ​ប៉ុណ្ណោះ​ថែមទាំង​ឲ្យ​ស្វាមី​ឡើង​ដេក​ទៅ​ដេក​មើល​ទូរទស្សន៍​យ៉ាង​រំភើយ ទាំង​ដែល​ខ្លួនឯង​ត្រូវ​ធ្វើ​ម្ហូប​ផង មើល​កូន​ផង និង​រៀបចំ​អាហារ​លើ​តុ​យ៉ាង​មមាញឹក។ ស្ត្រី​គួរ​តែ​ដឹង​ថា​ការងារ ៨ ម៉ោង​ក្នុង​ការិយាល័យ អាច​មាន​ពេល​ជជែក​គ្នា និង​សម្រាក​ខ្លះ។ តែ​អ្នក​នៅ​ផ្ទះ​នេះ​ទៅ​វិញ​ទេ ដែល​មិន​បាន​ឈប់​ទាល់តែ​សោះ ហើយ​មិនមែន​តែ ៨ ម៉ោង​ដូច​គាត់​ទេ គឺ ២៤ ម៉ោង​តែម្ដង។

រូបតំណាង

**២.ឲ្យ​ប្ដី​ចាយ​លុយ​កាក់​តាម​ចិត្ត**

អ្នក​ត្រូវ​ដឹង​ពី​ការ​ពិត​មួយ​មក​ថា តាំងពី​រាប់ពាន់​ឆ្នាំ​មក​ហើយ​មនុស្ស​ស្រី គឺជា​អ្នក​ទុក​ដាក់​លុយ​កាក់​មាសប្រាក់​ដែល​រក​បាន។ ការ​ដែល​បណ្ដោយ​ឲ្យ​បុរស​ចាយ​លុយ​ដែល​រក​បាន​តាម​ចិត្ត គ្មាន​របៀបរបប អ្នក​ដែល​ពិបាក គឺ​ខ្លួនឯង ព្រោះ​លុយ​មិន​ដឹង​បាត់​ទៅ​ខាង​ណា​ខ្លះ។ ទោះ​ជា​ប្ដី​មក​បាន​ច្រើន​យ៉ាង​ណា ក៏​អ្នក​ទុក​លុយ​គឺ​ជា​អ្នក​ដែរ ព្រោះ​បើ​ឲ្យ​គាត់​ចំណាយ​តាម​ចិត្ត​ចង់ ច្បាស់​ជា​គ្មាន​សេសសល់​លុយ​ឡើយ។ មនុស្ស​ស្រី​មាន​សមត្ថភាព​ពិសេស​មួយ គឺ​ពូកែ​ទុកដាក់ និង​រៀបចំ​ចាត់ចែង។

៣.ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង

ជា​ប្ដី​ប្រពន្ធ គឺ​ទាល់តែ​ធ្វើ​អ្វី​មួយ​មាន​ការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ល្អិតល្អន់ និង​ស្ដាប់​ហេតុផល​ម្ខាង​ៗ​ឲ្យ​ជាក់ ហើយ​អ្នក​ក៏​មិន​គួរ​ធ្វើអ្វី​ដោយ​ចិត្ត​ឯង ប្ដី​ក៏​ដូច​គ្នា​ដែរ ព្រោះ​បើ​អ្នក​ធ្វើ​បែប​នោះ ប្រៀប​ដូច​ម្ខាង​ទៀត​គ្មាន​តម្លៃ និង​មិន​មាន​សមត្ថភាព។

៤.អត់ទោស​កំហុស​ទាំងអស់

ការ​អត់ឱន​ទោស​កំហុស​របស់​ប្ដី​ដោយ​មិន​បង្ហាញ​ឲ្យ​គាត់​ដឹង​ខ្លួន ធ្វើឲ្យ​ស្វាមី​អ្នក​មិន​ចេះ​រាងចាល ហើយ​កែ​ខ្លួន​ឡើយ។ ការ​ឲ្យ​ប្ដី​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ប្រៀប​ដូចជា​ការ​ធ្វើ​បាប​ខ្លួន​ទៅ​វិញ​ទេ ព្រោះ​គេ​ដឹង​ថា​អ្នក​នឹង​លើកលែង​ឲ្យ​ភ្លាម ដោយ​គិត​ថា​អ្នក​ជា​មនុស្ស​ស្លូត លួង​ពី​បី​ម៉ាត់​ត្រូវ​គ្នា​វិញ​បាត់៕

រូបតំណាង

ចុចអាន៖១ សំណួរ​នៅ​ម៉ោង ៣ ព្រឹក អ្នក​នឹងដឹង​ថា​អ្នក​បាន​ប្តី​ខុស ឬ​ត្រូវ

ប្រភព៖ emdep ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម