ហេតុផលឪពុកម្តាយគួរនិយាយពាក្យពិរោះស្តាប់ជាមួយកូន

  • 2019-07-23 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

(U Message)​

  • ម៉េច​បាន​មិន​ចេះ​ទុក​ដាក់​ស្បែក​ជើង​ឲ្យ​ដឹង​កន្លែង​ខ្លះ​ផង​

  • ប៉ា​ទូរសព្ទ​ទៅ​ កើត​ថី​បាន​មិន​លើក​ ហើយ​បើ​អ៊ី​ចឹង​ម៉េច​នឹង​ដឹង​ថា​មក​ដល់​ហើយ​ឬ​នៅ​

  • ចង់​ឲ្យ​ប្រាប់​ប៉ុន្មាន​ដង​ទៀត​ថា​ឲ្យ​លាង​ចាន​ពេល​បាយ​រួច​

  • មើល​វា​និយាយ​សម្ដី​ម៉ាក​ៗ​ណឹង​ជាមួយ​ម្ដាយ​ផង៎​

  • មិត្ត​ភក្តិ​របៀប​នេះ​ឬ​ ចេះ​សេព​គប់​ទៅ​រួច​ដែរ​ យក​ស្អី​មក​គិត​

  • ម៉េច​បាន​មក​ផ្ទះ​ស្រវឹង​ជោគ​ទៀត​ហើយ​ ក្រែង​សន្យា​ថា​នឹង​មក​ផ្ទះ​ត្រង់​ពេល​នោះ​

(I message)

= ម៉ាក់​ចង់​ឲ្យ​កូន​ឯង​ជួយ​មើល​រៀប​ស្បែក​ជើង​ដាក់​ក្នុង​ទូ​ឲ្យ​មាន​របៀប​ផង​ណា៎​

= ប៉ា​តេ​ទៅ​កូន​ឯង​អត់​លើក​ ចេះ​តែ​បារម្ភ​មិន​ដឹង​ដល់​ណា​ហើយ​

= យើង​មាន​តួ​នាទី​ត្រូវ​លាង​ចាន​ក្រោយ​ញាំ​បាយ​រួច​ កុំ​ឲ្យ​ហត់​តែ​ម្នាក់​ៗ​ពេក​ដឹង​អត់​

= ម៉ាក់​ឈឺ​ចិត្ត​ពេល​លឺ​កូន​ប្រើ​ពាក្យ​ធ្ងន់​ៗ​បែប​នេះ​ជាមួយ​ម៉ាក់​

= ម៉ាក់​ចេះ​តែ​បារម្ភ​ ពេល​ឃើញ​កូន​រាប់​អាន​មិត្ត​ភក្តិ​មួយ​ក្រុម​នេះ​

= ម៉ាក​ភ័យ​បារម្ភ​កូន​ឯង​ណាស់​ កូន​ឯង​ត្រឡប់​មក​ផ្ទះ​យឺត​មិន​ដូច​និយាយ​ជា​មួយ​ម៉ាក់​ មាន​រឿង​អី​កើត​ឡើង​មែន​ទេ​កូន?​

(U Message)​ ​ជាប្រយោគ​ដែល​​អាណា​ព្យាបាល​គិត​និង​មាន​អារម្មណ៍ ​។ ភាសា​និយាយ​ទាំងនេះ ជា​អ្វី​ដែល​លោក​អ្នក​គ្រប់​គ្នា​ប្រើ​ដល់​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។​ ក៏​ប៉ុន្តែ​ភាសា​ទាំងអស់​នោះ​ច្រើន​មាន​ទំនោរ​អវិជ្ជមាន​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អារម្មណ៍​ទើស​ទាល់​ តឹង​ចិត្ត​ មិន​ចង់​ស្ដាប់​មិន​ចង់​លឺ​ ដោយ​មិន​បាន​មើល​ឃើញ​សេច​ក្ដី​ស្រឡាញ់​ បំណង​ល្អ​ពី​អ្នក​និយាយ​ផង។​

ផ្ទុយ​ទៅ​វិញ​ ប្រយោគ​ (I message)​ ជា​ភាសា​ដែល​និយាយ​ចេញ​ពី​អារម្មណ៍​ខ្លួន​អ្នក​ដោយ​ប្រាស​ចាក​ការ​កាត់​សេ​ចក្ដី​ ឬ​ការ​បន្ទោស​បង្អាប់​គ្រប់​យ៉ាង។​ ភាសា​និយាយ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ ព្រម​ទទួល​ស្ដាប់​លោក​អ្នក​ជាង​ ជា​ភាសា​ដែល​ជះ​ឥទ្ធិពល​ផ្លូវ​អារម្មណ៍​ល្អ​ដល់​អ្នក​ស្ដាប់​ឲ្យ​បាន​ទទួល​ស្គាល់​ទឹក​ចិត្ត​បារម្ភ​ ចេតនា​ល្អ​ៗ​របស់​លោក​អ្នក​បាន។​

លោកស្រីវេជ្ជបណ្ឌិត Jiraphorn Arunakol ពេទ្យជំនាញផ្នែកកុមារ វេជ្ជសាស្រ្តវ័យជំទង់ និងបម្រែបម្រួលអ៉រម៉ូនភេទ (Gender Variation Clinic) ប្រចាំមន្ទីរពេទ្យរាមាធិបតី បាងកកប្រទេសថៃ បានណែនាំថា ឪពុក​ម្ដាយ​គួរ​ចេះ​ហ្វឹក​ហាត់​ភាសា​និយាយ​ដែល​កូន​ និង​មនុស្ស​គ្រប់​គ្នា​រីករាយ​នឹង​ស្ដាប់​ដោយ​ពាក្យ​វិជ្ជមាន​ ដូច​ដែល​លោក​អ្នក​ចង់​បាន​ពី​មនុស្ស​ជុំ​វិញ​ដែរ៕​

ចុចអាន៖ ​ ចង់​​​ឲ្យ​​ខួរ​​ក្បាល​​កូន​​​ពូកែ​ចាំ ​​​​​​​​​​​​​​ឆ្លាត​វៃ​​ពេល​ធំ​​ឡើង​ អ្នក​ម្តាយ​​​​​គួរ​ធ្វើ​​​រឿង​​​​៧​យ៉ាង​នេះ​​សិន

ប្រភព៖ TakeKidWithUs ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទពេញនិយម