​​​​ស្ទើរមិនជឿនឹងភ្នែក! ផ្លែឈើ​ពណ៌​កម្រ​មានពិតលើផែនដីយើង

  • 2019-07-22 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​​ប្រហែល​យល់​ច្រឡំ​ថា ​ផ្លែ​ឈើ​ខាង​ក្រោម​​ជា​ការ​ថែម​ថយ​ពី Photoshop ​​ព្រោះ​ឃើញ​ពណ៌​ចម្លែក។ ប៉ុន្តែ​តាម​ពិត​វា​មាន​ពិត​លើ​ពិភព​លោក​យើង ហើយ​ក៏​ផ្ដល់​គុណ​សម្បត្តិ​ច្រើន​ដល់​សុខភាព​ច្រើន​ផង​ដែរ។​

.១ ទុរេន​ពណ៌​ក្រហម

​មនុស្ស​ជា​​ច្រើន​គិត​ថា ​ផ្លែ​ទុរេន​មាន​តែ​សាច់​ពណ៌​លឿង​ទេ។ ​តែ​តាម​ពិត​មិន​ដូច្នេះ​ឡើយ ទុរេន​​អាច​មាន​ដល់​ទៅ​​២៧​ប្រភេទ​ខុស​ៗ​គ្នា​ ហើយ​ពណ៌​សាច់​របស់​វា​ក៏​ខុស​គ្នា​ដែរ។ ចំពោះ​ទុរេន​សាច់​ពណ៌​ក្រហម​នេះ ​ជា​ប្រភេទ​កម្រ​​ដែល​មាន​ដុះ​តែ​នៅ​ក្នុង​ព្រៃ​ជ្រៅ​នៅ​សា​ប៉ា​ប្រទេស​វៀត​ណាម ​និង​នៅ​ប្រទេស​ម៉ា​លេ​ស៊ី​ប៉ុណ្ណោះ។ រសជាតិ​របស់​វា​មិន​សូវ​ខ្លាំង​ដូច​​ទុរេន​សាច់​ពណ៌​លឿង​​ទេ ហើយ​ក្លិន​វិញ​ក៏​សូវ​ឆួល​ច្រមុះ​ខ្លាំង​ដែរ។

២. ទុរេន​ពណ៌​​ឥន្ធនូ

​​​​ទុរេន​នេះ​សាច់​ចម្រុះ​ពណ៌​​ប្រៀប​ដូច​ឥន្ធនូ​ដូច​ជា ​ក្រហម ​ផ្កាឈូក ​ទឹក​ក្រូច ​និង​លឿង។ ​ចំពោះ​ទុរេន​នេះ​មិន​មែន​​ដុះ​តាម​ធម្មជាតិ​ទេ ​វា​ត្រូវ​គេ​បន្សាំ​​ចូល​គ្នា​រវាង​ទុរេន​បី​ប្រភេទ​​ក្នុង​ចម្ការ​​នៅ​​​ប្រទេស​ឥណ្ឌូ​នេ​ស៊ី។ ​បើ​និយាយ​ពី​រស​ជាតិ​វិញ ​មិន​មាន​អ្វី​ប្លែក​ពី​ទុរេន​សាច់​ពណ៌​លឿង​ឡើយ ។ ​

៣. សាវម៉ាវ​ពណ៌​លឿង

​រស​ជាតិ​​វា​ជូរ និង​មិន​សូវ​ផ្អែម​ដូច​សាវម៉ាវ​សាច់​ពណ៌​ស​ឡើយ។​ ហេតុ​នេះ​ហើយ ​អ្នក​ខ្លះ​ញ៉ាំ​វា​ជាមួយ​អំបិល​ម្ទេស ដើម្បី​បង្កើន​រសជាតិ។ ​ប៉ុន្តែ​កុំ​ញ៉ាំ​សាវ​ម៉ាវ​ប្រភេទ​នេះ​ច្រើន​ពេក​ព្រោះ​អាច​ឲ្យ​ឈឺ​ក្រពះ និង​មិន​សូវ​ស្រួល​ខ្លួន។

​៤. ស្រកានាគ​សម្បក​ពណ៌​លឿង ​​

ប្លែក​មួយ​ទៀត​ហើយ ​​ព្រោះ​ភាគ​ច្រើន​អ្នក​ធ្លាប់​តែ​ឃើញ​ផ្លែ​ស្រកា​នាគ​​សម្បក​ពណ៌​ផ្កា​ឈូក​ហើយ​សាច់​ពណ៌​ស និង​សាច់​ពណ៌​ក្រហម​ប៉ុណ្ណោះ។ ​​ចំពោះ​ផ្លែ​ស្រកា​នាគ​នេះ​វិញ ​សម្បក​ពណ៌​លឿង​តែ​សាច់​វា​ពណ៌​ស។ ​បើ​និយាយ​ពី​រស​ជាតិ​វិញ ​គ្មាន​ផ្លែ​ស្រកានាគ​ណា​ផ្អែម​ឆ្ងាញ់​ដូច​វា​នោះ​ទេ។ លើស​ពី​នេះ ​វា​សម្បូរ​​ជាតិ​ Fiber ​ខ្ពស់​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​និង​បញ្ចេញ​ចោល។ ​វា​ក៏​ផ្ទុក​ជាតិ​ដែក ជួយ​ដល់​កោសិកា​ឈាម ​និង​អូមេហ្គា​៣ អា​ស៊ីត​ខ្លាញ់ ​បូក​រួម​ទាំង​កាល់​ស្យូម ​វីតា​មីន A , C ​ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្បូម​​ទៀត​ផង​។ ផ្លែ​នេះ​​មាន​រាង​តូច​​បន្តិច​តែ​ផ្ដល់​គុណ​សម្បត្តិ​ច្រើន​ដល់​សុខភាព​ដូច​ជា​កាត់​បន្ថយ​ជរាភាព ​ស្រ្តេស និង​មហារីក​ថែម​ទៀត​។

៥. ផ្លែ​ទៀប​សម្បក​ពណ៌​ស្វាយ

ផ្លែ​ទៀប​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​ឥណ្ឌា ដែល​សាច់​វា​ពណ៌​ស​តែ​សម្បក​ពណ៌​ស្វាយ​​។ ​​រស​ជាតិ​វា​​ផ្អែម​ជាប់​មាត់ ​​គួរ​ឲ្យ​ចង់​ទទួល​ទាន។ ​កាន់​​តែ​ពិសេស​ ​ផ្លែ​នេះ​សម្បូរ​វីតាមីន A, C ។ ​ចំណែក​ស្លឹក​របស់​វា​ ជួយ​ព្យាបាល​ការ​រំលាយ​អាហារ​និង​ការ​ឈឺ​សន្លាក់។ ​ប៉ុន្តែ​គ្រាប់​វា​ គេ​មិន​ទទួល​ទាន​ទេ​ព្រោះ​អាច​ពុល​បាន៕

​ចុចអាន៖ ​​ ៩រឿងដ៏កម្រ មានតែនៅជប៉ុន ពិបាករកបំផុតក្នុងពិភពលោក​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម