រើស​យក​​មេអំបៅ​មួយ​​ ដើម្បី​​​​ស្វែង​​យល់​ពី​​ចិត្ត​​ខ្លួន​​ឯង​​​កាន់​តែ​​ច្បាស់

  • 2019-07-19 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មេអំបៅ​​គឺ​ជា​និមិត្តរូប​នៃ​​​សេរីភាព​និង​​សម្រស់។ ​​​​​​ធម្មជាតិ​​របស់​​​វា តំណាង​ឲ្យ​​​ការ​​​ប្រែប្រួល​រូបរាង​មិន​គួរ​ឲ្យ​ជឿ។ មេអំបៅ មាន​ពណ៌​ រូប​​រាង ច្រើន​ប្រភេទ​ខុសៗ​គ្នា។ ខាង​ក្រោម​នេះ ​គឺ​ជា​តេស្ត​​សាក​ល្បង​​ ដើម្បី​​​ជួយ​ឲ្យ​​អ្នក​ស្វែង​​យល់​ពី​​ចិត្ត​​ខ្លួន​​ឯង​​​កាន់​តែ​​ច្បាស់ ដោយ​គ្រាន់​តែ​ជ្រើស​រើស​​មេអំបៅតែ​មួយ​គត់​ ដែល​អ្នក​ពេញ​ចិត្ត​ខ្លាំង​បំផុត ក្នុង​ចំណោម​​មេអំបៅ​ទាំង​៦​នេះ។

១. ជាមនុស្ស​យល់​ចិត្ត​អ្នក​ដទៃ និង​​ស្មោះត្រង់

អ្នក​ពូកែ​ខាងយល់​ចិត្ត​អ្នក​ដទៃ ស្មោះត្រង់ និង​រ៉ូមែនទិក។ ទោះ​បី​ជា​​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​ក៏​ដោយ អ្នក​តែង​មាន​មេត្តាធម៌ចាំ​ជួយ​​យក​​អសារ​​គេ​ជានិច្ច។ ស្រប់​ពេល​ដែល​គិត​គូ​ខ្វល់​ខ្វាយ​ពី​រឿង​អ្នក​ដទៃ កុំ​ភ្លេច​​​​ជួយ​​ខ្លួន​ឯង​ផង។

២. ជា​មនុស្ស​​​មាន​​ចិត្ត​ស្ងប់

​​​អ្នក​មាន​ចិត្ត​​ស្ងប់​និង​ភាព​សុខដុមរមនា​។ មិន​​ថា​​មាន​បញ្ហា​អ្វី​​កើត​ឡើង អ្នក​តែង​ចេះ​ថ្លឹង​ថ្លែង​ឲ្យ​មាន​​​តុល្យភាព​ មិន​ជ្រួលច្របល់។ សូម្បី​តែ​ពេល​មិន​សប្បាយ​ចិត្ត ក៏​អ្នក​កម្រ​បង្ហាញ​ឲ្យ​គេ​ឯង​ដឹង​ណាស់​ ព្រោះ​អ្នក​រឹង​មាំ ចេះ​រក​ដំណោះ​ស្រាយ និង​បង្កើត​សុភមង្គល​​ឲ្យ​ខ្លួន​ឯង។

៣. ជា​មនុស្ស​​​មាន​​ប្រាជ្ញា

អ្នក​មើល​ឃើញ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ប្រកប​ដោយ​ភាព​ស្រស់​បំព្រង និង​ចូល​ចិត្ត​វិភាគ​​​​​គ្រប់​រឿង​តូច​ធំ​ទាំង​អស់​។ ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​​អត្ថន័យ​​ជីវិត ​និង​មាន​គំនិត​ចាស់ទុំ។ អ្នក​​ក៏​ជា​មនុស្ស​ឆ្លាត ​​តស៊ូ​​​ជាមួយ​ការងារ​​រហូត​ទទួល​បាន​លទ្ធផល​ល្អ ទើប​ស្ងប់​ចិត្ត។

៤. ជា​មនុស្ស​មាន​មហិច្ឆតា

អ្នក​​​តែង​រៀបចំ​គម្រោង​និង​គោលដៅ​ច្បាស់​លាស់​ក្នុង​ជីវិត។ អ្នក​ស្អប់​ភាព​ខ្ចិល​ច្រអូស​ និង​ចូល​ចិត្ត​រាប់​អាន​មនុស្ស​ ឧស្សាហ៍​ព្យាយាម​​ដូច​ជា​អ្នក​អីចឹង​ដែរ។ ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹងប្រឺង​ឈ្ពោះ​ទៅកាន់​​ភាព​ជោគ​ជ័យ​ អ្នក​មិន​ដែល​ភ្លេច​នូវ​មនុស្ស​ជា​ទី​ស្រលាញ់​នៅ​ជិត​ខ្លួន​ឡើយ ព្រោះ​ពួក​គេ​គឺ​ជា​ចំណែក​​សំខាន់​និង​​ជា​កម្លាំង​ចិត្ត​ដ៏​​ធំ​ធេង​សម្រាប់​អ្នក។

៥. ជា​មនុស្ស​​មាន​​ថាមពល​ក្នុង​ចិត្ត

អ្នក​ជា​​មនុស្ស​សប្បាយ​រីករាយ ជាមួយ​អ្វី​ៗ​​នៅ​ជុំវិញ​​ខ្លួន និង​ប្រកាន់​ខ្ជាប់​នូវ​គំនិត​វិជ្ជមាន។ អ្វី​ដែល​អ្នក​​ខ្លាច​បំផុត​គឺ ភាព​ធុញទ្រាន់​។ អ្នក​ចូល​ចិត្ត​ធ្វើ​​កិច្ចការ​ជា​ច្រើន​ ក្នុង​​ពេល​តែ​មួយ ជា​ហេតុ​ធ្វើ​​​ឲ្យ​ពេល​ខ្លះ បាត់​បង់​​​នូវ​ការ​ផ្តោត​អារម្មណ៍ និង​មិន​សូវ​ទទួល​បាន​លទ្ធផល​ដូច​បំណង ដូច្នេះ​​​​គួរ​បែង​ចែក​ឡើង​វិញ ថា​​តើ​គូរ​ធ្វើ​រឿង​ណា​​សំខាន់​ជាង​គេ​ ​សឹម​​​​គិត​ពី​​បញ្ហា​តូចតាច​​តាម​ក្រោយ។

៦. ​​ជា​មនុស្ស​មាន​ហេតុផល

អ្នក​​​មាន​ហេតុផល​ និង​​ឆ្លាត​វ័យ។ មាន​មនុស្ស​ជា​​ច្រើន​ បាន​រត់​មក​សុំ​យោបល់​ពី​អ្នក ព្រោះ​​​​​ពួក​គេ​ដឹង​ថា អ្នក​​​ចេះ​ពិចារណា​​ដឹង​ខុស​​ដឹង​ត្រូវ​ មិន​លម្អៀង និង​មាន​ក្រម​សីលធម៌​ក្នុង​ខ្លួន៕

ចុះ​​អ្នក​វិញ​ បាន​ជ្រើសរើស​មេអំបៅ​មួយណា?​

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម