​​វិធី​​​​ក្លាយ​ជា​​មនុស្ស​​ស្រី​​ដែល​​គេ​​ឯង​​​ចូល​ចិត្ត តាំង​​ពី​​ជួប​​លើក​​​ដំបូង​

  • 2019-07-18 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​​នរណា​​ចង់​​នៅ​ជិត​​​​មនុស្ស​​ដែល​​​​ធ្វើ​​​ចរិត​​​ម៉ឺងម៉ាត់​​​​​​​គ្រប់​ពេល​​​ពេក​​នោះ​ទេ មុខ​​​ស្មើៗ​​​​​​ ​​​កាយ​វិការ​មាំទាំ គ្រាន់​​តែ​​​​ឃើញ​​​សឹង​​មិន​​ហ៊ាន​​​​​​​ហា​​មាត់​​​​​និយាយ​​​រក​។​​​​​​​​​​​ ដើម្បី​​​​​​​​​ក្លាយ​​ខ្លួន​​​ជា​​មនុស្ស​​ស្រី​​​ ដែល​មាន​​មន្ត​​ស្នេហ៍​ គ្រប់​​​​គ្នា​​​​​ចូល​ចិត្ត​​ស្រលាញ់ ​ចង់​​រាប់​អាន​​​​តាំង​​ពេល​ជួប​​ដំបូង​​​ ពេល​​ទៅ​ណា​មក​ណា​​ត្រូវ​​​​​​​មាន​ទម្លាប់​​ល្អ​​ដូច​​​​ខាង​ក្រោម​នេះ។

១. ញញឹម​

​​ការ​ញញឹម​​​​​​គឺ​​​បង្ហាញ​​ពី​​​​ភាព​​​រួសរាយ​​រាក់​​ទាក់​​ទោះ​​​អ្នក​​មិន​​សូវ​​ចេះ​​និយាយ​​​ក៏​ដោយ។​​​ ​​​​​​អ្នក​​​ក៏​​​អាច​​​បង្កើន​ភាព​​ស្និទ្ធស្នាល​​​​​ជាមួយ​​​​​មនុស្ស​​​ជុំវិញ​​ មាន​​គេ​ចូល​ចិត្ត​​​​​​និង​មាន​​​មន្ត​​ស្នេហ៍។

២. ស្តាប់​និង​​សម្លឹង​​​កែវ​ភ្នែក​

​ទៅ​​​ដល់​​​កន្លែង​​​​​​ណា​​បើ​ភ្នែក​​នឹង​​ដៃ​​​រវល់​​តែ​​​​ជួប​ជាមួយ​​​ទូរសព្ទ មិន​​​​​ចាប់​​​អារម្មណ៍​​​ពី​​អ្វី​ទាំង​អស់​​​​ក៏​មិន​​​​សម​​ដែរ។ គួរ​​​​​ចេះ​​ស្តាប់​​​​​​​ និយាយ​សន្ទនា​​​​​ និង​​សម្លឹង​​​​មើល​​​ភ្នែក ទើប​​បង្ហាញ​​​​ពី​​​សីលធម៌​និង​​​ការ​​​យក​​ចិត្ត​​ទុក​​ដាក់​​​ចំពោះ​អ្នក​​ដទៃ​។

៣. និយាយ​​ផ្អែម

​​​​សម្ដី​​ប្រៀប​បាន​​​​​នឹង​​​​អាវុធ​​សំខាន់​​ពេល​​ជួប​គ្នា​​​លើក​​​ដំបូង​។ ហ៊ាន​​តែ​​ប្រើ​​សំឡេង​​កាច​​ ឬ​​និយាយ​​​​​​ឮ​ៗ​​ពេក គេ​​​នឹង​​វាយ​​​​តម្លៃ​អ្នក​​​ភ្លាម។ ​​មិន​មែន​​​​​ឲ្យ​​និយាយ​​ផ្អែម​គួរ​​​ឲ្យ​​ជ្រេញ​​​នោះ​ទេ តែ​​​​​ត្រូវ​ចេះ​​​ប្រើ​​​សម្តី​​​​​ទន់​ភ្លន់​​​។

៤. ​កុំ​​​និយាយ​មិន​ល្អ​​ពី​អ្នក​​ដទៃ

​និយាយ​​​ដើម​​​​មិន​ល្អ​​​ពី​អ្នក​​​ដទៃ​​ដាក់​​មនុស្ស​​ទើប​​​តែ​ស្គាល់​គ្នា គេ​​នឹង​​​​​គិត​ថា​​​អ្ន​ក​ជាមនុស្ស​​មាត់​​ដាច ថែម​​ទាំង​​បាត់​​បង់​ទំនុក​​ចិត្ត​​​​​ចំពោះ​​អ្នក​​ទៀត​ផង។

៥. ចេះ​លេង​​​សើច​​​​​ខ្លះ

​​​ម៉ឺង​​ម៉ាត់​​ហើយ​​ក៏​ចេះ​​លេង​​សើច​​​ទើប​គួរ​​ឲ្យ​​ស្រលាញ់​ពិត​ប្រាកដ។ បើ​ម៉ត់​ចត់​គ្រប់​ពេល​ពេក មើល​ទៅ​គួរ​ឲ្យ​ធុញ​ណាស់​​​ គ្មាន​​នរណា​គេ​​ចង់​នៅ​ក្បែរ​ទេ​​​។

៦. ​ចិត្ត​​ល្អ

​​​​មាន​​មុខ​​ស្អាត ​​​រាង​​ស្អាត​​នៅ​​​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ​បើ​​​មាន​​សណ្តាន​ចិត្ត​ល្អ​​​​​​ថែម​មួយ​​មុខ​ទៀត ទើប​​ជា​ភាព​​ទាក់ទាញ​លេច​ធ្លោ។

៧. ​ស្លៀក​ពាក់

​សម្លៀក​​បំពាក់​​គឺ​​ជា​​​របស់​​​ក្រៅ​​ខ្លួន​ ដែល​​មនុស្ស​​​​ភាគ​​ច្រើន​​តែង​​វាយ​​តម្លៃ​​មុន​គេ។​ ទោះ​​គ្មាន​​​​ខោអាវ ឬ​​​ប្រើ​​របស់​​​​ថ្លៃៗ​ក៏​គ្មាន​បញ្ហា​​ដែរ សំខាន់​​​ត្រូវ​​ចេះ​​ពី​​​របៀប​​​​​តុប​តែង​​ខ្លួន​​និង​​​​​ស្លៀក​ពាក់​​តាម​​កាលៈទេសៈ​ ទើប​​​មើល​​ទៅ​មិន​ភ្លាវ​​​ខុស​គេ​​​​​​​​​ខុស​​​ឯង​​៕ ​​​​​​​​

ចុចអានបន្ត៖ របស់​​​​​៥​​​យ៉ាង​ ធ្វើ​​ឲ្យ​​​មនុស្ស​ស្រី​​​​​ចែង​​ចាំង​លេច​​ធ្លោ​​​​​​ជាង​​គេ​ជាង​​ឯង​

​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម