វិធី​សម្រក​ទម្ងន់​លឿន តែ​គ្រោះ​ថ្នាក់ខ្លាំង​របស់​​តារា​ចិនស្រី ដោយបៀមតែអំបិលនិងផឹកទឹក

  • 2019-07-18 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​គិត​សម្រក​ទំងន់​ដោយ​ការ​ញ៉ាំ​បន្លែ​សុទ្ធ​ពិបាក​លេប​នោះ អ្នក​អាច​វិធី​ដោយ​ញ៉ាំ​អំបិល​សុទ្ធ​បាន។ ក្នុង​នាម​ជា​សិល្បករ​ម្នាក់ ក្រៅ​ពី​មាន​ទេពកោសល្យ​លេច​ធ្លោ​ហើយ ការ​ថែទាំ​រូប​សម្បត្តិ​ក៏​សំខាន់​មិន​ធម្មតា​ដែរ ពោល​គឺ​ពួក​គេ​ត្រូវ​រក្សា​រាង​ឲ្យ​ស្គម​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​នៅ​ពេល​ចូល​កាមេរ៉ា រាង​នឹង​ធាត់​ជាង​មុន​ប្រមាណ​២ ទៅ​៣​គីឡូ។

អាស្រ័យហេតុនេះ​ហើយ ទោះ​តារា​ស្រី​ខ្លះ​មាន​រាង​ស្គម​រួច​ហើយ នៅ​តែ​ប្រឹង​សម្រក​រាង ឲ្យ​នៅ​ត្រឹម​ស្បែក​ដណ្ដប់​ឆ្អឹង ទើប​ចូល​កាមេរ៉ា​ឃើញ​ស្អាត។ ជាក់​ស្ដែង​បំផុត កាល​ពី​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​ស្រី Yang Mi ដែល​មាន​កំពស់ ១,៦៧ម និង​ទំងន់​តែ​៣៩​គីឡូ​នោះ នៅ​តែ​ព្យាយាម​សម្រក​ទំងន់ ដោយ អាហរ​ដែល​នាង​ទទួល​ទាន​ជា​រៀង​រាល់​ពេល​គឺ​មាន​តែ​សម្បក​នំគាវ​ចំនួន​៧ និង​បន្លែ​តែ​ប៉ុណ្ណោះ។

បន្ថែម​ពី​នោះ​គឺ​នាង ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​រក្សា​រាង​ឲ្យ​ស្វែល​ជាប់​រហូត។ យ៉ាងណាក្ដី ករណី​របស់ Yang Mi មិន​ទាន់​ធ្ងន់ធ្ងរ​ឡើយ។ ដោយ​តារា​​សម្ដែង​ស្រី​កំពុង​ឡើង​កូដ Yang Zi ទើប​សាហាវ ដោយ​សារ​តែ​ចង់​សំរក​ទម្ងន់​លឿន​សម្រាប់​ថត​រឿង​នោះ នាង​បាន​ប្រើ​វិធី​ដោយ​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ បៀម​តែ​អំបិល​ និង​ផឹក​ទឹក​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​វិធី​នេះ ឆាប់​ឃើញ​លទ្ធផល​ក៏​ពិត​មែន តែ​វិធី​នេះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ដោយ​វា​នឹង​ធ្វើ​ឲ្យ​ខូច​ក្រពះ​ជា​ទម្ងន់ ហើយ​តារា​រូប​នេះ ក៏​ត្រូវ​គេ​រិះ​គន់​មិន​តិច​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន រៀន​តាម​វិធី​នេះ៕

ចុចអានបន្ត៖ នារី​​​ម្នាក់បាន​​បង្ហើប​​ប្រាប់ពី​​មូល​ហេតុ​​​​​​​​​នៃការកើត​​​ជំងឺ​មហា​​​​​​​រីក​មាត់​ស្បូន​ទាំង​​​​វ័យ​ក្មេង​​​​

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម