អ្នក​​​កើត​​​​​​​​ក្នុង​​​ថ្ងៃ​​​ទាំង​ ៤​ នេះ ជា​​មនុស្ស​​​មាន​​​លាភ​​​សំណាង​​ធំ​​ទៅ​ថ្ងៃ​មុខ

  • 2019-07-18 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​អ្នក​​​​​​​​ដឹង​​​ថា​​​ខ្លួន​ឯង​​កើត​​នៅ​​ថ្ងៃ​​​ណា​​​​ដែរ​ទេ? ​​​បើ​​​​​អ្នក​​​កើត​​​ក្នុង​​​ថ្ងៃ​ណា​មួយ​​​ ក្នុង​​​ចំណោម​ថ្ងៃ​ទាំង​​​ ៤​ ដែល​​បាន​​បង្ហាញ​​ខាង​ក្រោម​នេះ មាន​ន័យ​ថា​អ្នក​ជា​​មនុស្ស​​​មាន​សំណាង​​ធំ​​ទៅ​​ថ្ងៃ​​មុខ។

១. ថ្ងៃ​អាទិត្យ

អ្នក​​កើត​​ក្នុង​​ថ្ងៃ​អាទិត្យ​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ជា​​មនុស្ស​​​​​​អំណត់​អត់​​​ធ្មត់​ និង​​មាន​​ចិត្ត​​​ត្រជាក់ ទោះ​​អ្នក​ផ្សេង​​ព្យាយាម​ជះ​​ភ្លើង​​ដាក់​ក៏​​ដោយ។ អ្នក​​​​​​ចូលចិត្ត​​និយាយ​​​ត្រង់​នៅ​​ចំពោះ​​មុខ ប៉ុន្តែ​​​​មិន​​​​ចេះ​និយាយ​​​​ដើម​​នៅ​ពី​​ក្រោយ​ទេ។ ​អ្នក​​​​ជាមនុស្ស​​​​​ប្រុស​​​​​ស្រួល​​​យល់​​គ្នា និង​​អាច​​ធ្វើ​ជា​អ្នក​​ដឹក​នាំ​​ដ៏​​​ល្អ​មួយ​​រូប។ ពេល​​ខ្លះ អ្នក​អាច​នឹង​​មាន​អារម្មណ៍​ថា​ឯកា និង​គិត​ពី​​រឿង​អតីតកាល​​ដែល​ធ្លាប់​ឈឺ​​​​ចាប់​ច្រើន​បន្តិច​​​​មែន ប៉ុន្តែ​​កុំ​​បារម្ភ​អី ​​​ព្រោះ​​​​​សំណាង​​​​​​​​​​របស់​អ្នក​​​​នឹង​កើត​​មាន​​​​​​​នា​​ពេល​អនាគត ​​​​​​​​ហើយ​​​ឱកាស​​​ក្លាយ​ជា​អ្នក​មាន​​ កំពុង​​តែ​រង់​ចាំ​​អ្នក​​ហើយ។

២. ថ្ងៃ​​ច័ន្ទ

​​អ្នក​​កើត​​​​ថ្ងៃ​​ច័ន្ទ​ជា​​មនុស្ស​​​​ស្ងៀមស្ងាត់​​​​ប៉ុន្តែ​ជឿជាក់​​​​លើ​​​​​​ខ្លួន​ឯង​​​​​ណាស់​​​។ ​​​​​​​​​អ្នក​​​​មាន​​គំនិត​​ចាស់​​​ទុំ តែង​​​គិត​​​​​​មុនពេល​ធ្វើ​អ្វី​មួយ ព្រោះ​​ខ្លាច​​ប៉ះ​​​ពាល់​​​​ដល់​​អារម្មណ៍​​និង​​​កិត្តិយស​​អ្នក​​ដទៃ។ ​​គំនិត​​និង​​ទង្វើ​​ល្អៗ​​របស់​​​​អ្នក នឹង​​​ត្រាយ​​​ផ្លូវ​​​អ្នក​ ឲ្យ​ជួប​​​តែ​​លាភ​​សំណាង​​​​​​​​​​​​​​​​​​ក្នុង​​ជីវិត។

៣. ​​ថ្ងៃ​អង្គារ

​​​​​​​​​​អ្នក​​​​​ជា​មនុស្ស​​​​​​​​ស្ងប់​​​​ស្ងៀម​ ​​និង​​មិន​​​ចូល​ចិត្ត​​​និយាយ​​​​ទៅ​កាន់​​​​​​​​នរណា​​​​ដែល​មិន​ធ្កាប់​ស្គាល់​គ្នា​ពី​​មុន​មក។ ​​​​យ៉ាង​​ណា​​អ្នក​​ជា​មនុស្ស​​​​ចិត្ត​ល្អ និង​​រួសរាយ​​​គ្រាន់​​​តែ​មិន​សូវ​បាន​សម្តី។ អ្នក​​​​កើត​​​ក្នុង​​ថ្ងៃ​អង្គារ​​នេះ​​ដែរ ​​​​ខំ​​​ធ្វើ​​​​ការ​ហត់ និង​​ពិបាក​​រក​លុយ​​ខ្លាំង​ណាស់ ប៉ុន្តែ​​កុំ​ទាន់​​អស់​​​សង្ឃឹម​អី ព្យាយាម​​​​បន្ត​​​ទៀត​​សិន​ទៅ​​​ ​​ព្រោះ​​​​​​​​​​ពេល​សំណាង​​​​មក​​ដល់​ អ្នក​​​​ច្បាស់​​​​ជា​​​ស្រណុក​​​​​​ស្រួល​​​​​​​ទ្វេដង។

៤. ថ្ងៃ​​សៅរ៍

​​​​​​អ្នក​​​​កើត​​​ថ្ងៃ​​​​​សៅរ៍​​ក៏​​​ចូល​ចិត្ត​​និយាយ​​​ត្រង់​​​ៗ​ដែ។​​ ពេល​​​ខ្លះ​​​ត្រង់​​​ពេក​សឹង​តែ​​​ហាស្តី​​​​​​​មិន​​​​​បាន​​គិត​​​​​ជាមុន​​​។ ជួន​ពាក្យ​​​​​ពិត​អាច​​​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​​ដល់​​អារម្មណ៍​អ្នក​ដទៃ ប៉ុន្តែ​អ្នក​គ្មាន​​​ចេតនា​អាក្រក់​អី​​នោះ​ទេ ថែមទាំង​មាន​សណ្តាន​​​ចិត្ត​ល្អ​ទៀត​ផង។បើ​​និយាយ​​ពី​រឿង​​​ស្នេហា​​វិញ អ្នក​​ជា​មនុស្ស​​​​ស្រលាញ់​​ស្មោះ​ណាស់​​​ មិន​​​​​​​បែក​​​ចិត្ត​​ងាយៗ​​ទេ។ អ្នក​​ក៏​​ជា​មនុស្ស​​ដែល​មាន​​​សំណាង​​​​ខ្លាំង​​បំផុត​​​​ ធ្វើ​ឲ្យ​​​អ្នក​​​ផ្សេង​គេ​​ច្រណែន​​​​​នឹង​អ្នក​​ផង​ដែរ៕

ចុចអានបន្ត៖ ទម្រង់​​​ចង្កា​​​​អាច​​បង្ហាញ​​​​​ពី​​​អត្តចរិត​និង​​ជោគ​វាសនា​​​​​​ទៅ​​​ថ្ងៃ​មុខ​​​របស់​អ្នក

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម