បើ​មាន​សញ្ញា​ទាំង​នេះ ប្រហែល​ជា​អ្នក​កំពុង​ស្រលាញ់​ខុស​មនុស្ស​ហើយ

  • 2019-07-18 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​ពួក​យើង អ្នក​ណា​ក៏​ចង់​រក​មនុស្ស​ដែល​អាច​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​ដែរ តែ​ធ្វើ​យ៉ាង​ម៉េច​ទើប​យើង​ដឹង​ថា មនុស្ស​ដែល​យើង​កំពុង​ស្រលាញ់​នោះ គឺ​ត្រូវ​ឬ​ខុស។ បើ​មនោសញ្ចេតនា​របស់​អ្នក​មាន​សញ្ញា​ទាំងនេះ អ្នក​អាច​កំពុង​ដាក់​ចិត្ត​លើ​មនុស្ស​ខុស​ហើយ។

១. អ្នក​មាន​អារម្មណ៍​ថា​ខ្លាច

អ្នក​មាន​អារម្មណ៍​ថា​មិន​ស្ងប់​ចិត្ត​នៅ​ក្នុង​មនោសញ្ចេតនា​មួយ​នេះ។ អ្នក​មើល​មិន​ឃើញ​នូវ​អនាគត​របស់​អ្នក​ទាំង​២ ឬ​អនាគត​របស់​អ្នក​ទាំង​២​មិន​ច្បាស់។ នៅ​ពេល​និយាយ​ដល់​រឿង​ស្នេហា​របស់​ខ្លួន អ្នក​មាន​តែ​ភាព​ភ័យ​ខ្លាច ហើយ​គ្មាន​អ្វី​ច្បាស់​លាស់។

២. អ្នក​មិន​ទទួល​បាន​ការ​គោរព

ប្រសិន​ជា​គេ​តែង​ជាន់​ឈ្លី ភាព​ជឿជាក់​របស់​អ្នក តែង​ធ្វើ​ឲ្យ​អ្នក​មិន​ជឿ​ទុក​ចិត្ត មាន​ន័យ​ថា​មនោសញ្ចេតនា​របស់​អ្នក និង​គេ​គឺ​គ្មាន​តុល្យ​ភាព​ឡើយ។ គេ​តែង​ប្រៀបធៀប​អ្នក​ជាមួយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​នោះ នោះ​មាន​ន័យ​ថា​ អ្នក​គ្រាន់​តែ​ជា​របស់​លេង​សើច​របស់​គេ​ទេ។

៣. សង​ខាង​មិន​ហ៊ាន​ទទួល​ស្គាល់​មនោសញ្ចេតនា

និយាយ​ឲ្យ​ចំ​ទៅ ទាំង​សង​ខាង​សុទ្ធ​តែ​មាន​ភាព​អៀនប្រៀន ឬ​អាម៉ាស​ក្នុង​ការ​ទទួល​ស្គាល់​ស្នេហា​មួយ​នេះ។ ដោយ​មិន​ហ៊ាន​ប្រាប់​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឮ​ឡើយ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ទាំង​២ មិន​ទុក​ចិត្ត​គ្នា ក៏​ដូច​ជា​មិន​ទាន់​ជឿទុក​ចិត្ត​គ្នា​ឡើយ។

៤. អ្នក​មិន​ហ៊ាន​ធ្វើ​ជា​ខ្លួន​ឯង​ពេល​នៅ​ក្បែរ​គេ

នៅ​ខាង​មុខ​គេ អ្នក​សម្ដែង​ថា​ខ្លួន​ជា​មនុស្ស​ផ្សេង​មួយ​ទៀត។ អ្នក​នៅ​តែ​លាក់​លៀម​ពី​ខ្លួន​ឯង​ដូច​ជា កម្រិតវប្បធម៌ ឬ​ជីវភាពគ្រួសារ​ជាដើម ដោយ​អ្នក​ខ្លាច​ថា​អ្នក​មិន​ស័ក្ដិសម​នឹង​គេ ហើយ​បើ​ប្រាប់​ត្រង់​ទៅ ក្លាយ​គេ​នឹង​បោះ​បង់​អ្នក​ចោល។ តែ​បើ​មនុស្ស​ពីរនាក់​ស្រលាញ់​គ្នា​ហើយ ទោះ​បី​ជា​ដឹង​ការ​ពិត ក៏​ចិត្ត​គូភាគី​មិន​កែ​ប្រែ​ឡើយ។

៥. គេ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក

នៅ​ពេល​គេ​ធ្វើ​សកម្មភាព ឬ​និយាយ​អ្វី​ចេញ​មួយ គេ​មិន​បាន​មើល​ទឹក​មុខ ឬ​អារម្មណ៍​អ្នក​ឡើយ។ គេ​និយាយ​ចេញ​មក​ដោយ​គ្មាន​ការ​គិត​ថា វា​ប៉ះពាល់​អ្នក​ឬ​អត់ គឺ​និយាយ​ឲ្យ​តែ​សប្បាយ​មាត់។ មនុស្ស​បែប​នេះ ត្រូវ​បាន​​គេ​វាយ​តម្លៃ​ថា អាត្មានិយម​ដោយ​យល់​តែ​ពី​អារម្មណ៍​ខ្លួន​ឯង៕

ចុចអានបន្ត៖ រឿង​តូច​តាច​ ៧​ យ៉ាង​របស់​មនុស្សស្រី​ដែល​ប្រុស​ៗ​តែង​តែ​លួច​​​សង្កេត​មើល

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម