ទាយដឹងអ្នកមានចិត្តគំនិតបែបណា តាមរយៈចន្លោះម្រាមដៃ

  • 2019-07-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​រយៈ​ម្រាម​ដៃ ​អ្នក​ក៏​អាច​មើល​ដឹង​ពី​អត្តចរិត​របស់​ខ្លួន​ឯង​បាន​ដែរ។ ​​​ខាង​ក្រោម​នេះ​ ​នឹង​បង្ហាញ​​អ្នក​៖​​

១. មាន​ប្រហោង​ចន្លោះ​រវាង​​ចង្អុល​ដៃ​និង​ម្រាម​កណ្ដាល

​​អ្នក​ចំណាយ​លុយ​លើ​អ្វី​មួយ​ដោយ​គ្មាន​ការ​​ស្ទាក់​ស្ទើរ ​​ហើយ​អ្នក​ក៏​ប៉ិន​ប្រសប់​ខាង​​រក​លុយ​ដូច​គ្នា​ដែរ។ ជួន​កាល​អ្នក​ចំណាយ​ច្រើន​ជាង​ចំណូល រហូត​​ពេល​ខ្លះ​​ធ្វើ​ឲ្យ​អ្នក​ដាច់​លុយ​ផង​ដែរ។ ម្រាម​ដៃ​មាន​លក្ខណៈ​បែប​នេះ ​​គេ​ជឿ​ថា ​​អ្នក​​ជួប​ការ​ខ្វះ​ខាត​នៅ​ដើម​ទី ​តែ​ក្រោយ​មក​ជីវិត​អ្នក​នឹង​បរិបូរណ៍​។

២. ​ម្រាម​ដៃ​បិទ​រក​គ្នា​​បាន​ល្អ ​គ្មាន​ចន្លោះ​ប្រហោង.

​​​​អ្នក​ជា​មនុស្ស​មិន​សូវ​ប៉ិន​និយាយ​ស្ដី​នោះ​ទេ ​ហើយ​ក៏​ស្មោះ​ត្រង់​មិន​ធម្មតា​ដែរ។ ​ពេល​ធ្វើ​ការ​ងារ ​អ្នក​ប្រឹង​ប្រែង​ខ្លាំង​​ណាស់ អ្នក​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់ ដឹង​ពី​របៀប​ធ្វើ​ការ សកម្ម ហើយ​​លទ្ធផល​​​ការ​ងារ​វិញ​​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​នោះ​ទេ។ ថ្វី​ត្បិត​អ្នក​មិន​​ពូកែ​ខាង​និយាយ​ក៏​ដោយ ​ប៉ុន្តែ​​អ្នក​ជា​មនុស្ស​ដែល​​យល់​ពី​អ្នក​ដទៃ​ច្រើន ​និង​មាន​ក្ដី​ស្រលាញ់​ស្មោះ។ បើ​ជា​​មនុស្ស​ប្រុស ​អ្នក​ជា​បង្គោល​រឹង​មាំ​​នៅ​ក្នុង​គ្រួសារ។ ​បើ​ជា​មនុស្ស​ស្រី​វិញ ​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ​តែង​ផ្ដល់​ក្ដី​ស្រលាញ់​ស្មើ​ៗ​គ្នា​ដល់​សមាជិក​គ្រួសារ ​និង​នៅ​កន្លែង​ធ្វើ​ការ។

៣. ​មាន​ចន្លោះ​​ប្រហោង​នៅ​ដៃ​កណ្ដាល​និង​ដៃ​នាង​​​​

​​អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា ​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​​មិន​ចូល​ចិត្ត​អង្គុយ​ស្ងៀម​នៅ​មួយ​កន្លែង​ទេ។ ​លក្ខណៈ​មនុស្ស​មាន​ម្រាម​ដៃ​បែប​នេះ ​ច្រើន​តែ​ជោគ​ជ័យ​លើ​ការងារ​ណា​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្លួន។ បើ​និយាយ​ពី​គុណ​វិបត្តិ​វិញ ​អ្នក​ជា​មនុស្ស​ធ្វើការ​ដោយ​គ្មាន​រៀបចំ​គម្រោង ភ្លើត​ភ្លើន ​​និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ។ អ្នក​ហាក់​មិន​សូវ​ខ្វាយ​ខ្វល់​រឿង​លុយ​កាក់​នោះ​ទេ ។ លើស​ពី​នេះ ​នៅ​ពេល​ជួប​រឿង​បរាជ័យ ​គេ​ច្រើន​តែ​ឆាប់​បាក់​ទឹក​ចិត្ត​និង​បោះ​បង់​ចោល​​ទាំង​កណ្ដាល​ទី​។

៤. មាន​ចន្លោះប្រហោង​សង​ខាង​​ធំ​នៅ​ដៃ​កណ្ដាល

​ជា​មនុស្ស​ស្រលាញ់​សេរីភាព ​និង​ចូល​ចិត្ត​ការ​ងារ​លក្ខណៈ Freelance ​។ ​​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ជា​មនុស្ស​មាន​គំនិត​ចាស់​ទុំ ​​មុន​សម្រេច​ចិត្ត​មាន​ការ​គិត​ល្អិត​ល្អន់ ​និង​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​សម្រាប់​អ្នក​រាល់​គ្នា។ ​ជា​ទូ​ទៅ នៅ​វ័យ​កណ្ដាល​គេ​នឹង​មាន​សំណាង​លើ​រឿង​លុយ​កាក់ ហើយ​ជីវិត​អាពាហ៍ពិពាហ៍​វិញ​ក៏​ពោរពេញ​ដោយ​ភាព​ផ្អែម​ល្ហែម ​ទោះ​ពេ​ល​ខ្លះ​​អ្នក​ធ្លាប់​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយ​​ដៃ​គូ​ញឹក​ញាប់​ក៏​ដោយ។​​

៥. ​ប្រហោង​នៅ​ចន្លោះ​ម្រាម​ដៃ​ចង្អុល​និង​​ដៃ​កណ្ដាល​

​អ្នក​ជា​មនុស្ស​​ជឿ​ជាក់​លើ​ខ្លួន​ឯង ​​មាន​ទំនុក​ចិត្ត​ខ្ពស់ និង​មិន​សូវ​ស្ដាប់​យោបល់​អ្នក​ដទៃ​ច្រើន​ឡើយ។ ដូច្នេះ ​ជួន​កាល​​អ្នក​​តែង​បង្កើត​កំហុស​ដោយ​អចេតនា។ ចំពោះ​ស្នេហា​វិញ ​អ្នក​ច្រើន​ជា​មនុស្ស​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពី​ដៃ​​គូ​ម្ខាង​ទៀត ។ ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​គូ​ស្នេហ៍​នឿយ​ណាយ​ អន់​ចិត្ត​នឹង​អ្នក ​រហូត​ឈាន​ដល់​ការ​បែក​គ្នា​ជា​រឿយ​ៗ។ ប៉ុន្តែ​កុំ​បារម្ភ​អី ​បើ​អ្នក​ផ្លាស់​ប្ដូរ​មក​ជា​យក​ចិត្ត​ទុក​ដាក់​លើ​មនុស្ស​ជា​ទី​ស្រលាញ់​វិញ ​នោះ​ដៃ​គូ​របស់​អ្នក​គ្មាន​ថ្ងៃ​ធុញ​ទ្រាន់​នឹង​អ្នក​ឡើយ៕​​​​

​​​​​​​​ ចុចអាន៖ ​​ រូប​ដែល​អ្នក​ឃើញ​មុន​គេ អាចបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះខ្លាំងនាពេលបច្ចុប្បន្ន

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម