នារី​​​ម្នាក់បាន​​បង្ហើប​​ប្រាប់ពី​​មូល​ហេតុ​​​​​​​​​នៃការកើត​​​ជំងឺ​មហា​​​​​​​រីក​មាត់​ស្បូន​ទាំង​​​​វ័យ​ក្មេង​​​​

  • 2019-07-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កាល​ពី​ពេល​​​ថ្មីៗ​​កន្លង​ទៅ​​នេះ​ ​​មាន​​​​​​​​នារីជនជាតិ​​​​​ចិន​ម្នាក់ បាន​​​​​​​​​​​​ទទួល​​រង​​​​គ្រោះ​​​​ពី​ជំងឺ​​​មហារីក​​​មាត់​​ស្បូន។ ​​នាង​​មាន​​​អាយុ​​​អាយុ​​​ត្រឹម​​​​២០​​ឆ្នាំ​​ប៉ុណ្ណោះ បន្ទាប់​​​​ពី​​​បាន​បង្ហើប​​ប្រាប់​​​មូលហេតុ​​នៃ​​​ជំងឺ​​​​​​រួច​​មក​​​​​​​ ធ្វើ​ឲ្យ​មនុស្ស​​​គ្រប់​គ្នា​ មាន​​ការ​ភ្ញាក់​​ផ្អើល​ខ្លាំងមែន​ទែន។

​​​​​​​​​សព្វ​​​ថ្ងៃ​​​​នេះ​​​​​​​ ​​ជំងឺ​​​​​​​មហារីក​​​​​​​មាត់​​​​​ស្បូន​​​​​ គឺ​ជា​​​​​​​​​សត្រូវ​​​​​ដ៏​​​កាច​​​សាហាវ​​​​​ ដែល​​អាច​​​សម្លាប់​​​មនុស្ស​​ស្រី​ជា​​​​​ច្រើន​នាក់​​​​។ ​​កាល​​​ពី​​មុន​​ភាគ​​​ច្រើន​​​​​​​​​​​​​មាន​​តែ​​​​ស្រ្តី​វ័យ​​​កណ្តាល​ឬ​​​​​​​​​​វ័យ​​​ចំណាស់​​​​ប៉ុណ្ណោះ ​​​​​​ដែល​​​​​​​​អាច​​កើត​​មហារីក​​មាត់​​​​​ស្បូន ប៉ុន្តែ​​​​សម្រាប់​​​ឥលូវ​នេះ​​​វិញ ​​​​​​​​សូម្បី​​​​​​​​​​​​​​​​​​វ័យ​​​ចាប់​​​​ពី​​​២០-៣០ឆ្នាំ ក៏​​ត្រូវ​​ប្រឈម​​​ខ្លាំង​ជាមួយ​​​​វា​ដែរ​។

​​​​​​​ដូច​​​ក្នុង​​ករណី ​​​​នារី​ជន​ជាតិ​​ចិន​​​​ ឈ្មោះ​​ថា Xioa Yu ​​មាន​វ័យ​​​​​​​២០​​​​ឆ្នាំ នាង​​បាន​​ទៅ​​​​​​មន្ទីរ​​ពេទ្យ​​​ដើម្បី​​​​ពិនិត្យ​មើល​​​រោគ​​សញ្ញា ដោយ​​​សារ​​​​​​ក្នុង​​​អំឡុង​​ពេល​មក​​​រដូវ​ ​​​នាង​ឈឺ​​​​​​ពេញ​​ពោះ ​​និង​​មាន​សញ្ញា​​​​​​ផ្សេងៗ​​​ទៀត​ខុស​​ប្លែក​​​​​ពី​ពេល​​​ធម្មតា​​​​​​​​​។ បន្ទាប់​​មក​​​​ ​​ការ​​ពិនិត្យ​​​​​​​​​​​​បង្ហាញ​​​ថា ​​​Xiao Yu ​​​​​​​​​​​​បាន​​កើត​​​​​​​​​ជំងឺ​​មហារីក​​មាត់​​ស្បូន​​​​​ ដំណាក់​​​កាល​​​ដំបូង​​។ ​​​​​​

​​​​​​ចំណែក​​​​ឯ​​ក្រុម​គ្រួសារ​​​​​​​​របស់​​និស្សិត​​​​​វ័យ​​ក្មេង​​​រូប​នេះ ​​ក៏​មាន​​​​ការ​​ភ្ញាក់​​ផ្អើល​​​យ៉ាង​​ខ្លាំង​​ ដោយ​​សារ​​​​​កូន​ស្រី​​ធ្លាប់​​​មាន​​​សុខភាព​ល្អ​​​​ធម្មតា​​​​​​។ យ៉ាង​ណា​​មិញ ក្រោយ​​​​​វេជ្ជបណ្ឌិត ធ្វើ​​​ការ​​​សិក្សា​​​និង​​​សួរ​​នាំ​​​ពី​​ទម្លាប់​​​មក ​ទើប​​​​​ដឹង​​​ពី​​មូល​​ហេតុ​នៃ​ការ​​បង្ក​​​ជំងឺ​​​។​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វា​​​បណ្តាល​មក​ពី​​​​​​​​​​ ការ​​​​​​​​​​​​​​​​​​​​ប្រើ​ប្រាស់​​ក្រដាស​​​​​​ជូត​​​​​​មិន​​​ត្រឹម​​ត្រូវ​។ ​​​​​​Xiao Yu ​​​​​បាន​​ប្រើ​​ប្រាស់​​​​​ក្រដាស​​​​ជូត​​​​​សម្រាប់​​​​​​​ពេល​​​​ចូល​បង្គន់ ​​​​​​​​ដែល​មាន​ពណ៌​​លឿង​​​និង​មាន​​ក្លិន​​ក្រអូប​​អស់​​​​រយៈ​ពេល​ជា​​​យូរ​​មក​​ហើយ​​។ ​​​​​​​​​​​តាម​​​ការ​​​អះ​​​អាង​​​របស់​​​​​​​​វេជ្ជបណ្ឌិត​​ បាន​​​​បញ្ជាក់​​ទៀត​​ថា ក្រដាស​​​ជូត​​​​ដែល​​មាន​​​​ពណ៌​​និង​​ក្លិន​​​​​ក្រអូប ​​​​​ត្រូវ​​​បាន​​​ផលិត​​ឡើង​​​ដោយដាក់​បញ្ចូល​​​សារធាតុ​គីមី​​​​​ជា​​​ច្រើន​​​​​​​​ ដែល​​​ធ្វើ​​ឲ្យ​​​​គ្រោះ​​ថ្នាក់​​​ដល់​​សុខភាព​​ធ្ងន់ធ្ងរ​។ ជា​ពិសេស​​​ ​​ប្រភេទ​​​​​​ក្រដាស​​​ដែល​ធ្វើ​​ការ​​​​កែ​ច្នៃ​​ឡើង​​​វិញ​​​​​នេះ​ មាន​​ផ្ទុក​​​​​​បាក់តេរី​​​ និង​​ជាតិ​​​ពុល​​​​​​​​​​​​​ស្រាប់​​​រួច​​មក​​​ហើយ​។​​​ ប្រសិ​ន​​​​បើ​​​​អ្នក​​​ចូល​​​ចិត្ត​​​​​ប្រើ​​វា​​ញឹក​​ញាប់​ឬ​ជា​​​ប្រចាំ​​​ អ្នក​​​​​​នឹង​​​នាំ​​​​​បាក់តេរី​​​​មេរោគ​ទាំង​​នោះ​​​ចូល​​ទៅ​​​ក្នុង​​​រាង​​​​កាយ​។​ នៅ​ពេល​​ជាតិ​ពុល​​​​​​​ជ្រាប​​ចូល​​​​​​ វា​​នឹង​​​​​បណ្តាល​ឲ្យ​​អ្នក​​​​​​​​​​កាន់​​​តែ​​ប្រឈម​​​ខ្លាំង​​ ជាមួយ​នឹង​​​​​​​​​ជំងឺ​​មហារីក​មាត់​​ស្បូន​។​

​​មិន​តែ​​ប៉ុណ្ណោះ​​​ ក្រដា​​ស​​ជូត​​​ដែល​​​មាន​គុណភាព​អន់ បាន​​​​​ត្រាំ​​ជ្រលក់​​សារធាតុ​គីមី​​ច្រើន ​​ជា​​ហេតុ​​​​​​​​​​​ធ្វើ​​​ឲ្យ​​​​​​អ្នក​​​​អាច​​​​​កើត​​ជំងឺ​​ផ្សេងៗ​​ទៀត​ ដូច​ជា​​​​​ចម្លង​​​​​​មេរោគ​​​លើ​​ផ្លូវ​​​បង្ហូរ​ទឹក​​នោម មេរោគ​​ផ្សិត​ជា​​ដើម​។ ដើម្បី​​​​​​ការពារ​​និង​​ជៀស​​​វាង​​​ពី​​ជំងឺ​​កាច​​សាហាវ​​អស់​​​ទាំង​​​នោះ​​អ្នក​​​​​​​​ជំនាញ​ផ្នែក​​សុខភាព​ បាន​​ណែនាំ​​​ឲ្យ​​អ្នក​​ប្រើ​​​​ក្រដាស​​ជូត​​​​ដែល​​មាន​ពណ៌​​ស​ មាន​គុណភាព​​ខ្ពស់ និង​​​មើល​​​​​​ធាតុ​​ផ្សំ​​​នៅ​​​លើ​​​​សំបក​​​វេច​​ខ្ចប់​​​​​ឲ្យ​​​បាន​​​ច្បាស់​​​លាស់​​សិន​​មុន​នឹង​​ទិញ​​​យក​មក​ប្រើ​។

​​​​​​​​ត្រលប់​​​ងាក​ទៅ​មើល​​ ស្រី្ត​​ជនជាតិ​​​​​ខាង​លើ​​​វិញ ចាត់​​​ថា​​ទុក​​ថា​​សំណាង​​​​​​ដែរ ព្រោះ​​​​នាង​​​​ទើប​​​តែ​​​កើត​​​​​ក្នុង​​​​​ដំណាក់កាល​​​ដំបូង​​​​និង​​អាច​​​ទទួល​​យក​​ការពារ​​​ព្យាបាល​​​យ៉ាង​​ត្រឹម​​ត្រូវ​​​​មិន​ទាន់​​ហួស​​​ពេល​​​​៕​​​​

ចុចអានបន្ត៖

ប្រភព៖ feedy ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម