ជ្រើស​​​រើស​ពណ៌​​​ក្រេម​​មួយ​​​​​​ ដើម្បី​​ដឹង​​ថា​​​​​​​អ្នក​​​​ក្លាយ​​ជា​​មនុស្ស​​​​​ប្រភេទ​​ណា​​​​នា​២០​​ឆ្នាំ​​​​ខាង​​មុខ​ទៀត​

  • 2019-07-16 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​​​​​​​ក្នុង​​​​ចំណោម​​​​​​ក្រេម​​​​​​​ទាំង​​​​​​៤​ពណ៌​​​ ដូច​​បាន​បង្ហាញ​​​ក្នុង​​​​​រូបភាព​​​ខាង​​ក្រោម​នេះ ​​សុទ្ធ​​តែ​​អាច​​​​​បញ្ជាក់​​ពី​​បុគ្គលិក​លក្ខណៈ​របស់​អ្នក​​​​​​ នា​២០​​ឆ្នាំ​​​​ខាង​​មុខ​ទៀត។ ដំបូង​​​ត្រូវ​​ជ្រើស​​រើស​​​ពណ៌​​​មួយ​ដែល​អ្នក​​ពេញ​​​ចិត្ត​​​​ខ្លាំង​​​បំផុត​​ បន្ទាប់​​មក​​​​​​​​ចាំ​​ទៅ​​​តាម​​​​​​ចម្លើយ​​​​​តាម​​​ពណ៌​​​​និមួយៗ​​ទាំង​​​​អស់​​​គ្នា​។

​ពណ៌​​ទី​​១

​​​សម្រាប់​​​​​២០​​ឆ្នាំ​​ទៅ​មុខ​​ទៀត​ អ្នក​​​​​គឺ​​ជា​​មនុស្ស​​​​ដែល​​​​​​​​​​​​​​​​​​​​ខ្វាយ​​​​​​​​​ខ្វល់​​និង​​ផ្តោត​​​សំខាន់​​​​លើ​​​សំបក​​ខាង​​ក្រៅ។ ទន្ទឹម​​គ្នា​នេះ​​ដែរ ​​​អ្នក​​ក៏​​​​​​​​​យក​​ចិត្ត​​ទុក​​ដាក់​​​​គិតគូរ​ពី​អារម្មណ៍​​​ខាង​​ក្នុង​​​​​​​​របស់​​​​ខ្លួន​​ដូច​គ្នា​។​ អ្នក​​​​​​​មាន​ភាព​​​ទន់​ភ្លន់ ​​មាន​​​​​ទឹក​​ចិត្ត​​ល្អ សណ្តោស​​មេត្តា ទោះ​​​​​​​បី​​ជា​​​អ្នក​​ម៉ឺងម៉ាត់​​​រឹងមាំ​​ក៏​​ដោយ​។​ ​​​​ម្យ៉ាង​​ទៀត​​ អ្នក​​​​​រំភើប​​សប្បាយ​​​​ ឲ្យ​​តែ​មាន​គេ​​​​និយាយ​​​សរសើរ​ម្តងៗ​។ ​​​ថ្វី​​​ត្បិត​​តែ​ពេល​​វេលា​​​ដើរ​​មុខ ប៉ុន្តែ​​​​អ្នក​​នៅ​តែ​អាច​​ថែរក្សា​​សម្រស់​​​ឲ្យ​​​​នៅ​ក្មេង​​ស្រស់​​​ស្អាត គ្រាន់​​តែ​​សុខភាព​​​​ចុះ​​​ខ្សោយ​​ជាង​​មុន​​​បន្តិច​។​

​​ពណ៌​ទី​​​២​

​ក្នុង​​​​​អំឡុង​ពេល​​​​​​​​វ័យ​​​​ក្មេង​ អ្នក​​គឺ​ជា​​មនុស្ស​ស្រី​​​ដែល​​​​​​ឆ្លាត​​​​​​​ខ្លាំង​ណាស់​​ ដូច្នេះ​​​ហើយ​​​​​​​​​​ ២០​​​ឆ្នាំ​​​​ខាង​​មុខ​ទៀត​ អ្នក​នឹង​​មាន​បទពិសោធន៍​ជា​​ច្រើន​នៅ​ក្នុង​​​ខ្លួន​ ធ្វើ​​ឲ្យ​​អ្នក​អាច​​​​​​​ប្រឈម​​​និង​​​​ដោះ​​​ស្រាយ​​​​​បញ្ហា​​​ផ្សេងៗ​​​​ បាន​​យ៉ាង​​​ងាយ​។ ​សូម្បី​​តែ​​មិត្ត​ភ័ក្តិ​​​ជិតស្និទ្ធ​ ក៏​​តែង​​​តែ​​​មក​​រក​​​អ្នក​​រៀប​​រាប់​​ពី​​ទុក្ខ​​​​​​លំបាក​​​ឲ្យ​​ស្តាប់ ព្រោះ​​​​គេ​​​​​ដឹង​​​ថា អ្នក​ពូកែ​​​យល់ចិត្ត ​​​អាច​​ផ្តល់​​​​យោបល់​​​ល្អៗ ​​ស្រួល​​យល់​ រំសាយ​​​​​ភាព​តាន​តឹង ​​​និង​បាន​​ធូរ​​​ស្បើយ​​អារម្មណ៍​ទៀត​​ផង​។ ភាព​​​​វៃ​​ឆ្លាត​​​​​និង​​​ការ​​​យល់​​ពី​​​​អ្នក​​​ដទៃ ធ្វើ​​ឲ្យ​អ្នក​​ក្លាយ​ជា​​មនុស្ស​​​​ដែល​​​​គ្រប់​​គ្នា​ ចាប់​​អារម្មណ៍​​​​​​ ​​និង​​​​​ចង់​​​​​​​រាប់​​អាន​​​​ជា​មិត្ត​​​​។​

​ពណ៌​ទី​​​៣​

​​​​​​​​​​​​​​ក្នុង​​​​​២០​​​ឆ្នាំ​​ខាង​​មុខ​ អ្នក​​​នឹង​​លែង​​​​​​​​​រស់​​​នៅ​ក្នុង​ភាព​​ជា​​យុវវ័យ​​​ទៀត​​ហើយ​​​។ អ្នក​​កាន់​​​តែ​​​​​​​មាន​គំនិត​​​ចាស់​ទុំ ខុស​​ប្លែក​​​ឆ្ងាយ​​​​​​កាល​ពី​​​​វ័យ​​ក្មេង ហើយ​​ក៏​​កាត់​​បន្ថយ​​អារម្មណ៍​​​មួម៉ៅ​​មិន​​ល្អ​ច្រើន​​​ជាង​​មុន​ដែរ​។ ដោយ​​សារ​ពេល​​​វ័យ​​ជំទង់ អ្នក​​​ចូល​ចិត្ត​​​​​បង្ហាញ​​អារម្មណ៍​​ជា​​សាធារណៈ បើ​​​​ខឹង​​គឺ​​មិន​អាច​​ទប់​​​ជាប់​​​ឡើយ ទើប​​​ធ្វើ​​​​​​មនុស្ស​​​​​​​ជុំ​​វិញ​​​ខ្លួន មើល​​មក​​អ្នក​​ហាក់​​​បី​​​​​​ដូច​ជា​​​​​​កើត​​រោគ​​ចិត្ត​​​​​​​​មិន​​អាច​​​កែប្រែ​​បាន​។ ​​​​​​ហេតុ​​នេះ អ្នក​​គួរ​​តែ​​រៀន​​​​​​​​​​​​​​គ្រប់​​គ្រង​​​អារម្មណ៍​​​​​ឲ្យ​​បាន​​​​​​​នឹងន​ ​មាន​​ចិត្ត​​ត្រជាក់​​​ មិន​​ថា​​​​​មាន​​​បញ្ហា​​អ្វី​​កើតឡើង​ក៏​​ដោយ​។

ពណ៌​ទី​​​​​៤

​​​​​អ្នក​​នឹង​​ក្លាយ​​​ជា​​មនុស្ស​ស្រី​​ដែល​​រឹង​មាំ​​​បំផុត នា​​​​​២០​​​​ឆ្នាំ​​​ខាង​​មុខ​។ ​​​​​​​​អ្នក​​​​មាន​​គំនិត​​​​​​ល្អៗ​ជា​​​ច្រើន​ នៅ​​ក្នុង​​ខ្លួន​។ ចំណែក​​​​ឯ​​​​​​បេះដូង​​​វិញ ក៏​​រឹង​​មាំ​​​ជាង​ពេល​​​​​​បច្ចុប្បន្ន​ដែរ​។ ​មនុស្ស​ភាគ​​​ច្រើន​​​​​ ពេល​​ជួប​​ឧបសគ្គ​ តែង​​​​បាក់​​​ទឹក​​​ចិត្ត​​​​ ឬ​​បន្ទោស​​​​​​​​ខ្លួន​​ឯង​។ សម្រាប់​​​​​អ្នក​​​​​​​វិញ គឺ​​​ផ្ទុយ​​​ស្រឡះ ព្រោះ​​​កាន់​​​តែ​​មាន​​ឧបសគ្គ ទទួល​​​បាន​​នូវ​ភាព​ឈឺចាប់​​គ្រប់​​បែប​​​យ៉ាង អ្នក​​កាន់​​តែ​​​​​​​រឹងប៉ឹង​ តស៊ូ​​​ជម្នះ មិន​​​ចុះ​​​ចាញ់​​​​​និង​​បណ្តោយ​​​ឲ្យ​​​​​ខាត​​បង់​​​​ដាច់​​​​ខាត​។

លក្ខណៈ​​​សម្បត្តិ​របស់​អ្នក គួរ​ឲ្យ​​​​កោត​​​ស្ញប់ស្ញែង​​​​​​​បំផុត និង​​ធ្វើ​​ឲ្យ​​អ្នក​ជួប​​តែ​ភាព​​ជោគជ័យ​​​ក្នុង​ជីវិត៕​​​​​​​

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ liekr ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម