ការ​​ពិសោធន៍​​បង្ហាញ​ថា មនុស្ស​​ស្រី​​ឧស្សាហ៍​​ត្រូវ​​​គេ​​ថើបស្រក​គីឡូ​លឿន​ជាង​រត់​ហាត់ប្រាណ​ទៀត

  • 2019-07-16 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​មាន​អត្ថន័យ​ថា​បង្ហាញ​ពី​មនោសញ្ចេតនា​ចំពោះ​នរណា​ម្នាក់ ការ​ថើប​ក៏​ជួយ​ឲ្យ​មនុស្ស​សម្រក​គីឡូ​បាន​យ៉ាង​ងាយ​ស្រួល។

យោង​តាម​ការ​ពិសោធន៍​ពី​ការ​ថើប​ នា​ពេល​ថ្មី​ៗ​នេះ នៅ​លើ​ទស្សនាវដ្ដី Medicine បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រាល់​ការ​ថើប​ចំនួន​៥១នាទី នឹង​ជួយ​ឲ្យ​អ្នក​ដុត​រំលាយ​កាឡូរី​បាន៥ ទៅ​២៦​កាឡូរី។ ទោះ​បី​ជា​មើល​ទៅ​ចំនួន​នេះ​មិន​ច្រើន​ក៏​ដោយ តែ​ប្រសិន​បើ​ប្រៀបធៀប​វា​នឹង​ការ​រត់​ហាត់ប្រាណ​វិញ គឺ​វា​មាន​ប្រសិទ្ធភាព​ជាង​ការ​រត់​ទៅ​ទៅ​ទៀត។

ដោយ​ជា​មធ្យម ការ​ថើប​៣០​នាទី នឹង​ដុត​ចោល​កាឡូរី​បាន​ដល់​ទៅ​១៥០ រីឯ​ការ​រត់​វិញ ដុត​កាឡូរី​បាន​ត្រឹម​តែ ១៤០​ប៉ុណ្ណោះ ក្នុង​ល្បឿន ៥.៦គម ក្នុង​១​ម៉ោង។

បន្ថែម​ពី​នោះ ការ​ពិសោធន៍​ដដែល​ក៏​បាន​បង្ហើប​ថា ការ​ថើប​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​អ្នក​ស្អាត​ជាង​មុន​ផង​ដែរ ដោយ​នៅ​ពេល​ថើប ឈាម​នឹង​រត់​ឡើង​លើ​សាច់​ដុំ​មុខ​ច្រើន​ជាង​ធម្មតា ដល់​ទៅ​៣០​% ធ្វើ​កូ​ឡា​ជែន រត់​សព្វ​មុខ ធ្វើ​ឲ្យ​ស្បែក​មុខ​តឹង​ជាង​មុន៕

ចុចអាន៖ ​ គ្រាន់តែឱបគ្នាសោះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៥ យ៉ាងនេះ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម