ជួល​បន្ទប់​តម្លៃ​ថោក​គួរ​ឲ្យ​ខ្លាច​ដូច​ផ្ទះ​ខ្មោច និស្សិតស្រី​ច្នៃ​​ឡើងស្អាត​​ជាង​សណ្ឋគារ

  • 2019-07-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​ទឹក​ដៃ​ដ៏​ម៉ត់ចត់គួបផ្សំ​នឹង​គំនិត​ច្នៃប្រឌិត​ដ៏​ខ្ពស់ និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់ បាន​ប្រែ​ក្លាយ​បន្ទប់​ជួល​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​ខ្លួន ក្លាយ​ជាបន្ទប់​ដ៏​គួរ​ឲ្យ​ស្នាក់​នៅ​ភ្លាម​ៗ។

សម្រាប់​និស្សិត​ដែល​ឡើង​មក​រៀន​នៅ​ទីក្រុង ជម្រើស​ស្នាក់​នៅ​មិន​មាន​ច្រើន​ឡើយ។ ប្រសិន​បើ​មាន​បង​ប្អូន​នៅ​ក្រុង គឺ​អាច​សុំ​ស្នាក់​នៅ​អាស្រ័យ​បាន។ យ៉ាងណាក៏​មិន​ស្រណុក​ចិត្ត​ដែរ ព្រោះ​ជា​ផ្ទះ​គេ មិន​មែន​ផ្ទះ​យើង។ រីឯ​ជម្រើស​មួយ​ទៀត​នោះ​គឺ ជួល​បន្ទប់​ជួល​នៅ​ក្រៅ។

សម្រាប់​ជម្រើស​ទី​២ និស្សិត​ទាំង​ស្រី​ ទាំង​ប្រុស តែង​រក​បន្ទប់​ដែល​មាន​តម្លៃ​ទាប ត្បិត​ជីវិត​និស្សិត​មិន​មាន​ប្រាក់​កាស​ច្រើន​ឡើយ។ ទន្ទឹម​នឹង​បន្ទប់​តម្លៃ​ទាប គឺ​មិន​មាន​សភាព​ស្អាត ឬ​ផាសុកភាព​ឡើយ ពោល​គឺ​តែង​នៅ​ឆ្ងាយ ឬ​បន្ទប់​មាន​វ័យ​ចំណាស់​ជាដើម។

ជាក់​ស្ដែង និស្សិត​ស្រី​ម្នាក់​មក​ពី​ខេត្ត Heilong Jiang បាន​ឡើង​ពី​ស្រុក​កំណើត​មក​ទីក្រុង​ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្លួន ដោយ​ជួល​បន្ទប់​តម្លៃ​ប្រមាណ​៧០​ដុល្លារ ជាមួយ​តែ​ទំហំ​តែ​១០​ម ការ៉េ​ប៉ុណ្ណោះ។ នាង​បាន​ឲ្យ​ដឹង​ថា ពេល​ដើរ​ចូល​ភ្លាម នាង​មិន​ហ៊ាន​នៅ​យូរ​ឡើយ ព្រោះ​បន្ទប់​ងងឹត ធ្វើ​ឲ្យ​នាង​ខ្លាច​ខ្មោច តែ​បើ​រក​បន្ទប់​ផ្សេង​គឺ​ថ្លៃ ដូច​នេះ​នាង​ក៏​សម្រេច​ថា​យក​បន្ទប់​នេះ។

ដោយ​សារ​តែ​ទេពកោសល្យ​ផ្នែក​គំនូរ​ស្រាប់​នោះ និស្សិត​ស្រី​រូប​នេះ បាន​ប្រែ​បន្ទប់​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ឲ្យ​ក្លាយ​ជា​បន្ទប់​ថ្មី​សន្លាង​មួយ​ផ្សេង​ទៀត ក្នុង​រយៈ​ពេល​តែ​១​សប្ដាហ៍។ សូម្បី​តែ​ម្ចាសប់​បន្ទប់ ក៏​ភ្ញាក់​ផ្អើល​ដែរ ពេល​ឃើញ​ដូច​នេះ។ នារី​នេះ​បន្ថែម​ថា ថ្លៃ​កែ​ច្នៃ​បន្ទប់​នេះ​សរុប​អស់​ត្រឹម​ប្រមាណ​៣០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​នាង​គិត​ថា​ចំនួន​នេះ​មិន​ច្រើន​ឡើង បើ​នាង​រៀន ហើយ​ស្នាក់​នៅ​ទី​នេះ​៤​ឆ្នាំ​នោះ៕

ចុចអាន៖ ​​ រៀបចំបន្ទប់ ដោយដាក់ធ្នើរតុបតែងទាក់ទាញបែបនេះ មើលទៅឡូយខ្លាំង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម