ក្រោយ​រូបភាព​ផាត់​មុខ​អាក្រក់​ក្នុង Mulan ម្តងនេះ Liu Yifei បង្ហាញ​ខ្លួន​ស្អាត​ដូច​ទេព​អប្សរ

  • 2019-07-15 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា ការ​ផាត់​មុខ​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei ក្នុង​ភាពយន្ត “Mulan” បាន​ធ្វើ​ឲ្យ​នាង​អាក្រក់​ជាង​ការពិត​ជា​ច្រើន​ដង។

ក្រោយ​ពេល​វីដេអូ Teaser របស់​កំពូល​ខ្សែភាពយន្ត “Mulan” ត្រូវ​បាន​បញ្ចេញ ទស្សនិក​ចិន ក៏ដូច​ជា​ទស្សនិកជន​អន្តរជាតិ បាន​បង្ហាញ​ពី​ភាព​ស្រងាក​ចិត្ត​មិន​តិច​ឡើយ នៅ​ពេល​ឃើញ​រូប​ភាព​ផាត់​មុខ​របស់ តារា​សម្ដែង​ Liu Yifei ព្រោះ​វា​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ធ្លាក់​ចុះ​មួយ​កម្រិត។

ទោះបី​ជា​គេ​ដឹង​ថា នោះ​គឺ​ស្ដាយ​ផាត់​មុខ​នៅ​ជំនាន់​នោះ​ក៏​ដោយ តែ​វា​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ដែល​ស្គាល់​នាង ស្មាន​តែ​នាង មិន​ស្អាត​ពិត​មែន។ ដើម្បី​យក​យុត្តិធម៌​ឲ្យ​សៀវ ឡុង​នី វិញ មុន​នេះ​បន្តិច ស្ទូឌីយោ​របស់ ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ បាន​បញ្ចេញ​កម្រង​រូបភាព​របស់​នាង ទៅ​មើលម៉ាក​គ្រឿង​អលង្ការ​មួយ ដែល​នាង​ជា​អ្នក​តំណាង។

ក្នុង​កម្រង​រូបភាព​ទាំង​នេះ ទស្សនិកជន​អាច​សង្កេត​ឃើញ​ថា Liu Yifei គឺ​ស្អាត​ខ្លាំង ដោយ​មាន​អ្នក​ខ្លះ​បាន​ប្រៀបធៀប​នាង​ថា ដូច​ទេព​អប្សរ។ រូប​ទាំង​នេះ បាន​ធ្វើ​ឲ្យ​គេ​ភ្លេច​រូបផាត់​មុខ​ដែល​មិន​សូវ​ស្អាត​នៅ​ក្នុង teaser រឿង “Mulan” មុន​នេះ៕

ចុចអាន៖ ​ Song Hye Kyo និង Liu Yifei ប៉ះ​គ្នា​ក្នុង​កម្មវិធី​តែ​មួយ រក​អ្នក​ចាញ់​ឈ្នះ​មិន​ឃើញ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម