ស្បែកមុខកាន់តែមានបញ្ហា បើអ្នកបន្តកំហុស៤យ៉ាងពេលប្រើទឹកជូតសម្អាតបែបនេះ

  • 2019-07-15 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Makeup remover oil ​ជួយ​កម្ចាត់​ភាព​​កខ្វក់​លើ​ស្បែក​មុខ​ដោយ​ការ​ផាត់​មុខ​​ក្រាស់​ៗ លាង​សម្អាត​បាន​ជ្រៅ​ចូល​រន្ធ​ញើស​ឲ្យ​អស់​កាក​សំណល់​ពី​ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​និង​ខ្លាញ់​លើ​ស្បែក​មុខ។ ​លើស​ពី​នេះ​ ​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា ទន់ ​និង​ទប់​ស្កាត់​ការ​កើត​មុន​ផង​ដែរ។ ​ប៉ុន្តែ​បើ​អ្នក​សាក​ល្បង​ប្រើ​ទឹក​ជូត​គ្រឿង​សម្អាង​​ហើយ ស្បែក​មុខ​ប្រែ​ជា​យ៉ាប់​យឺន​លើស​ដើម ​អាច​មក​ពី​កំហុស​មួយ​ចំនួន។​

១. ប្រើ​នៅ​ពេល​ដៃ​និង​​ផ្ទៃ​មុខ​សើម

​ទឹក​ជូត​គ្រឿង​សម្អាង​ប្រភេទ​នេះ​នឹង​អស់​ប្រសិទ្ធ​ភាព​នៅ​ពេល​ប៉ះ​ផ្ទាល់​ជាមួយ​ទឹក ​ព្រោះ​ធ្វើ​​ឲ្យ​សមាសធាតុ​ដែល​ស្រូប​យក​ស្រទាប់​​ប្រេង​នឹង​រលាយ មិន​អាច​លាង​កាក​សំណល់​ផ្សេង​ៗ​បាន​ជ្រៅ​តាម​រន្ធ​រោម​នោះ​ទេ។ ដូច្នេះ ​នៅ​ពេល​អ្នក​លាង​សម្អាត​មុខ​ដោយ​ទឹក​រួច​គួរ​ជូត​មុខ​និង​ដៃ​ឲ្យ​ស្ងួត​សិន បន្ទាប់​មក​ចាំ​យក Makeup remover oil ​មក​ជូត​លើ​ស្បែក​មុខ។

២.កុំជូតមុខយូរពេក

​​​​​​​​​​​​​​​ចំណាយ​ពេល​ត្រឹម១​នាទី​បាន​ហើយ ​បើ​អ្នក​មិន​ចង់​ឲ្យ​ស្បែក​​ប្រែ​ជា​ខូច​ខាត​លើស​ដើម។ អ្វី​ដែល​គួរ​ចង​ចាំ​មួយ​ទៀត ​កុំ​ភ្លេច​ជូត​ត្រង់​បរិវេណ​ថ្ងាស ​ច្រមុះ ​និង​ឆ្អឹង​ថ្គាម ​ដែល​នារី​ភាគ​ច្រើន​​តែង​​រំ​លង​ត្រង់​បរិវេណ​ទាំង​នេះ​។

៣. មិនម៉ាស្សាស្បែកមុខបន្ថែម

​រយៈ ពេល​១​នាទី​ពេល​ប្រើ​ទឹក​ជូត​សម្អាត ​អ្នក​គួរ​ជូត​ដោយ​ប្រុង​ប្រយ័ត្ន​និង​ថ្នម​ៗ​ ដើម្បី​ឲ្យ​សារធាតុ​ពី​ទឹក​ជូត​បាន​ជ្រាប​ចូល​ជ្រៅ​ អាច​លាង​ជម្រះ​បាន​ល្អ។ ​ជា​ធម្មតា​ស្រទាប់​​ប្រេង​ចេញ​ពី​ទឹក​សម្អាត​នឹង​ប្តូរ​ជា​ទឹក​ដោះ​​គោ​អាច​ជួយ​ជម្រះ​មុខ​បាន​​ប្រសើរ​ មិន​ធ្វើ​ឲ្យ​រន្ធ​រោម​រីក​ធំ​និង​ឆាប់​កើត​មុន​នោះ​ទេ។ ដូច្នេះ​​គួរម៉ាស្សាបន្ថែមថ្នមៗដើម្បីឲ្យស្បែកមុខអាចស្រូបបានសាធាតុទាំងនេះ ។

៤. ​មិន​ប្រើ​ហ្វូម​លាង​មុខ

​ប្រើ​ត្រឹម​ទឹក​ជូត​សម្អាត​មុខ​​មិន​ទាន់​គ្រប់​គ្រាន់​​នោះ​ទេ ​អ្នក​គួរ​ប្រើ​ហ្វូម​លាង​មុខ​បន្ថែម​ទៀត ​ដើម្បី​លាង​ជម្រះ​បាន​សព្វ​និង​ស្អាត​ល្អ​។ ​ ​អ្នក​គួរ​ជ្រើស​រើស​ហ្វូម​​ណា​ដែល​​​ជាតិ​ស្រាលៗ មិន​ផ្ទុក​ជាតិ​កាត់​ខ្លាំង​ដូច​សាប៊ូ ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​ឆាប់​រលាក និង​កាន់​តែ​មុខ​ឡើង​ខ្លាញ់​​ថែម​ទៀត៕

ចុចអាន៖ ​​ មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម