សញ្ញា​​៦​យ៉ាង​បញ្ជាក់​ថា មនុស្ស​ប្រុស​ស្រ​លាញ់​អ្នក​ពិត​​ប្រាកដ

  • 2019-07-15 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ទំនាក់​ទំ​ន​ង​អ្នកប្រហែលមិនចង់​ចំ​ណាយ​ពេល​​ច្រើន​​ទៅ​លើ​ការ​​​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ​។​ ចុះ​បើ​ខាង​ប្រុស​គេ​បាន​គិត​​រួច​រាល់​មុន​នោះ​ ​តើ​ធ្វើ​ម៉េច​​ទើប​យើង​ដឹង? ៦​​​ចំណុច​ខាង​ក្រោម​នេះ​​បង្ហាញ​ថា​ខាង​ប្រុស​ចង់​មាន​​ទំ​នាក់​ទំ​ន​ង​ពិត​ជា​មួយ​អ្នក​៖

​​​​​​ចំ​ណាយ​ពេល​ជា​មួយ​អ្នក​ច្រើន​

​បន្ទាប់​ពី​បញ្ចប់​កិច្ច​ការ​ងារ​រួច​រាល់​អស់​ហើយ​ នៅ​សល់​ពេល​វេលា​ប៉ុ​ន្មា​ន​គេ​តែង​តែ​ចង់​នៅ​ស្និ​ទ​ស្នាល​ជា​មួយ​អ្នក។​​ គេ​ហាក់​ដូច​ជា​សោះ​អ​ង្កើ​យ​នឹង​មិត្តមួយ​ចំ​នួន​របស់​គេក៏ពិតមែន​ ​ប៉ុន្តែ​គ្រប់​យ៉ាង​ព្រោះ​តែ​គេ​ចង់​ចំ​ណាយ​ពេល​ជាមួយ​អ្នក​ដោយ​ឲ្យ​តម្លៃ​ពេល​វេលា​ទាំង​នោះ​​យ៉ាង​ខ្លាំង​។

​​ហ៊ាន​លះ​បង់​ដើ​ម្បី​ក្ដី​​ស្នេហ៍

គេ​ហ៊ាន​លះ​បង់​​ធ្វើ​រឿង​រ៉ាវ​ជា​ច្រើន​ដើម្បី​រក្សា​ទំនាក់​ទំ​ន​ង​ជា​មួយ​អ្នក​​ឲ្យ​បាន​រឹងមាំ ​គេ​តែង​តែ​មាន​ភាព​ម៉ត់​ចត់​គ្រប់​ចំណុច​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ព្រោះ​ចង់​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​។ ​គ្រប់យ៉ាង​គឺ​ដើម្បី​អ្នក​និង​​គេ​អាច​បន្ត​ក្តី​ស្រ​លាញ់​នេះ​ឲ្យ​បាន​យូរ​អង្វែង​។

ចង​ចាំ​ថ្ងៃ​សំខាន់​អ្នក

​​​​​​​​គេ​ចង់​ចាំគ្រប់​យ៉ាង​ជា​របស់​អ្នក។​​ មនុស្ស​ប្រុស​ដែល​អាច​ចង់​ចាំ​បានរាល់​អ្វី​ជា​អ្នក​​ តើអ្នកគិតចង់ឲ្យ​គេ​ចាក​ចេ​ញអត់?​ ប្រាកដ​ណាស់​ថា​ពិត​ជា​អត់​នោះ​ទេ​។​ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​គេ​ពិត​ជា​ខ្វាយ​ខ្វល់​ពី​អ្នក​ណាស់​។​

និយាយ​ពី​អនាគត​រវាង​អ្នក​និង​គេ​

​​​​​បើ​មនុស្សស្រ​លាញ់​អ្នក​គ្រាន់​តែ​លេង​សើ​ច​គេ​ពិត​ជា​មិន​ចង់​និយាយរឿង​រ៉ាវ​អ​នា​គ​ត​​ជាមួយ​អ្នក​​នោះ​ទេ​ ​ប៉ុន្តែ​គេ​ពិ​ត​ចង់​ដឹង​ថា​គ្រប់​យ៉ាង​អំពីអ្នក​ថា​គ្រប់យ៉ាងដំណើរ​ការ​ល្អ​​​បើ​គេ​ស្រ​លាញ់​ពិត​។​ គេតែងតែ​និយាយ​ពី​អនាគត​​និង​កំ​ណត់​ផែន​ការ​ជី​វិត​រវាង​អ្នក​និង​គេ​ដោយគ្មាន​ភាព​ស្ទាក់​ស្ទើរអ្វី​ឡើយ។

មើល​ថែ​និង​ការ​ពារ​អ្នក​

​​​គេ​មិន​ដែល​ទុក​អ្នក​ឲ្យ​ឯ​​កាឬ​មាន​អារម្មណ៍​ថា​អ្នក​អត់​តម្លៃ​ក្នុង​កែ​វ​ភ្នែក​គេ​នោះ​ទេ​​ គេនឹង​បារម្ភ​ពី​អ្នក​ខ្លាំង​បើ​គេ​ដឹង​ថា​អ្នក​មិន​ស្រួល​ខ្លួន​​ឬ​តាន​តឹង​ផ្លូវ​ចិត្ត។​

ណែនាំ​អ្នក​ឲ្យ​គ្រួ​សារ​គេ​បាន​ដឹង​​លឺ

ស្រលាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ​​​បើ​គេ​មិន​ហ៊ាន​ប្រាប់​ពី​ទំ​នាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​អោយ​ចាស់​ទុំ​បាន​ដឹង​​លឺ​នោះ​ទេ​​ គេ​មិនទាន់​ប្រាកដ​នឹង​អ្នក​នោះ​ទេ ​គេ​ស្ទាក់​ស្ទើរក្នុង​ការ​ជ្រើសរើស​យក​អ្នក​ជា​ដៃ​គូរ​ជីវិត​គេ​។​​​​​​តែបើគេបង្ហាញដល់សាច់ញាតិគេហើយ មានន័យថាអ្នកជាមនុស្សសំខាន់សម្រាប់គេហើយ៕

ចុចអាន៖ ​​ វិធីហាមឃាត់ខ្លួនឯង កុំឲ្យចេះតែដើរ Crush លើគេផ្តេសផ្តាស

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម