មេរៀន​ព្រះ​នាង៖ គ្មាន​ឡើយ​មនុស្ស​ស្រី “មួយ​ទឹក” មាន​តែ​មនុស្ស​ប្រុស​ស្រលាញ់​អ្នក​មិន​ទាន់​ដល់​តែ​ប៉ុណ្ណោះ

  • 2019-07-12 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែង​ថា​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​បែកបាក់​មង្គលការ ឬ​មាន​ស្នេហា​ច្រើន​រួច​ហើយ មិន​ស័ក្ដិសម​ទទួល​បាន​មនោសញ្ចេតនា​ដូច​អ្នក​នៅ​បរិសុទ្ធ​ឡើយ តែ​​ការ​គិត​នេះ​ខុស​ទាំង​ស្រុង ព្រោះ​អ្នក​ទាំង​នោះ​គ្រាន់​តែ​មិន​ទាន់​រក​ឃើញ​ស្នេហា​ពិត​របស់​ខ្លួន​​ប៉ុណ្ណោះ។

ទើប​តែ​ត្រឹម​ម្សិលម្ង៉ៃ​តែ​ប៉ុណ្ណោះ នារី​ឈ្មោះ Meghan Markle បាន​រៀប​អភិសេក​ជាមួយ​ព្រះ​រាជបុត្រ​អង់គ្លេស Harry ហើយ​ក្លាយ​ជា​ព្រះនាង​របស់​រាជវង្ស​មួយ​នេះ។ ស្ត្រី​ជា​ច្រើន​នៅ​លើ​ពិភពលោក​ប្រាកដ​ជា​ស្ញប់ស្ញែង​នឹង​នារី​វ័យ​៣៦​ឆ្នាំ​នេះ ព្រោះ​ពួក​គេ​យ៉ាង​ហោច​ណាស់​ក៏​ធ្លាប់​ស្រមៃ​ថា​ខ្លួន​នឹង​រៀបការ​ជាមួយ​រាជបុត្រ​ម្ដង​ដែរ​នៅ​ក្នុង​ជីវិត។ ការ​ច្រណែន​នឹង​រឹត​តែ​កើន​ទ្វេ​ឡើង ប្រសិន​ជា​ពួក​គេ​ដឹង​ថា អតីត​តារា​សម្ដែង​រូប​នេះ ជា​ស្រី​មេម៉ាយ ថែម​ទាំង​មាន​អាយុ​បង​ព្រះរាជបុត្រ​៣​ឆ្នាំ​ទៀត​ផង។ 

ជឿជាក់​ថា​នារី​ទាំង​ឡាយ​ដែល​មាន​ឈ្មោះ​ថា​មេម៉ាយ មិន​តិច​ជាង​១​ដង​ទេ ដែល​ត្រូវ​ដក​ដង្ហើម​វែង​ដោយ​សារ​តែ​ត្រូវ​អ្នក​ផង តិះដៀល​ជា​មនុស្ស​ចង្រៃ។ មនុស្ស​ដែល​ចិត្ត​ខ្លាំង​មិន​ថា​អី​ព្រោះ​គេ​អាច​ការពារ​ខ្លួន​ពី​អ្នក​មាត់​ចាប​មាត់​ព្រាប​ទាំង​អស់​នោះ​បាន។ អាណិត​តែ​អ្នក​មាន​ចិត្ត​ទន់ ពេល​ឮ​សំដី​អាក្រក់​ទាំង​នេះ បាន​ត្រឹម​តែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ខ្លួន​មួយ​ឯណា​ហ៊ាន​ទៅ​តវ៉ា​ជាមួយ​គេ​នោះ។

យ៉ាងណាក្ដី នារី​ដែល​ដែល​ត្រូវ​គេ​ហៅ “មួយ​ទឹក” ទាំង​អស់ ត្រូវ​ចាំ​ថា កុំ​ទុក​ឲ្យ​សំដី​គ្មាន​តម្លៃ​ទាំង​នេះ ធ្វើ​ឲ្យ​ខូច​សុភមង្គល​របស់​ខ្លួន​ឲ្យ​សោះ។ ដូច​គ្នា​នឹង​ព្រះនាង Meghan ដែរ កាល​ពី​៣​ឆ្នាំ​មុន នៅ​ពេល​ដែល​ទ្រង់​ទើប​លែងលះ​ពី​ស្វាមី​ចាស់​នោះ មាន​អ្នក​ណា​ទៅ​ហ៊ាន​ស្រមៃ​ថា ទ្រង់​នឹង​រៀប​អភិសេក ចូល​គ្រួសារ​រាជវង្ស​អង់គ្លេស​នោះ។ ពួក​យើង​ក៏​ដូច​គ្នា ទោះ​បី​ជា​យើង​ឆ្លង​កាត់​មង្គល​ការ​ដែល​បែកបាក់​ក្ដី ឬ​ស្នេហា​ច្រើន​តែ​មិន​បាន​សម្រេច​ក្ដី ក៏​យើង​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ជា​និច្ច​ថា ថ្ងៃ​ណា​មួយ នឹង​អាច​រក​បាន​រាជបុត្រ​របស់​ខ្លួន​ឯង​ជា​មិន​ខាន៕

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel