បើ​ជីវិត​អ្នក​កំពុង​តែ​ក្រឡាប់ចាក់ គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ

  • 2019-07-12 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​ជួប​រឿង​ស្មុគស្មាញ​ច្រើន​ពេក ធ្វើឲ្យ​ជីវិត​មនុស្ស​ម្នាក់​ៗ​ក្រឡាប់ចាក់ ព្រោះតែ​គិត​ច្រើន​ពេក។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ពិភពលោក​នេះ​ជួប​រឿង​ល្អ​ៗ​រហូត​ឡើយ តែ​ក៏​មិន​គួរ​ជួប​តែ​បញ្ហា​ពេក​ដែរ ព្រោះ​អាច​ធ្វើឲ្យ​មនុស្ស​អស់​សង្ឃឹម​តស៊ូ។ បើ​អ្នក​កំពុងតែ​ជួប​បញ្ហា​ច្របូកច្របល់ នោះ​អ្នក​គួរតែ​ធ្វើ ៥ យ៉ាង​នេះ ដើម្បី​ស្ដារ​ស្ថានភាព​មក​វិញ៖

១.និយាយ​ជាមួយ​នរណា​ម្នាក់

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា រាង​កាយ និង​បញ្ញា​ស្មារតី​ទន់​ខ្សោយ​ខ្លាំង​ព្រោះតែ​ជួប​រឿង​រញ៉េរញ៉ៃ​មិន​ឈប់​នោះ អ្នក​គួរតែ​ស្វែង​រក​ដៃគូ​សន្ទនា​ណា​ម្នាក់​ដែល​ជិតស្និទ្ធ ដើម្បី​ឲ្យ​ស្បើយ​ខ្លះ។ ជាពិសេស​ប្រសិនបើ​ម្នាក់​នោះ​ចិត្ត​ទូលាយ អ្នក​អាច​ខ្ចី​ស្មា​របស់​គាត់ ដើម្បី​យំ​ឲ្យ​អស់​ទឹក​ភ្នែក​រឹតតែ​ល្អ។

រូបតំណាង

**២.ចេញ​ដើរ​លេង​ឲ្យ​បាត់​ទុក្ខ​ម្ដង**

វា​មិន​ចាំបាច់​ជា​ពេល​យប់ ឬ​ការ​ទៅ​ផឹក​ស្រា​ទេ អ្នក​អាច​ដើរ​ពេល​ថ្ងៃ ឬ​ព្រឹក​ក៏​បាន​ដែរ ហើយ​ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា​អាច​ជួយ​ខ្លួនឯង​បាន។ បើ​រក​គ្នា​ជួយ​កំដរ​មិន​បាន​ ចេញ​ក្រៅ​ដើរ​តែ​ម្នាក់ឯង ឬ​ជាមួយ​សត្វ​ចិញ្ចឹម។

៣.ធ្វើ​ខ្លួន​ឲ្យ​រវល់

កុំ​គិត​អំពី​ប្រភេទ​ការងារ កុំ​គិត​អំពី​ពេល​វេលា​ទំនេរ ឲ្យ​តែ​ទំនេរ​គិត​ច្រើន គឺ​ធ្វើ​ការ​រហូត​ទៅ​មិន​ថា​ការ​សម្អាត​ផ្ទះ ឬ​ជួយ​អ្នក​ជិត​ខាង និង​នៅ​កន្លែង​ធ្វើ​ការ។

៤.ធ្វើ​សកម្មភាព​កីឡា

កីឡា​អាច​ជួយ​ឲ្យ​អ្នក​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​ជួយ​រំងាប់​អារម្មណ៍ នៅ​ពេល​ផ្ដោត​លើ​វា​ខ្លាំង។ ដូចនេះ​ពេល​ជីវិត​អ្នក​ចូល​ដល់​ស្ថានភាព​ក្រឡាប់ចាក់​ហើយ គួរតែ​ងាក​មក​ហាត់​កីឡា ឬ​ហាត់ប្រាណ។

៥.កុំ​អស់​សង្ឃឹម

មិន​ថា​ស្ថានការណ៍​លំបាក​យ៉ាង​ណា​ទេ អ្នក​ត្រូវតែ​រៀន​ដោះស្រាយ។ សូម​ព្យាយាម​ដើម្បី​ដាក់​អ្វី​ទាំងអស់​ដែល​មក​រំខាន​អ្នក ហើយ​ព្យាយាម​ជួសជុល​អ្វី​គ្រប់​យ៉ាង​ដែល​បណ្ដាល​ឲ្យ​អាក្រក់​ទាំង​នោះ។ អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​ពិភពលោក​នេះ ដែល​ជួប​រឿង​អាក្រក់​ឡើយ ហើយ​នេះ​មិនមែន​ជា​ពេល​ចុង​ក្រោយ​ដែល​ជីវិត​ជួប​រឿង​បែប​នេះ៕

រូបតំណាង

ចុចអាន៖មេរៀន​ជីវិត​ទាំង ៦ ដែល​មនុស្ស​ស្ថិត​នៅ​វ័យ ២០ ឆ្នាំ​ឡើង​ទៅ​គួរតែ​រៀន

ប្រភព៖ lifehack ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម