រូបមន្ត​ធម្មជាតិ​ ចំណាយ​តិច ចំណេញ​បានមុខ​រលោង

  • 2019-07-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់តែ​យក​ចេក​ទុំ​មួយ​ផ្លែ​លាយ​ជាមួយ​ទឹកដោះគោ​ឆៅ​បន្តិច ជួយ​ធ្វើឲ្យ​មុខ​រលោង​និង​មាន​សំណើម​។

នារី​គ្រប់​រូប​តែង​ប្រាថ្នាចង់បាន​មុខភ្លឺថ្លា រលោង​ និង​មាន​សំណើម។ បើ​អ្នក​មាន​ផ្ទៃមុខ​សស្អាត​ ប៉ុន្តែ​មិន​ភ្លឺ​រលោង​និង​មាន​សំណើម​នោះ អ្នក​អាច​អនុវត្ត​តាម​រូបមន្ត​ងាយៗ​បែប​ធម្មជាតិ​និង​ចំណាយ​លុយ​តិច។

រូបមន្ត​រួមមាន៖ ចេកទុំ​មួយ​ផ្លែ និង​ទឹកដោះ​គោ​ឆៅ។

ខាងក្រោម​នេះជា​វិធី​ធ្វើ៖

យក​ចេកទុំ​មួយ​ផ្លែ​បក​សំបក​ឲ្យ​ស្អាត ហើយ​កិន​រាង​ម៉ដ្ឋ​ល្មម បន្ទាប់មក​លាយ​ជាមួយ​ទឹកដោះ​គោ​ឆៅ​ទៅ​តាម​បរិមាណ​ចង់បាន។ កូរ​ឲ្យ​សព្វរាងខាប់ៗ យក​ទៅ​លាប​លើ​ផ្ទៃមុខ​ដូចជាបិទ​ម៉ាស់​។ ទុក​រយះពេល​ ១៥-៣០​ នាទី។ ចុងក្រោយ​លុប​មុខ​ចេញ​នឺង​ឃើញ​លទ្ធផល​ជាទី​គាប់​ចិត្ត។

ចុចអានបន្ត៖ មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ

អត្ថបទ៖ សុវណ្ណ ស្រីពីន