ដាច់​ខាត​កុំ Chat របៀប​នេះទៅ​កាន់ Crush ឲ្យ​សោះ​

  • 2019-07-12 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Chat ក៏​ជា​វិធី​មួយ​ ដើម្បី​ធ្វើ​ឲ្យ Crush របស់​យើង អាច​ទោរទន់​ចិត្ត​មក​លើ​យើង ក្រៅ​តែ​ពី​ការ​ជួប​មុខ​គ្នា​ផង​ដែរ​។ ដូច្នេះ អ្នក​គួរ​តែ​ប្រយ័ត្ន​ប្រជែង​ឲ្យ​មែន​ទែន លើ​ការ​សរសេរ នៅក្នុង Chat ទាំង​នោះ។ ពេល​នេះ Kanha មាន​តិចនិក​ខ្លះ ដែល​អ្នក​គួរ​តែ កុំ​ធ្វើ​ ពេល Chat ទៅ Crush​ ៖

១. មិន​បាច់​ដាក់​ចំណង​ជើង​ក្នុង​រូបថត​ដែល​ផ្ញើ​ទៅ​គេ​ទេ

បើ​ថា​ចង់​ផ្ញើ​រូប​អីឲ្យ​គេមើល មិន​បាច់​ចាំ​បូរ​បាច់ ដាក់​ចំណង​ជើង​ឲ្យ​រូប​នោះ​ទេ​។ តែ​បើ​គេ​សួរ ក៏​ឆ្លើយ​ទៅ​។

២. កុំ​ផ្ញើ​រូប​ស៊ិចស៊ី​ទៅ​គេ

គេ​មិន​ទាន់​ជា​សង្សារ​របស់​យើង​នោះ​ទេ ដូច្នេះ បើ​ផ្ញើ​រូប​ថត​លេច​លើ​លេច​ក្រោម ឲ្យ​គេ​ ក៏​គេ​ប្រហែល​ជា​មិន​មែន​ពេញ​ចិត្ត​ទាំង​ស្រុង​ដែរ​។ ស្រួល​មិន​ស្រួល គេ​វាយ​តំលៃ​ថា​អ្នក​មិន​ល្អ ហើយ​មិន​ចាប់​អារម្មណ៍​តែ​ម្តង​។

៣. កុំ​ផ្ញើ​តែ​អក្សរ ឬ sticker សំណើច

“LOL” , “hahaha” បើ​យូរៗ​ម្តង​មិន​អី​ទេ ប៉ុន្តែ​បើ​រឿង​អី​ក៏​សើច​រហូត​អីចឹង គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ធុញ​ ហើយ​គិត​ថា អ្នក​បែប​ជា​មិន​ចង់​និយាយ​ជាមួយ​គេ​ទៀត​ទេ​។

៤. កុំ​គិត​តែ​ផ្ញើ​សារ​ទៅ​គេ​រហូត

ទោះ​បី​ជា​គេ​មើល​ទៅ ចាប់​អារម្មណ៍​នឹង​យើង​ក៏​ដោយ ប៉ុន្តែ​បើ​ថា​ផ្ញើ​សារ​ទៅ​រក​គេ​រហូត គេ​ប្រាកដ​ជា​គិត​ថា​ យើង​បែប​ជា​ស្រលាញ់​គេ​ខ្លាំង ហើយ​គេ​នឹង​បាន​ចិត្ត​វិញ​។

៥. កុំ​ផ្ញើ​សារ​ពេល​គេ​រវល់

យើង​អាច​សម្គាល់ ឬ សួរ​គេ​ថា ពេល​ណា​គេ​រវល់ ដើម្បី​កុំ​ឲ្យ​រំខាន​គេ​នៅ​ពេល​នោះ។ ធ្វើ​ឲ្យ​គេ​មាន​ពេល​សម្រាប់​ខ្លួន​គេ​ខ្លះ មិន​មែន​សម្រាប់​តែ​ឆាត​រក​យើង​នោះ​ទេ​។

៦. កុំ​សួរ​គេ​ថា​បាន​ទទួល​សារ​យើង ឬ អត់

ទោះ​ឃើញ seen ហើយ​គេ​មិន​ឆ្លើយ​តប​នឹង​យើង ក៏​យើង​មិន​បាច់​សួរ​បែប​ហ្នឹង​ដែរ​។ អាច​សួរ​ពី​អ្វី​ផ្សេង ហើយ​បង្វែរ​ទៅ​សួរ​សំណួរ​ហ្នឹង​ជា​ថ្មី ក៏​បាន​។

៧. កុំ​អង្គុយ​ចាំ​គេ​ឆ្លើយ​មក​វិញ

អារម្មណ៍​បែប​នេះ ពិត​ជា​ពិបាក​ណាស់! ប៉ុន្តែ​មិន​បាច់​ចាំ​នោះ​ទេ ទៅ​ធ្វើ​អ្វី​ផ្សេង​ទៅ​។ ហើយ​ចាំ ៣ ឬ ៤​ម៉ោង​ក្រោយ បើ​គេ​នៅ​តែ​មិន​ឆ្លើយ​ទេ ចាំ​យើង​ឆាត​ទៅ​សួរ​គេ​មួយ​ម៉ាត់​ទៅ (សួរ​សំណួរ​ផ្សេង ឬ ផ្ញើ sticker អ្វី​មួយ​ជា​សញ្ញា​)។

៨. កុំ​ឆ្លើយ​តបដោយ​ពាក្យ​មួយ​ម៉ាត់

មនុស្ស​ប្រុស​ស្អប់​ណាស់ ចម្លើយ​ក្នុង​សារ​តែ​មួយ​ម៉ាត់ៗ ដូច្នេះ​គួរ​ឆ្លើយ​ឲ្យ​មាន​ពាក្យ ២ ឬ ៣​ម៉ាត់ ជា​ការ​ល្អ​។

៩. កុំ​និយាយ​តែ​ពី​រឿង​ក្នុង​ Facebook

ទោះ​បី​ជា​យើង​ឃើញ​គេ​ផុស​រូប​អ្វី​ក្នុង Facebook យើង​មិន​គួរ​សួរ​គេ​ញឹកញាប់​ពី​រឿង​នោះ​ទេ​។ ហើយ​យើង​ក៏​មិន​បាច់​ចាំ​និយាយ​ពី​រឿង​ដែល​មាន​នៅ​ក្នុង Facebook ប្រាប់​គេ​រហូត​ដែរ ព្រោះ​ថា​ពេល​ខ្លះ គេ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ពី​វា​នោះ​ដែរ​។

១០. កុំ​បាច់​បញ្ជាក់​ប្រាប់​គេ​ថា អ្នក​នៅ​លីវ

គេ​អាច​គិត​ថា អ្នក​បែប​ចង់​បាន​គេ​ជា​សង្សារ ឬ ជា​ប្តី ខ្លាំង​ណាស់​ហើយ បាន​ជា​ខំ​​និយាយ​បែប​នេះ។ បើ​គេ​ពិត​ជា​ចាប់​អារម្មណ៍​អ្នក​មែន គេ​ប្រាកដ​ជា​តាមដាន​រឿង​នេះ​៕  

ចុចអាន៖ ចង់​ស្រឡាញ់​ Crush ឲ្យ​បាន​សម្រេច​ សាក​វិធី​ទាំង​ ៦ នេះ​​​ទៅ

ប្រភព៖ Beautyandtips ប្រែសម្រួល៖ ភារី