សុខ​ចិត្ត​ឈឺ​ចាប់​ដោយ​ការ​ពិត ជាជាង​លួងលោម​​ចិត្ត​ដោយ​ការ​បោកប្រាស់

  • 2019-07-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​កុហក​ចេញពី​មាត់​មនុស្ស​ម្នាក់​គឺ​ស្រាល​ដូច​រោម​សត្វ តែ​ពេល​ដល់​ត្រចៀក​អ្នក​ស្ដាប់​គឺ​ប្រៀប​ដូច​មុខ​កាំបិត​ដ៏​មុត​ស្រួច ជា​ពិសេស​បើ​ពាក្យ​ទាំង​នោះ​ចេញ​ពី​មាត់​អ្នក​ដែល​យើង​ស្រលាញ់។

ចូលចិត្ត​បំផុត​គឺ​អារម្មណ៍​នៅ​ពេល​ស្ដាប់​គេ​កុហក​នៅ​ពេល​ដែល​យើង​បាន​ដឹង​ការពិត​រួច​ហើយ។ ការ​ពិត​ក៏​មិន​សប្បាយ​ចិត្ត​អ្វី​ដែរ តែ​គ្រាន់​តែ​ចង់​ដឹង​ថា​គេ​នឹង​កុហក​យើង​បាន​ដល់​ណា។ ការ​ក្បត់​ភាគ​ច្រើន​ភ្ជាប់​ជាមួយ​ពាក្យ​កុហក ហើយ​មាន​ពេល​ខ្លះ​កុហក​មុន​ហើយ​ក៏​ក្បត់​តាម​ក្រោយ។ ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​នោះ​ទេ។

កាល​ពី​មុន​ខ្ញុំ​ធ្លាប់​គិត​ថា​ឲ្យ​តែ​យើង​ធ្វើ​ដាក់​គេ​ល្អ គេ​នឹង​តប​ស្នង​ដូច​នោះ​វិញ តែ​ការ​ពិត​នៅ​លើ​ពិភពលោក​នេះ​មិន​មែន​ដូច​បែប​នេះ​ឡើយ។ ចង់​យើង​ធ្វើ​ដាក់​គេ​ប្រសើរ​យ៉ាង​ណា គេ​ក៏​អាច​ធ្វើ​អាក្រក់​វិញ​បាន ព្រោះ​មនុស្ស​មាន​ច្រើន​ប្រភេទ។ ខ្ញុំ​នឹង​នៅ​តែ​ជឿ​ពាក្យ​សម្ដី​គេ តែ​នឹង​មិន​ឆោត​ដូច​មុន​ទៀត​ឡើយ។

ខ្ញុំ​ទទួល​បាន​ពាក្យ​កុហក​ពី​អ្នក​ហើយ ហើយ​ក៏​អស់​សង្ឃឹម​នឹង​វា​ខ្លាំង​ណាស់​ដែរ។ អ្នក​ធ្លាប់​និយាយ​លេង​ថា អ្នក​ណា​កុហក អ្នក​នោះ​ជា​ឆ្កែ អ៊ីចឹង​ពេល​នេះ​អ្នក​គឺ​ជា​ឆ្កែ​មែន​ទេ? មក​ទល់​ពេល​នេះ អ្នក​នៅ​តែ​ប្រកែក​យ៉ាង​ដាច់​អហង្ការ​ថា​អ្នក​ថ្មី​នោះ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ។ ខ្ញុំ​នឹង​រង់​ចាំ​មើល​ថា​ឆាក​ល្ខោន​របស់​អ្នក​ថ្ងៃ​ណា​ទើប​ចប់៕

​ចុចអាន៖ ​​ ៥ វិធីកាត់​ចិត្ត​ពី​ស្នេ​ហ៍​ក្បត់បានរហ័ស លែងនឹកគេទៀត

អត្ថបទ៖ Caramel

អត្ថបទពេញនិយម