យុវវ័យ​ចិន​ បដិសេធ​នឹង​ការ​រៀបការ​នៅ​​វ័យ​ក្មេង ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន

  • 2019-07-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​អ្នក​បង្កើត​ច្បាប់​មួយ​ចំនួន​នៅ​ប្រទេស​ចិន ស្នើរ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​អាយុ​រៀបការ​ចុះ ដើម្បី​បង្កើន​អត្រា​កើត​កូន​ដែល​ដាំ​ក្បាល​ចុះ បាន​បង្ករ​ចម្រូង​ចម្រាស​ជា​ខ្លាំង។

យោង​តាម​បណ្ដាញ​ព័ត៌មាន Xinhua កាល​ពី​សប្ដាហ៍​មុន សមាជិក​មួយ​ចំនួន​នៃ​សភា​បាន​ស្នើរ​ឲ្យ​ទម្លាក់​អាយុ​រៀបការ​មក​ចុះ​ត្រឹម​១៨​ឆ្នាំ ដែល​បច្ចុប្បន្ន​នោះ​គឺ​២២ សម្រាប់​បុរស និង​២០​សម្រាប់​នារី។ លោក Zhang Sujun សមាជិក​ដែល​បាន​ស្នើរ​សំណើរ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​មនុស្ស​ច្រើន​ចង់​រៀបការ ជាង​ការ​ដែល​អត្រា​រៀបការ​កំពុង​ធ្លាក់​ចុះ​ខ្លាំង ហើយ​អាច​រំដោះ​ប្រទេស​ចេញ​ពី​ការ​មាន​ប្រជាជន​ចាស់​ ច្រើន​ជាង​ក្មេង។

យ៉ាងណាក្ដី ផ្ទុយ​ពី​សមាជិក​សភា ស្រទាប់​យុវវ័យ​ចិន​បាន​គិត​ខុស​ពី​នេះ​ទាំង​ស្រុង។ នាង Xu Nuo វ័យ​១៨​ឆ្នាំ មក​ពី​ខេត្ត Hebei បាន​ឲ្យ​ដឹង​ថា នាង​ចិញ្ចឹម​ខ្លួន​ឯង​មិន​ទាន់​រស់​ផង បើ​មាន​គ្រួសារ តើ​ឲ្យ​នាង​ចិញ្ចឹម​កូន​នាង​យ៉ាង​ម៉េច?

ឯ​លោក Fuxian និស្សិត​ម្នាក់​ទៀត​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា មូលហេតុ​ដែល​លោក​មិន​រៀបការ មិន​មែន​មក​ពី​ការ​កំណត់​អាយុ​រៀបការ​ទេ គឺ​មក​ពី​លោក​មិន​ទាន់​មាន​សមត្ថភាព​រៀបការ​ប៉ុណ្ណោះ។ ហើយ​លោក​គិត​ថា ការ​ទម្លាក់​អាយុ​រៀបការ ក៏​មិន​អាច​ជម្រុញ​ឲ្យ​គេ​រៀបការ​លឿន​ជាង​មុន​បាន​ដែរ៕

ចុចអាន៖ ​​រឿងដែលម្តាយឪពូកគួរដឹង ចៀសវាងបង្ខំកូនឲ្យស្របតាមខ្លួនគ្រប់ពេល

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម