តែ​ប៉ុននេះ​លែង​ទាប​ហើយ ពេល​ថតរូប

  • 2019-07-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគួរតែដឹងអំពីល្បិចនៃការថតរូបឲ្យមើលទៅឃើញខ្ពស់ ប្រសិនបើអ្នកចង់បានរូបស្អាតៗ។ ខាងក្រោមនេះ គឺជាវិធីខ្លីៗសម្រាប់ប្រិយមិត្តកញ្ញាក្នុងការថតរូប៖

១ សារ៉េ​ប្លង់​កាមេរ៉ា​ដាក់​នៅ​ខាងក្រោម កាលណា​ដាក់​កាមេរ៉ា​ចុះក្រោម​ធ្វើ​ឲ្យ​រូបភាព​នៅ​ខាងលើ​ ងាយ​នឹង​មើល​ទៅខ្ពស់​ហើយ​វែង។

២ មាន​តែ​ខ្លួន​ឯង​នៅក្នុង​រូប មានន័យ​ថាធ្វើ​ខ្លួនអ្នក​ឲ្យ​ខ្ពស់​ជាង​របស់​អ្វី​ផ្សេង​នៅក្នុង​ប្លង់​ខាងក្រោយ ដូចជា ឈរ​ម្នាក់ឯង​ឬជាមួយ​វត្ថុ ឬ​អ្នក​ដែល​ទាប​ជាង​អ្នក​ដើម្បី​មើល​ទៅ​ឃើញ​ខ្ពស់។

៣ ថតពេលកំពុងដើរ នៅពេល​យើង​ថតកំពុងបោះ​ជំហាន​ដើរ​ពាក់​កណ្តាល​មើល​ទៅ​ឃើញ​វែង​ហើយ​តូច​ បើ​តាម​អ្នកសរសេរ​ប្លក់​ទាក់ទង​នឹងសម្រស់ Beauty blogger chriselle Lim។

៤ ឈរ​ឲ្យ​ពេញ​ប្លង់ ​បើសិន​គ្មានអ្វីអស្ចារ្យ​នៅក្រោយ​អ្នក​ទេ គួរតែ​កំណត់​ប្លង់​ទៅនឹង​កម្ពស់​របស់អ្នក។ ធ្វើ​បែបនេះ អ្នក​នឹង​មើលទៅ​ខ្ពស់។​

៥ កុំ​ថត​ចំ​ពាក់​កណ្តាល​ខ្លួន អ្នក​ប្រហែលជាគិត​ថា​ថត​ពាក់​កណ្តាលខ្លួន​ឡើង​ទៅ​នឹង​មើល​ឃើញ​ខ្ពស់។ ផ្ទុយទៅវិញ​ការធ្វើ​បែបនេះ​កាន់តែ​ឃើញ​ខ្លួនឯង​ទាប។

៦ ស្លៀក​សម្លៀកបំពាក់​ពណ៌​តែមួយ អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ថាសម្លៀកបំពាក់​មានតួនាទី​សំខាន់បញ្ជាក់​ពី​កម្ពស់​របស់អ្នក។ យោងតាម​កាសែត​ម៉ូត​របស់Taniya​Talukdar​បាននិយាយថា​ការស្លៀកពាក់​ពណ៌​តែ​មួយ​ឬ​ពណ៌​ស្រដៀង​គ្នា​នោះ​ជួយ​ឲ្យ​រូបរាង​អ្នក​មើល​ទៅ​វែង​ ត្រង់​ស្អាត។

៧ ឈរ​ឲ្យ​ត្រង់ ​អ្នក​ត្រូវ​ឈរ​ឲ្យ​ត្រង់​ហើយ​ងើយ​ក្បាល​ឡើង​លើ​និងធ្វើ​យ៉ាងណា​ឲ្យ​ស្មា​របស់អ្នក​ឋិតនៅ​កម្ពស់​អតិបរមា ធ្វើ​ដូចនេះ​អ្នក​អាច​ចំណេញ​កម្ពស់​ខ្លះៗ។

​ចុចអាន៖ ​​ ៦​ ស្ទីលប្លែកៗគ្នា ថតពេលមេឃភ្លៀងឲ្យឃើញស៊ីអារម្មណ៍

ប្រភព៖ ​​​scienceofpeople ប្រែ​សម្រួល៖ Sovann Sreypin